ផ្ទៃសមុទ្រធំល្វើងល្វើយគ្រប់ដណ្ដប់ដោយទឹកសមុទ្រពណ៌ខៀវស្រងាត់។ រលកបោកផ្ទប់ច្រាំងតាមដោយកម្លាំងខ្យល់បក់ គួចយកទឹកទាំងនោះទៅលើគោក ខ្ទាតប៉ះចំរាងកាយបុរសសង្ហារ មុខងាប់ម្នាក់ ដែលកំពុងឈរជ្រែកហោប៉ៅខោ សម្លឹងមើលសាគរដ៏វែងសន្ធឹង នាពេលព្រលប់ថ្ងៃរៀបនឹងអស្ដង្គត់។ តំណក់ទឹកជាច្រើនស្រោចស្រោព លើសម្លៀកបំពាក់ពណ៌ខ្មៅ ប៉ាក់រូបនាគជាស្លាកសំគាល់ ដែលយើងអាចទាយដឹង ថាបុរសម្នាក់នោះ ជាមនុស្សដែលមានឥទ្ធិពល អំណាចខ្លាំងកម្រិតណា។
«ចៅហ្វាយ !»
«អ្ហឹម!»សំឡេងគ្រហឹមក្នុងដើមក បញ្ជាក់ពីការឆ្លើយ
តបទៅ ហ្វាង ដែលត្រូវជាដៃស្ដាំ និង ជាមនុស្សជំនិត
ដែលកំលោះ ចន ជុងហ្គុក ទុកចិត្តបំផុត។«គ្រប់យ៉ាងរៀបចំរួចរាល់ហើយចៅហ្វាយ ចង់នាំចេញ
ថ្ងៃណាដែលទាន!» ហ្វាង បុរសសង្ហារ រាងមាំទាំហំហួន សាកសមជាដៃស្ដាំម៉ាហ្វៀ ឱនគំនាបគោរពអ្នកជាចៅហ្វាយនាយ មុននឹងនិយាយប្រាប់ពីរឿងដែល ជុងហ្គុក ឲ្យនាយចាត់ការជំនួស«ឯងក៏ដឹងថាយើងចូលចិត្តបែបណា ឯងក៏ចាត់ចែងតាមហ្នឹងទៅ» ជុងហ្គុក ទះស្មានាយហ្វាងតិចៗ របៀបបញ្ជាក់ពីភាពវ័យឆ្លាតរបស់កូនចៅ ដែលស្គាល់ចរឹកគេច្បាស់ ថាមនុស្សដូចគេមានចរឹកលក្ខណៈបែបណា មានតែហ្វាងទេ ដែលស្គាល់ច្បាស់ ព្រោះ ហ្វាងនឹងជុងហ្គុកធំមកជាមួយគ្នា ។ប៉ារបស់ហ្វាង ក៏ជាដៃស្ដាំ របស់លោកចន ដែលត្រូវជាឱពុកជុងហ្គុក គាត់បានស្លាប់កាលពី២០ឆ្នាំមុន ដោយសារការពលីជីវិតការពារចៅហ្វាយនាយពីសត្រូវ។ ក្រោយពេលបុណ្យសព លោកប៉ារបស់នាយហ្វាង ចប់សព្វគ្រប់ លោកចន ក៏បានយកនាយហ្វាងមកចិញ្ចឹមបីបាច់ ថែរក្សាដូចជាកូនបង្កើតលោកអ៊ីចឹង ដូច្នេះមិនបាច់ចម្លែកចិត្តទេ ដែលជុងហ្គុកជ្រើសរើសនាយហ្វាង ជាដៃស្ដាំ។
នាយហ្វាងញញឹមយល់ពីន័យរបស់ចៅហ្វាយ ដៃស្ដាំលូកយកទូរសព្ទមកផ្អឹបនឹងត្រចៀក ពេលឭសំឡេងទូរសព្ទរោទ៍។
«ជួបគ្នាថ្ងៃស្អែក ម៉ោងដដែលកន្លែងដដែល ខ្ញុំសង្ឃឹម
ថាលោកនឹងធ្វើការល្អ មិនឲ្យថ្លោះធ្លោយឭដល់ត្រចៀកប៉ូលីស ព្រោះចៅហ្វាយខ្ញុំ មិនចិត្តរកសីុជាមួយមនុស្សគ្មានសមត្ថភាព»ពេលដឹងថាអ្នកដែលខលមក ត្រូវជាដៃគូររកសីុរបស់ចៅហ្វាយ ទើបហ្វាងនិយាយពីរឿងដោះដូររបស់នៅថ្ងៃស្អែក មិននិយាយ
សាំត្រប៉ែច្រើននាំតែខាតពេល មុននឹងដាក់ទូរស័ព្ទចូលហោប៉ៅខោវិញ ក៏ដើរតាមពីក្រោយជុងហ្គុកទៅកន្លែងខន់ដូសម្រាប់ស្នាក់នៅវិញ។
YOU ARE READING
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Short Storyរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ