💕លិខិតស្នេហ៍ម៉ាហ្វៀ💕Ep :៥៥

3.4K 210 0
                                    

ជុងហ្គុក ព្រលែងរាងកាយតូចឲ្យមានសេរីភាព រួចខ្ជឹប
មាត់ញញឹមញញេមតែឯងដូចមនុស្សឆ្គួត ខំប្រឹងទប់ដែរតែទប់មិនជាប់តែក៏ស្រឡាំងកាំង បេះដូងបាត់
ពីប្រអប់ទ្រូងពេលឃើញអ្នកម្ខាងទៀតកំពុងតែតើត
កៅអីឈោងយកទឹកសីុអីុុវពីក្នុងទូរទាំងជើងប្រផិត
ប្រផើយ ហើយក៏ក្រឡាច់ជើងធ្លាក់ពីលើកៅអីទាល់តែ
បាន៖

«អ្ហ៎៎ាយ!!!!»
«ថេយ៉ុង!!!»

ដឹប!!!!!អ្ហឹក!

កាយតូចធ្លាក់ពីលើកៅអីមួយជំហរកម្ពស់តែជាសំណាងល្អ ដែលបានរាងកាយមាំមួនរត់ទៅក្រសោបជាប់មិនឲ្យធ្លាក់ដល់ការ៉ូ។ដើមទ្រូងហាប់ណែនសុទ្ធតែសាច់ដុំត្រូវក្បាលអ្នកខ្លះបោកមួយទំហឹង ទាល់តែម្ចាស់រាងកាយស្រែកថ្ងូរអ្ហឹក។





«អូនយ៉ាងម៉េចហើយ?មានឈឺត្រង់ណាទេ?»ជុងហ្គុក ចាប់ក្រសោបមុខតូចៗដែលកំពុងតែសម្លក់មុខខ្លួន
មើលឆ្វេងមើលស្ដាំ ថែមទាំងលើកខ្លួនស្រាលស្ងើកដូចសំឡីមើលចុះមើលឡើងសព្វរាងកាយដោយក្ដី
ព្រួយបារម្ភ។

«......»ថេយ៉ុង មិននិយាយអ្វីក្រៅពីរើបម្រះចេញពីការឱបក្រសោបរបស់ ជុងហ្គុក រួចដើរចេញដោយ
លួចសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់មិនឲ្យនាយ
ដឹង ទោះពេលនេះសប្បាយចិត្តដែលគេមិនបានកើតអី្វ តែបើប្រៀបធៀបជាមួយការអន់ចិត្ត ខកចិត្ត និងឈឺចិត្តវាច្រើនលើសនោះរាប់សិបដឹងឯណោះ។

«ថេ...»គេហៅឈ្មោះម្ចាស់ចិត្តដោយបង្អូសសំឡេង
យ៉ាងវែងអន្លាយដែលបង្កប់ភាពផ្អែមល្ហែមស្រទន់និការអង្វរក មុននឹងលូកដៃឱបចង្កេះអង្រ្កងជាប់។

«.......»ពីមុនសម្ដែងធ្វើជាមនុស្សគព្រោះចង់ក្បែរគេ
តែពេលនេះមិនបានសម្ដែងធ្វើគទៀតទេ តែវានិយាយ
មិនចេញ មិនដឹងគួរវាចារបែបណាឲ្យស្មើចិត្តឈឺៗៗៗ
ឈឺដែលត្រូវគេបោកប្រាស់បានម្ដងហើយម្ដងទៀត បើជាអ្នកដទៃវាមិនសូវប៉ះពាល់ផ្លូវអារម្មណ៍ទេ តែមនុស្សដែលយើងទុកចិត្ត សួរថាឈឺទេ?ឆ្អែតចិត្តទេ?
បាត់បង់ទំនុកចិត្តទេ?មើលមកខ្លួនឯងដូចសត្វក្របីដែលត្រូវម្ចាស់ដឹកបង្វិលក្បាលទេ??





«កុំស្ងាត់បែបនេះបានទេ?និយាយអ្វីខ្លះមក»ទ្រូងគេ
តឹងស្ទើប្រេះទៅហើយ ពេលត្រូវមនុស្សជាទីស្រឡាញ់
ធ្វើឫកពាសោះអង្កើយដាក់ ព្រោះតែ ថេយ៉ុង មិនដែល
បែបនេះមិនមុនមកទេ ពេលខឹងតែងតែវ៉ៃ ស្រែក ជេរ
ឫយំ តែពេលនេះស្ងៀមស្ងាត់សូម្បីតែដង្ហើមក៏ដកមិន
ឲ្យឭសំឡេងផង។

💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)Nơi câu chuyện tồn tại. Hãy khám phá bây giờ