រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៥៥ធ្មេចបើកៗមិនយូរប៉ុន្មានពិធីមង្គលការរបស់យូហ្វាង ក៏បានមកដល់នៅក្នុងព្រះវិហារដែលមានការរៀបចំឡើងយ៉ាងស្រស់ស្អាតសម្រាប់កម្មវិធីមង្គលការមួយនេះព្រមជាមួយនឹងភ្ញៀវកិត្តិយសជាច្រើននាក់ដែលអញ្ជើញមកចូលរួចធ្វើការសាក្សីសម្រាប់គូស្វាមីភរិយាថ្មីថ្មោងនេះ ខណៈពេលដែលភ្ញៀវកិត្តិយសចាប់ផ្តើមមកចូលរួមជាបណ្តើរៗបុគ្គលិករត់ភេសជ្ជៈក៏កាន់តែមានការមមាញឹកក្នុងការលើកភេសជ្ជៈបម្រើជូនភ្ញៀវស្របពេលដែលអ្នកឯទៀតក៏រវល់ជាមួយនឹងការរៀបចំចាត់ចែងកម្មវិធីឲ្យមានដំណើរការល្អ
"ភ្ញៀវមកចូលរួមច្រើនដល់ហើយបងណាមជូន"នាងតូចដែលគ្រង់ដោយឈុតកំប្រោងពណ៍សដៃប៉ាក់សំយ៉ុងចុះដល់កែងជើងយ៉ាងស្រស់ស្អាតនោះពោលឡើងទាំងសប្បាយចិត្តទៅកាន់អ្នកកំលោះដែលឈរជិតខ្លួនកាលបើបានឃើញភ្ញៀវអញ្ជើញមកចូលរួមកម្មវិធីមង្គលការរបស់បងប្រុសនាងច្រើនបែបនេះ មើលទៅពិតជាមានភាពអធឹកអធមល្អណាស់
"បងឃើញឯងញញឹមសប្បាយចិត្តបែបនេះតាំងពីទើបតែចាប់ផ្តើមកម្មវិធីមកម្ល៉េះ មើលទៅដូចជាសប្បាយចិត្តជាងកូនក្រមុំដែលជាអ្នករៀបការពិតប្រាកដទៅទៀត"ណាមជូន និយាយបង្អាប់បែបន័យលេងសើចទៅកាន់នាងតូចដែលខ្លួនចាយ់ទុកដូចជាប្អូនស្រីបង្កើតរបស់ខ្លួនម្នាល់ដែលនោះឃើញនាងសប្បាយចិត្តបែបនេះគេអត់នឹងសប្បាយតាមនាងមិនបានពិតមែន
"ហៃយ៉ា... បងណាមជូននេះជាមង្គលការរបស់បងប្រុសខ្ញុំ មិនឲ្យខ្ញុំសប្បាយចិត្តបានយ៉ាងម៉េចទៅ?ខ្ញុំរំភើបឡើងដល់ថ្នាក់បេះដូងលោតខុសចង្វាក់ទៅហើយ"យូជី ពណ៌នាពីអារម្មណ៍របស់ខ្លួនប្រាប់ទៅកាន់អ្នកកំលោះឲ្យបានដឹងថានាងរំភើបខ្លាំងដល់កម្រិតណាខណៈនោះក៏ត្រូវទម្លាក់ទឹកមុខចុះមកវិញកាលបើបានឮប្រយោគបង្អាប់របស់អ្នកកំលោះនិយាយមកកាន់នាង
"នេះមិនមែនរំភើបដល់ថ្នាក់បេះដូងយំស្រែកហៅរកគូមករៀបការម្នាក់ដែលទេណា"
"មិនដឹងជានិយាយអ្វីទេបងណាមជូននាក៎!មិនសប្បាយនិយាយសោះ ខ្ញុំឈប់និយាយជាមួយបងហើយ"យូជី ធ្វើមុខជូរដាក់អ្នកកំលោះណាមជូនហើយនាងក៏ងាកមុខចេញលែងនិយាយលេងជាមួយនឹងគេទៀតព្រោះបើនិយាយតទៀតគេច្បាស់ជាបង្អាប់នាងឲ្យឆ្កួតស្លាប់មិនខាន
"យូជី ឯងឡើងទៅមើលបងថ្លៃរបស់ឯងបន្តិចទៅមើលរួចរាល់ហើយឬនៅ លោកអាចារ្យប្រាប់ថាជិតដល់ម៉ោងកម្មវិធីត្រូវចាប់ផ្តើមហើយ"យូហ្វាង ដែលកំពុងឈរទទួលភ្ញៀវនៅខាងមុខនោះងាកមកខ្សឹបប្រាប់ប្អូនស្រី
"នេះបងមិនមែនញ័រចង់ឃើញអនាគតភរិយាខ្លួនឯងហើយលើកឈ្មោះលោកអាចារ្យមកអាងមុខជំនួសទេហ្ហេ៎?"យូជី មានចេតនានិយាយបង្អាប់បងប្រុសស្រស់ៗនៅចំពោះមុខភ្ញៀវដោយចេតនាច្បាស់ណាស់
"បានហើយឈប់និយាយទៅហើយឆាប់ទៅធ្វើតាមធ្វើដែលបងប្រាប់ទៅនាងចំម៉ក់!"យូជី ខ្ជិលនៅនិយាយបេះបោចឥ្យបងប្រុសច្រើនទើបព្រមចេញទៅធ្វលតាមសម្តីរបស់គេ តែខណៈពេលដែលនាងងាកខ្លួនបម្រុងដើរចូលទៅខាងក្នុងនេះក្មេងៗដែលកាន់កែវទឹកក្រូចរត់លេងពេញកម្មវិធីនោះក៏រត់មកបុកនឹងនាងធ្វើឲ្យទឹកក្រូចដែលពួកគេកាន់ត្រូចកំពប់ប្រឡាក់ពេញរូបរបស់នាងតូច
"នែ៎ ជូនីកូនធ្វើអីនិងមើលចុះប្រឡាក់បងស្រីអស់ហើយ អឺ...ឲ្យខ្ញុំសុំទោសជំនួសកូនស្រីផងអ្នកនាង"ម្តាយរបស់ក្មេងស្រីតូចស្តីបន្ទោសតិចតួចឲ្យកូនរួចក៏ងាកមកសទោសនាងតូចទាំងក្រែងចិត្តបំផុតសម្រាប់កំហុសរបស់កូនស្រីខ្លួន
"ខ្ញុំមិនអីទេ កុំសនតូបន្ទោសឲ្យនាងអីនាងនៅក្មេងមិនដឹងអីទេ"យូជី និយាយទាំងស្នាមញញឹមកក់ក្តៅទៅកាន់ក្មេងស្រីតូចនិងម្តាយស្របនឹថសម្តីនាងក៏បន្ទន់ជង្គង់អង្គុយចុះឲ្យស្មើនិងក្មេងស្រីតូចដែលកំពុងឈរឱនមុខចុះមិនហ៊ានសំឡឹងមើលមកនាងដោយសារតែការធ្វេសប្រហែសដែលខ្លួនបានធ្វើកំហុសមុននោះ
"បងស្រីមិនអីមែនណាមើលចុះគ្រាន់តែប្រឡាក់ជាយរ៉ូបបន្តិចប៉ុណ្ណោះសម្អាតតែបន្តិចគឺរួចរាល់ហើយឯងកុំបន្ទោសខ្លួនឯងអីទៅលេងតាមសប្បាយទៀតចុះណា"យូជី និយាយលួងលោមក្មេងតូចឲ្យយប់ខ្លាចជាមួយនឹងស្នាមញញឹមស្រស់បំព្រងនាងគ្មានគំនិតខឹងយល់ទោសពៃដល់ក្មេងឲ្យមិនដឹងធ្វីនោះទេវាគ្រាន់តែរឿងដែលកើតឡើងអចេតនាសូម្បីតែនាងតូចម្នាក់នេះក៏នាងមិនបានចង់ឲ្យវាកើតឡើងដែរ
"ជូនីឆាប់អរគុណបងស្រីភ្លាមទៅកូន"ម្តាយរបស់ជូនីសប្បាយចិត្តដែលនាងតូចមិនបានយកទោសកំហុសកូនស្រីរបស់គត់ហើយក៏ប្រញាប់ប្រាប់ឲ្យកូនស្រីអរគុណនាង ក្មេងតូចស្តាប់បង្គាប់ក៏ប្រញាប់ពោលពាក្យសុំទោសទៅកាន់នាងតូចដោយមិនបង្អង់យ៉ាងគួរឲ្យស្រឡាញ់
យូជី មកកាន់បន្ទប់ទឹកដើម្បីសម្អាតឈុតដែលប្រឡាក់នៅលើខ្លួន បន្ទាប់ពីសម្អាតខ្លួនរួចរាល់នាងក៏រស់រានចេញពីបន្ទប់ទឹកដើម្បីឡើងទៅមើលកូនក្រមុំដែលនៅជាន់ខាងលើនោះ ស្របនឹងដំណើរដ៏រហ័សរហួនរបស់នាងនោះ នាងក៏ត្រូវបុកនឹងនរណាម្នាក់ដែលដើរជ្រួសផ្លូវជាមួយនឹងនាងមកកាន់បន្ទប់ទឹកដែរ ដោយមិនបានត្រៀមខ្លួននាងវីសតែនឹងត្រូវដួលទៅហលយតែសំណាងបានគេជួយទប់ខ្លួននាងជាប់
"សុំទោសផងលោក..ជុង?!"ពេលដែលរក្សាលំនឹងខ្លួនបានហើយនាងក៏ប្រាប់ពោលពាក្យសុំទោសទៅកាន់អ្នកម្ខាងទៀតយ៉ាងលឿន តែពេលដែលបានក្រឡែកប៉ះចំមុខរបស់គេពេញៗធ្វើឲ្យនាងបានដឹងច្បាស់ថាគេជាអ្នកណានោះអណ្តាតរបស់នាងក៏ស្រាប់តែកម្រើកលែងរួចព្រោះភាពស្រឡាំងកាំង
"ខានជួបគ្នាយូរហើយ អូនសុខសប្បាយទេ"ជុងហ្គុក ពោលពាក្យរាក់ទាក់ទៅកាន់នាងតូចជាមួយនិងស្នាមញញឹមស្រាលដែលបែរជាធ្វើឲ្យនាងមានអារម្មណ៍ថាឃ្លាតឆ្ងាយទៅវិញ
"ខ្ញុំមិនអីទេចុះលោក?"យូជី តបទៅកាន់អ្នកម្ខាងទៀតទាំងដែលដុំសាច់ទៅក្នុងទ្រូងខាងឆ្វេងចាប់ផ្តើមចុកឆ្អល់មានអារម្មណ៍ថាឈឺចាប់ពេលបានឃើញក្រសែភ្នែកពោរពេញដោយភាពឈឺចាប់របស់អ្នកកំលោះដែលមិនបញ្ចេញមកខាងក្រៅនោះ
"អឹម... បងដឹងថាអូនស្អប់មុខបង បងមិនគួរមកទីនេះបង្ហាញខ្លួនឲ្យអូនឃើញនោះទេ ប៉ុន្តែបងប្រុសរបស់អូនជាអ្នកអញ្ជើញបង បងមិនអាចប្រកែកបានសុំទោសផង..."ហេតុអីត្រូវសុំទោសនាង?គេមកបង្ហាញខ្លួនឲ្យនាងឃើញម្តងទៀតទៅតើវាយ៉ាងម៉េច?ដឹងទេថានាងនឹកគេសឹងដាច់ខ្យលឮស្លាប់ទៅហើយ ហេតុអីគេមិនមករកនាង?ឬគេពិតជាចង់ចាកចេញពីនាងពិតមែន?យូជី គិតឡើងក្នុងចិត្តទាំងឈឺចាប់ នាងសឹងតែយំនៅចំពោះមុខគេទៅហើយប៉ុន្តែខំប្រឹងទប់និងនិយាយពាក្យទៅកាន់គេហាក់ដូចគ្មានអារម្មណ៍
"មិនអីទេ!លោកមិនចាំបាច់សុំទោសព្រោះវាមិនមែនជាកំហុសរបស់លោក នេះជាពិធីមង្គលការបងប្រុសរបស់ខ្ញុំគាត់ចង់អញ្ជើញអ្នកណាមកចូលរួចក៏បានខ្ញុំមិនអាចហាមឃាត់បានទេ... បើអស់ការអីហើយខ្ញុំសុំទៅមុនហើយ"បញ្ចប់ប្រយោគនាងក៏ងាកដើរចេញទៅដូចគ្មានអាល័យតែមិនបានប៉ុន្មានជំហានផងនាងក៏ត្រូវឈប់ព្រោះសម្តីរបស់អ្នកកំលោះនិយាយចេញមកធ្វើឲ្យបេះដូងនាងធ្លាក់ដល់ដី
"អាទិត្យក្រោយបងទៅបារាំងហើយ បងគ្រាន់តែចង់លាអូនជាលើកចុងក្រោយ"
"ខ្ញុំដឹងហើយ ជូនពរលោកសំណាងល្អ"យូជី ព្យាយាមទប់សម្លេងញ័រនិយាយទៅកាន់គេទាំងឈរបែរខ្នង នាងនិយាយចប់ក៏ដើរចេញទៅយ៉ាងលឿនស្របនឹងទឹកភ្នែកស្រក់ចុះរាប់រយតំណក់ជាមួយនិងភាពឈឺចាប់....