💕លិខិតស្នេហ៍ម៉ាហ្វៀ💕ភាគទី១៦

5K 311 0
                                    

«អ្ហាយ...គគ្រិចណាស់!!!លែងដៃភ្លាមអាឆ្គួតហ្គុក!»រោមដៃ រោមជើងបះត្រង់ស្កឺត សែនព្រឺព្រួច ខ្លាច
រអានឹងទំហំរបស់វា ម៉ែអើយធំដល់ថ្នាក់ហ្នឹងសោះ ទើបយប់នោះគេឈឺសឹងរហែកជាជម្រៀកៗ រវល់តែ
តែខឹងនឹងជុងហ្គុក មិនបានពិនិត្យមើលថា វាធំប៉ុណ្ណា
ទើបតែថ្ងៃនេះ បានចាប់ ស្ទាប វាពេញៗដៃ ទើបដឹង។

«គគ្រិចអី របស់ប្ដីខ្លួនឯងសោះ!»ជុងហ្គុក មិនព្រម
លែងដៃ រាងតូច ថែមទាំងសង្កត់ដៃតូចៗជាប់ ឲ្យប៉ះពាល់អាអូនតូចគេពីលើខោ តែទោះជាមិនបានចាប់វាផ្ទាល់ដៃក៏អាចដឹងថាវាកំពុងតែខឹងនឹង ខ្លួន ចង់ផ្ទុះចេញក្រៅ។ខណះដែលម្ចាស់វា ក៏ប្រលែងមួយ
ប្រយោគឲ្យ រាងតូច ទាំងអៀន ទាំងខឹងចង់លោតធាក់ ជុងហ្គុក វាត់កែង ជុងហ្គុក ភ្លាមៗលើដីខ្សាច់។







«ប្ដី ប្ដួយ លោកឯងស្អី!ខ្ញុំស្រឡាញ់ស្រី មិនបានស្រឡាញ់ប្រុស រឹតតែមិនស្រឡាញ់អាមនុស្សមុខឆែប
ធ្មេញទន្សាយដូចអ្នកខ្លះដែរ!ប្រាប់ឲ្យដឹងទៅ! »ពេល
ជុងហ្គុក ប្រលែងដៃឲ្យមានសេរីភាព ថេយ៉ុង ក៏តបទៅវិញទាំងរបៀបបញ្ឆិតបញ្ឆៀង ជ្រេញរឹកអ្នកខ្លះ ហៅខ្លួនឯងសុទ្ធតែប្ដី ទាំងដែលការពិត ពេលខ្លះមុខដូចកូនទន្សាយឃ្លានមឹមសោះ ចេះចង់បានប្រពន្ធនឹងគេដែរ។

«ឲ្យតែវាដូចមាត់ កុំឲ្យតែថ្ងៃក្រោយស្រែកថ្ងូរក្រោកទ្រូងយើងបានហើយ!»មិនចង់ប្រកែកតវាច្រើន គេចាក់បណ្ដោយតែម្ដង តែជារបៀបផ្ចាញ់ផ្ចាលទៅវិញ មិនព្រមដកថយ។

«ខ្ញុំគ្មានថ្ងៃដេកក្រោកទ្រូងលោកជាលើកទី២នោះទេ!ប្រាប់លោកឲ្យបានដឹងពេលនេះចុះ អ៎៎េកុំងាក មើលមាត់ខ្ញុំឲ្យច្បាស់ ខ្ញុំ គីម ថេយ៉ុង ជាប្រុសស្អាតដាច់គេនៅក្នុងតំបន់នេះ ស្រឡាញ់មនុស្សស្រី ហើយដណ្ដឹងមនុស្សស្រីធ្វើប្រពន្ធ ចំណែកខ្ញុំជាប្ដី ខ្ញុំនៅលើគេមិន
ព្រមនៅក្រោមឲ្យគេហៅអាអន់ជាដាច់ខាត ឆឹស!។





អត់នឹងក្ដៅក្រហាយមិនបាន ខំរ៉ាយរ៉ាប់ប្រាប់ចង់មួយ
ដំណោតគេមិនព្រមមើលមុខ បែជាច្រត់ចង្កេះងាក
មើលឆ្វេងស្ដាំតាមបរិវេណជិតនេះ ដូចកំពុងតែចង់
ធ្វើអ្វីមួយ ទាល់តែ ថេយ៉ុង ចាប់បង្វែរមុខឲ្យមើល ទើបគេព្រមមើល ព្រមស្ដាប់ ពេលស្ដាប់ចប់គេក៏ផ្ទុះសំណើចសើចកាច់កតែម្ដង ទប់មិនជាប់។

💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)Where stories live. Discover now