💕លិខិតស្នេហ៍ម៉ាហ្វៀ💕Ep :៥៧

3.3K 215 0
                                    

«ត្រូវតែឲ្យបងវ៉ៃ ព្រោះអូនធ្វើខុស»ជុងហ្គុក សើចចេញធ្មេញទន្សាយបន្តិចពេល ថេយ៉ុង ហាក់លង់
ជឿសម្ដីគេ តែស្រាប់តែប្រែមកមុខក្រញូមួយរំពេច
ពេលឭប្រយោគរាងល្អិត៖

«អូនមិនបានខុស បងទេអ្នកខុស បងខុសដែលហាម
មិនឲ្យអូនលេងទូរស័ព្ទលើសពី៣០នាទី បើបងមិនហាម ម្លេះអូនកំពុងតែថត Tiktok post បានបេះដូងរាប់ K ទៅហើយៗក៏មិនយកឡានកូនមកជិះលេងបែបនេះដែរ»មិនឲ្យចាញ់ ថេយ៉ុង ដាក់ទៅវិញ
ផាំងៗទាល់តែ ជុងហ្គុក គាំងមិនដឹងនិយាយបែបណាឲ្យឈ្នះ ទើបសម្រេចចិត្តលើកទង់សចុះចាញ់លែងតបត រួចឡើងទៅដេកលើពូកយ៉ាងហត់នឿយចិត្តដោយមិនភ្លេចស្រែករកពុទ្ធោ។

«ពុទ្ធោ ប្រពន្ធបងអើយ ហេតុអ្វីអូនឈានដល់ដំណាក់កាលប្រដៅលេងចេញបែបនេះ?»



ជុងហ្គុក ប្រះខ្លួនដេកផ្កាប់មុខពោលឡើងតិចៗស្ដាប់ឭតែម្នាក់ឯង តែហ៊ាននិយាយឭដល់ត្រចៀកអ្នកខ្លះ
ដឹងតែបែកឈាមទៀតមិនខាន។

ចំណែក ថេយ៉ុង វិញពេល ជុងហ្គុក មិនលូកមាត់ជា
មួយក៏ចាប់ផ្ដើមអាក់អន់ស្រពន់ចិត្ត គិតតែឯងថាគេ
តែខឹងនឹងខ្លួន ទើបងើបចេញពីកូនឡានបញ្ជាឡើង
ទៅលើពូកទ្រោបលើខ្លួននាយពេញៗ តែគេហាក់មិន
ខ្វាយខ្វល់ ចង់ធ្វើអីក៏ធ្វើទៅ ពេលនេះគេហត់ខ្លាំងណាស់ ក្បាលក៏ឈឺ ចង់សម្រាកឲ្យបាត់ហត់បន្តិចក៏
មិនបាន ខណះដែលអ្នកខ្លះចាប់ផ្ដើមពេបមាត់យំ
សឺតសតក្បែរត្រចៀកមិនឈប់៖

«អ្ហឹក...ៗ»សំឡេងយំទាំងដង្ហក់ខ្យល់ឭឡើងខ្លាំងឡើងៗ ក្រោយពេលយំអស់មួយសន្ទុះធំហើយ នៅ
តែគ្មានអ្នកណាលួង។

«ជុង...អ្ហឹក ជុង...ហឺុ»ថេយ៉ុង យកមុខសុទ្ធតែទឹក
ភ្នែកទឹកាំបោរត្រដុសលើអាវ ជុងហ្គក ទាល់តែសើម
ជោក ព្រមទាំងហៅឈ្មោះគេជាច្រើនដងច្រើនសារ
តែគេនៅតែដេកផ្កាប់មុខយ៉ាងស្ងៀមស្ងាត់ជាទីបំផុត មិនខ្ចីខ្វល់ពីក្មេងដែលយំទាមទារការលួងលោម។







«ដេកទៅ!!!ដេកឲ្យងាប់ទៅ!!!អឹ្ហកៗ ធ្វើជាប្ដីគេរបៀប
ម៉េច មិនចេះសូម្បីតែលួងប្រពន្ធឲ្យបាត់យំ អឹ្ហកៗស្អែកលែងលះគ្នាទៅ»ថេយ៉ុង ខំប្រឹងស្រែកជំទាលលើកយករឿងលែងលះមកគំរាម ស្មានថាគេនឹងភ័យ
ខ្លាចហើយក្រោកមកសួរនាំ តែគ្រប់យ៉ាងហាក់ដូចកំ
ពុងតែនិយាយជាមួយដើមឈើ ដែលចាំស្ដាប់យើង
និយាយតែគ្មានប្រតិកម្មតបវិញ។

«បើឈឺពោះសម្រាលកូន ដឹងតែចប់ហើយអាថេយ៍
អើយ បើមានប្ដីម៉ាកៗនេះ ដឹងតែចប់ៗៗៗគ្មានភាគ
បន្ត»ពេលគេមិនអើពើ ថេយ៉ុង ក៏ងើបចេញពីលើខ្លួន
ជុងហ្គុក រួចវៀរទៅចុងពូក អង្គុយរៀបរាប់យ៉ាងកំសត់
តែម្នាក់ឯង ធ្វើឲ្យអ្នកគេងជិតនោះទ្រាំមិនបាន ទើប
ខ្ទប់មាត់ទ្រាំមិនសើចឡើងរឹងពោះ។

ថេយ៉ុង ចំណាយពេលជិតមួយកំណាត់ថ្ងៃអង្គុយនិយាយរៀបរាប់បែកអូរហូរស្ទឹង លើករឿងតាំងពីគ្រាដំបូងដែលជួបគ្នាជាមួយ ជុងហ្គុក ហូតដល់ ថ្ងែនេះ ពេលនេះ វិនាទីនេះ ដោយចូលតួទៅតាមសាច់រឿងដែលបានកើតឡើង ពេលដែលសប្បាយ
ក៏សើចប្រកាច់ប្រកិនហៀរទឹកមាត់ពេញពូក ពេល
និយាយដល់កន្លែងបែកគ្នា ក៏យំឈឺចាប់ស្រែកននៀលពេញការរ៉ូ ពេលនឹកដល់កន្លែងស្វីត ស្រាប់
តែងើបពីការ៉ូ ដើរលិឌមាត់លិឌកសំដៅទៅរក ជុងហ្គុក កំពុងតែដេកលើពូក៖






«លើលោកនេះមានតែ គីម ថេយ៉ុង ទេដែលមានសំណាងជាងគេ ព្រោះតែមានប្ដីជាបុរសសង្ហារមានមន្តស្នេហ៍ ផ្អែមល្ហែម ពូកែថ្នាក់ថ្នមយកចិត្តទុកដាក់ បម្រើគ្រប់ជំហាន មុខមាត់កត្តិយសក៏ល្បី
ល្បាញ ចំណែកលុយឡានវិឡាមានមិនខ្វះ អូហូ!!
ខប់សេរីហ្មងហ្អា៎៎»ថេយ៉ុង និយាយស្របកែវភ្នែកសម្លឹងមុខសង្ហាររបស់ ជុងហ្គុក មិនដាក់ គិតៗទៅ
ខ្លួនសំណាងលើសពីហៅថាសំណាងទៅទៀត ខណះ
នោះស្រាប់តែដើរទៅបើកបាស យកទូរស័ព្ទ ជុងហ្គុករាវរកបទចម្រៀងដែលត្រូវច្រៀង ពេលរកឃើញហើយ
ក៏បើក ប៊្លូធូស ភ្ជាប់បទចម្រៀងទៅនឹងបាស រួចទាញ
ម៉ៃក្រូហ្វូនកាន់តែដៃ ទើបចាប់ផ្ដើមច្រៀង៖

«He love me He give me all his money
That Gucci,Prada comfy My sugar daddy.He love me He give me all his money That Gucci,Prada comfy My sugar daddy. He love me He put no one above me These bitches wanna
judge me, but I don't care ah ah ah ah .....»

To be continued...

💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)حيث تعيش القصص. اكتشف الآن