ភាគទី ២៧

1.6K 58 5
                                    

“យូជី ឈប់សិន!ដើរយឺតៗបានទេ...”ជុងហ្គុក ត្រហេបត្រហបដើរតាមនាងតូចពីក្រោយញាប់ជើងសឹងមិនទាន់ទោះប្រឹងស្រែកហៅនាងឲ្យឈប់យ៉ាងណាក៏នាងមិនព្រមឈប់ព្រោះនាងតាំងចិត្តថានាងដើរទៅចោលគេ ដើរទៅឲ្យផុតៗពីគេមិនចង់នៅជិតឡើយ នេះតាំងពីព្រឹកមកទោះជុងហ្គុក ព្យាយាមនិយាយរកនាងជាច្រើនដងប៉ុន្តែនាងបែរជាមិនអើពើនិងគេឡើយកុំថាឡើយនិយាយនេះសូម្បីតែមុខរបស់គេក៏នាងមិនខ្ចីមើលផង នាងចេះដើរគេចមុខពីគេរហូត អ្នកកំលោះក៏បានដឹងថានាងខឹងនិងគេរឿងអ្វីទើបព្យាយាមតាមនិយាយលួងលោមនាង
“ប្រាប់ថាឲ្យឈប់នោះអី”ទីបំផុតក៏តាមទាន់ ជុងហ្គុក ចាប់កដៃរបស់នាងតូចជាប់កន្ត្រាក់រាងកាយរបស់នាងឲ្យបែរមកប្រឈមមុខជាមួយនិងខ្លួន យូជី ដែលមិនបានត្រៀមខ្លួនមុនពេលត្រូវកម្លាំងអ្នកដែលជាមនុស្សប្រុសចាប់ទាញអីបែបនេះក៏ត្រូវទោទន់ទៅតាមដោយមិនអាចហាមប្រាមបាន ប៉ុន្តែនាងនៅតែមិនព្រមចាញ់នៅតែខំប្រឹងរើបម្រាស់ចេញពីគេមិនឈប់ខណៈដែលអ្នកកំលោះក៏មិនព្រមចាញ់ចាប់ក្រសោបឱបចង្កេះតូចមួយក្តាប់របស់នាងណែនមិនឲ្យគេចទៅណារួច...
“ឆាប់លែងខ្ញុំភ្លាមទៅ”យូជី សម្លឹងសម្លក់អ្នកកំលោះនិងព្យាយាមទាញដៃទាំងគូរបស់គេចេញពីចង្កេះរបស់ខ្លួនតែមិនបានសម្រេចគេថែមទាំងបន្ថែមកម្លាំងដៃឱបរឹតទាញកាយនាងឲ្យកាន់តែខិតចូលជិតកៀកកិតយ៉ាងស្និតស្នាលខណៈដែលឱនមុខសង្ហារៗខាបព្រលឹងមកជិតនាង
“ទម្រាំនិងចាប់បានមិនងាយនោះទេឲ្យលែងទៅយ៉ាងមិច ហឹម...”គេក្បាលខូចណាស់មិនត្រឹមតែនិយាយថែមទាំងឆ្មក់ថើបថ្ពាល់ទន់ៗរបស់នាងទៀតផង នេះកំហឹងចាស់របស់នាងមិនទាន់នឹងសាបរលុបផងគេក៏មកបន្ថែមអាថ្មីទៀតមែនទេ មនុស្សប្រុសម្នាក់នេះមិនស្គាល់ភ្លើងក្តៅទាល់តែសោះហើយ
“ធ្វើស្អីរបស់លោកមិនចេះខ្មាស់គេទេហេស៎?”យូជី ស្រែកដាក់ជុងហ្គុក ស្របនិងលើកដៃជូតថ្ពាល់ខ្លួនឯងខ្លាំងៗកាយវិការដូចគេខ្ពើមរអើមស្នាមថើបរបស់អ្នកកំលោះខ្លាំងណាស់អ៊ីចឹង ជុងហ្គុក ឃើញនាងធ្វើបែបនេះហើយក៏អន់ចិត្តតែមិនគិតនិងប្រកាន់ទោសអ្វីមកលើនាងឡើងព្រោះដោយដឹងហើយថានាងកំពុងខឹងនិងខ្លួន
“ខ្មាស់អ្នកណា?ទីនេះមានតែដើមទំពាំងបាយជូរប៉ុណ្ណោះ ឬនាងចង់ឲ្យខ្មាស់ដើរទំពាំងបាយជូរ?”ជុងហ្គុក ញញឹមស្រស់និយាយលែបខាយតាមទម្លាប់តាំងពីកំណើតរបស់គេ នេះគេមិនគិតមកលួងតាមដែលបានគិតទេឬ?បែរជាមកចាក់ស៊ាំងថែមពីលើភ្លើងថែមទៅវិញ?
“លោកនេះថោកទាប មុខក្រាស់ខ្លាំងណាស់ ខ្ញុំមិនដែលជួបពីមុនមកនោះទេ”យូជី និយាយម៉ាត់ៗទាំងខឹង នាងព្យាយាមជេរគេ ជេរដើម្បីឲ្យគេមកអារម្មណ៍ថាឈឺចាប់និងបានដើរចេញឲ្យបាត់ៗពីនាងប៉ុន្តែមើលទៅគេមិនចេះឈឺនោះទេ មុខក្រាស់ជាដែកថែមជេរប៉ុណ្ណឹងហើយនៅញញឹមចេញមកកើតទៀត
“បើខ្ញុំមិនមុខក្រាស់តើពេលនេះបានមកឈរឱបនាងបែបនេះកើតទេ?ពេលខ្លះមនុស្សត្រូវតែចេះមុខក្រាស់ខ្លះទើបបាន”
“តែខ្ញុំមិនចូលចិត្តមនុស្សមុខក្រាស់នោះទេ ចេញឲ្យផុតៗពីមុខរបស់ខ្ញុំទៅ”យូជី នាងមិនបានខឹងលែងៗនោះទេនាងខឹងមែនទែនហើយក៏ខ្មាស់គេកាលបើនឹកឃើញរឿងពីយប់មិញដែលគេបាននិយាយរៀបរាប់ប្រាប់នាងនោះ
“មិនចូលចិត្តតែក៏ជួយមិនបាន ព្រោះនាងដឹងក្នុងចិត្តច្បាស់ហើយថាមនុស្សមុខក្រាស់ម្នាក់នេះពេលនេះត្រូវជាអ្វីនិងនាង”ជុងហ្គុក លើកចិញ្ចើមនិយាយតើនរំលឹកនាងតូចឲ្យនាងចងចាំនូវរឿងដែលគេបាននិយាយប្រាប់គ្រប់យ៉ាង ដឹងថាគេជាបុរសទីមួយនិងជាប្តីរបស់នាងទាំងដែលរភងគ្រប់យ៉ាងវាមិនមែនជាការពិតសូម្បីតែបន្តិច គេកំពុងបោកប្រាស់នាងដើម្បីចង់បាននាងមកនៅក្បែរខ្លួនគេជារៀងរហូត
“ខ្ញុំដឹងអ្វីនៅក្នុងចិត្ត?ខ្ញុំចាំមិនបាននោះទេ”យូជី កំពុងតែនិយាយផ្គើនអ្នកកំលោះតាមដែលចិត្តកំពុងខឹង នាងមិនអាចឲ្យគេយករឿងនេះមកចងជើងរបស់នាងបានឡើយបើនាងមិនពេញចិត្តហើយទោះធ្វើបែបណាក៏នាងមិនខ្វល់នោះដែលកុំថាឡើងរឿងធ្វេសប្រហែសមួយនេះ
“ចាំមិនបានឬធ្វើជាមិនចាំ?ប៉ុន្តែមិនអីនោះទេបើនាងចាំមិនបានខ្ញុំក៏អាចជួយរំលឹកការចងចាំរបស់នាងឲ្យមកវិញ...ផាច់...”បញ្ចប់ប្រយោគមិនទាន់ទាំងបានធ្វើអ្វីដូចដែលពាក្យនិយាយផងជុងហ្គុក ក៏ទទួលមួយកំភ្លៀងធ្ងន់ៗពីនាងតូចទៅហើយ ផ្ទៃមុខសង្ហាររបស់ជុងហ្គុក ត្រូវងាកទៅម្ខាងតាមកម្លាំងដៃដែលទះទៅលើថ្ពាល់របស់ខ្លួន អ្នកកំលោះប្រើអណ្តាតទល់នឹងថ្ពាល់ដែលកំពុងក្តៅងំនោះបើជាស្រីផ្សេងក្រៅពីយូជី គេច្បាស់ណាមិនលើកលែងឲ្យឡើយមិនមែនឲ្យមកទះគេហ្វីៗបែបនេះនោះទេ យូជី បានឱកាសឃើញថាជុងហ្គុក កំពុងភ្លេចខ្លួនក៏រហ័សរុញគេចេញពីខ្លួនមួយទំហឹងនិងប្រុងរត់ចេញទៅដោយមិនខ្វល់ពីចិត្តថ្លើមរបស់ជុងហ្គុក នាងគិតថានាងរហ័សខ្លាំងណាស់តែបែរជាមិនរហ័សដល់ជុងហ្គុក នោះទេរាងកាយតូចស្តើងត្រូវទាញកន្ត្រាក់ឲ្យបែរត្រឡប់មកវិញ ក្រសោបកញ្ចឹងករបស់នាងជាប់ខណៈដែលទម្លាក់បបូរមាត់ថើបបឺតជញ្ជក់មាត់តូចស្តើងរបស់នាងខ្លាំងៗដោយមិនអាចទប់ចិត្តបាន យូជី ត្រូវអ្នកកំលោះចាប់ថើបយ៉ាងតក់ក្រហល់នៅកណ្តាលចម្ការទំពាំងបាយជូរនេះដោយខ្លាចថានាងមិនកម្មករអាចនិងមកឃើញទើបនិងព្យាយាមរើបម្រាស់និងរុញជុងហ្គុក ចេញតែរាល់ពេលនាងមិនដែលយកឈ្នះគេបានម្តងណាឡើងគេតែងតែមានប្រៀបលើនាងជានិច្ច ជុងហ្គុក បឺតជញ្ជក់បបូរមាត់របស់នាងតូចខ្លាំងៗតាមអារម្មណ៍ដែលមានគេកំពុងតែបញ្ចេញឫកពារដែលព្យាយាមលាក់បាំងមកឲ្យនាងឃើញហើយ កន្លងមកគេតែងតែធ្វើខ្លួនជាសុភាពបុរសតាមចិត្តនាងគ្រប់យ៉ាងតែនាងបែរជាមិនយល់ពីចិត្តរបស់គេ នាងមើលមិនដឹងទេឬថាគេស្រឡាញ់នាងខ្លាំងកម្រិតណា?យូជី ត្រូវអ្នកកំលោះថើបឡើងទន់ខ្លួនល្អូកអស់កម្លាំងក្នុងខ្លួនទើបឈប់រើបម្រាស់បណ្តោយឲ្យគេថើបតាមចិត្តចង់ ចំណែកជុងហ្គុក ពេលដែលឃើញថានាងតូចនៅស្ងៀមលែងរើបម្រាស់មួយសន្ទុះក្រោយនាងក៏ដកបបូរមាត់ចេញមកវិញថ្នមៗ ជុងហ្គុក ក្រសោបមុខរបស់នាងតូចជាប់ដាក់ថ្ងាសទល់នឹងថ្ងាសរបស់នាងមួយស្របក់ទើបពោលពាក្យ
“សុំទោស...”យូជី ច្រាល់ទឹកភ្នែកស្រក់ចុះមកបក់ៗដោយមិនអាចហាមប្រាណបាននាងឈ្ងោកមុខចុះដោយមិននិយាយស្តីទើបជុងហ្គុក ទាញនាងមកឱបជាប់ណែនម្តងទៀតតែនាងច្រានគេមួយទំហឹងដែលដួលទៅលើស្មៅរួចក៏រត់ចេញទៅ ចំណែកជុងហ្គុក ក៏មិននៅបង្អង់រហ័សក្រោកឡើងនិងរត់ទៅតាមនាងយ៉ាងលឿន...

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now