ពេលព្រឹកព្រលឹមបានឈានមកដល់ ថេយ៉ុង និង វ៉ាន់ហ្សុីក៏ម្នីម្នា ជិះកង់ឌុបគ្នា ទៅយកកាហ្វេពីហាង ដើម្បីយកទៅលក់បន្ត។ថ្ងៃនេះខុសពីសព្វដង វ៉ាន់ហ្សុីរំអុក ថេយ៉ុងសុំទៅជួយលក់ជាមួយ នាងមិនចង់នៅតែក្នុងបន្ទប់ ឃុំខ្លួនដូចអ្នកទោស ចង់ចេញទៅណាក៏មិនបា
ន ជីវិតនាងអភ័ឰមិនខុសពីថេយ៉ុងទេ គ្រាន់តែនាងអភ័ឰពេលធំដឹងក្ដី មិនដូចថេយ៉ុង អភ័ឰតាំងពីឃើញពន្លឺថ្ងៃ។ពួកគេទាំងពីរនាក់ ក៏បណ្ដើរគ្នាទៅលក់តាមមាត់សមុ
ទ្រ តែថ្ងៃនេះ ថេយ៉ុងមិនបានជិះកង់ទេ ទោះចង់ជិះក៏
ជិះមិនគ្រប់គ្នាដែរ វិធីដែលល្អមានតែថ្មើរជើង ទើបស្មើ
ភាពគ្នា ណាមួយពេលដើរ ទើបមានគ្នាជជែកលេងតាមផ្លូវ មិនសូវជាអផ្សុក។«បង...ទិញកាហ្វេហ្អេ៎៎...បងទិញកាហ្វេហ្អេ៎៎ ១កែវ
មួយពាន់ប្រាំៗ កាហ្វេក៏ឆ្ងាញ់...ៗអ្នកលក់ក៏ស្អាត..
ឡា....ៗៗៗ»រាងតូចរត់ផងច្រៀងផង ដៃសងខាងយួរកាហ្វេរតោង ដូចគ្មានជំពាក់លុយអាណាម៉ារៀល។«ថេហា៎៎ កុំរត់លឿនពេក...ចាំយើងផង!!»វ៉ាន់ហ្សុី ដក
ហត់គឃូស ដកដង្ហើមមិនចង់ដល់គ្នា ព្រោះតែរត់តា
ម ថេយ៉ុង ខ្លួនតូចតែមួយសោះ រត់លឿនដូចព្យុះ ធ្វើ
ឲ្យអ្នកដែលរត់តាម ធ្លាក់អណ្ដាតដូចឆ្កែធ្លាក់ទឹក។«បើឯងដើរធ្មឿកៗអ៊ីចឹង ធ្វើម៉េចនឹងរកសីុទាន់គេទៅហ្សុី »និយាយតែមាត់ តែជើងដើរញាប់ស្មេរគ្មានងាក
ក្រោយចាំមិត្តឡើយ សំខាន់ត្រូវតែទៅលក់ឲ្យលឿន ព្រោះខ្លាចគេដណ្ដើមម៉ូយអស់ អត់អីសីុមិនខាន។«ប្រុសស្អាតទិញកាហ្វេទេបាទ?»ស្នាមញញឹមផុសឡើងលើផ្ទៃមុខរលោងស្អាត ពេលក្រឡេកមនុស្សប្រុសម្នាក់មើលទៅទំនងជាអ្នកមាន ព្រោះមានកូនចៅ២-៣នាក់ឈរអមខាងក្រោយ ថេយ៉ុងក៏ប្រញាប់ស្ទុះស្ទាទៅរាក់ទាក់។
ស្នាមញញឹមត្រូវរលុបបាត់ ខណះពេលដើរទៅជិត បានដឹងថាបុរសម្នាក់នោះជានរណា...
«សួស្ដីអូនថេ!ខានជួបគ្នាយូរហើយ នៅតែស្រស់ស្អាតដដែល!»សុងវុន កូនប្រុសតែមួយគត់របស់អ្នក
ស្រីលី ជាម្ចាស់បន្ទប់ជួល ដែលថេយ៉ុង និងវ៉ាន់ហ្សុីស្នាក់នៅ ញញឹមខិលដាក់ថេយ៉ុង ព្រមទាំងលើកដៃច្បិចចង្ការាងតូចតិចៗ ដោយមិនក្រែងចិត្តសមីខ្លួន។
BẠN ĐANG ĐỌC
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Truyện Ngắnរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ