💕លិខិតស្នេហ៍ម៉ាហ្វៀ💕EP:២៣

4.2K 255 2
                                    

ថេយ៉ុង ឈរបក់ដៃរវិចៗផ្ដល់សញ្ញាដល់ ជុងហ្គុក ក្រោយក្រឡេកឃើញ បំរុងនឹងរត់ទៅរករាងតូចស្រាប់
តែ៖

«ផាំង...!!!!»
«ថេយ៉ុង..!!!!»ជុងហ្គុក ស្រែកភ្លាត់សំឡេង ពេលក្រឡេកឃើញជនបិទមុខ ស្លៀឈុតខ្មៅចំនួនពីរនាក់ ពួន ឱនងើបៗ នឹងផ្ទាំងថ្ម តម្រង់កាំភ្លើងមករក
មនុស្សដែលខ្លួនស្រឡាញ់ ពីចម្ងាយប្រហែល៥០
ម៉ែត្រពីថេយ៉ុង។

«ថេអូនយ៉ាងម៉េចហើយ?មានត្រូវត្រង់ណាទេ?ឈឺ
កន្លែងប្រាប់បង! »ជាសំណាងល្អ ថេយ៉ុង មិនមាន
ត្រូវកន្លែងទេ ព្រោះមានជុងហ្គុក មកទាញយកមកឱបរួចផ្ដួលខ្លួនទាំងពីរទៅលើដីខ្សាច់ទាន់ ធ្វើឲ្យគ្រាប់កាំភ្លើងបាញ់ទម្លុះដៃ ជុងហ្គុក ជំនួស ថេយ៉ុង ទៅវិញ។






តែ ជុងហ្គុក មិនបានឈឺ ឫ ខ្វល់ពីខ្លួនឯងឡើយ ខ្លួន
គេឈឺមិនខាន់ តែអ្វីដែលសំខាន់ខ្លាច ថេយ៉ុង មាន
របួស ឫភ័យតក់ស្លត់ជាមួយហេតុការណ៍ដែលបាន
កើតឡើង។

«ជុង ដៃបង»ថេយ៉ុង ត្រូវប្រើពេលចំនួន៥-៦នាទី
ដើម្បីសម្រួលអារម្មណ៍។ហេតុការណ៍ដែលបានកើត
ឡើងអម្បិញមិញនេះ ធ្វើឲ្យរាងតូចខ្លាចរអា ភ័យខ្លាចបាក់ស្បាត មានអារម្មណ៍តក់ស្លត់ជាខ្លាំង។

ទម្រាំតែធ្វើអារម្មណ៍បាននឹងន ធម្មតាវិញ ក៏ជាពេល
មួយដែល រាងតូច ត្រង់តក់ស្លត់មួយសារទៀត ក្រោយឃើញដៃ អ្នកដែលឱបក្រសោបខ្លួន ហូរឈាម
សស្រាក់ដូចទឹក។

«ហឹុក...ៗៗដៃបងហូរឈាមច្រើនណាស់ជុង...អ្ហឹកៗ
ឈាមហូរច្រើនបែបនេះ!តើបងអាចស្លាប់ទេ?ហឺុ..ៗ
អូនខ្លាច..»អារម្មណ៍ភ័យព្រួយកើនឡើងជាលំដាប់
ហើយអារម្មណ៍ខុសក៏មានកាន់តែខ្លាំង។បើគេមិនចេញមកក្រៅមុនទេ រឿងបែបនេះក៏មិនអាចកើត
ឡើងដែរ។




«ហេតុអីក៏សើច?កំប្លែងខ្លាំងណាស់ឫ?អ្ហឹក...បងកំ
ពុងតែជិតស្លាប់ណា៎៎ ហឺុ...»ថេយ៉ុង កាន់តែយំលើស
ដើម ពេលជុងហ្គុក មិនត្អូញត្អែរថាឈឺ បែជាអង្គុយសើចគេយំទៅវិញ ហាក់ដូចរឿងដែលគេនិយាយ ជារឿងកំប្លែង។

«ក្មេងឆ្កួតអើយ...គ្មានអ្នកណាស្លាប់ដោយសាររបួស
ប៉ុណ្ណឹងទេ!ឈប់យំ!ហើយជូតទឹកភ្នែកឲ្យជ្រះ»
មនុស្សដូច ចន ជុងហ្គុក មិនស្លាប់ងាយៗទេ គ្រាន់
តែត្រូវគ្រាប់កាំភ្លើងប៉ុណ្ណឹង ព្រោះតែគេធ្លាប់ជួបអាលើសហ្នឹងរាប់មិនអស់ រហូតការត្រូវគ្រាប់គឺជារឿង
ធម្មតាទៅហើយសម្រាប់ម៉ាហ្វៀដូចជាគេ។

💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)Hikayelerin yaşadığı yer. Şimdi keşfedin