«សង្ឃឹមថាលោកនឹងបានអាវាទៅចុះ»ហ្វាង ចេញ
ទៅបានមួយសន្ទុះ វ៉ាន់ហ្សុី ប្រញាប់ងើបទាំងលំបាក
លំបិន យកប៊ិច សៀវភៅ សរសេរពាក្យពេជចន៍ ចុង
ក្រោយមុននឹង ចេញគ្មានថ្ងៃត្រឡប់។«អ្ហឺស..!!!»វ៉ាន់ហ្សុី ខំប្រឹងស្រវេស្រវា ដើរអូសជើងយ៉ាងលំបាកលំបិន ទៅកន្លែងជណ្ដើរយន្តជាប្រញាប់
មុនពេល ហ្វាង មកពីទិញបង្ការវិញទាន់។«អ្ហាយ...!!! ព្រូស!!!»ទីបំផុតនាងក៏ចុះមកដល់ជាន់
ក្រោម។ដោយមិនបានគិតច្រើន វ៉ាន់ហ្សុី ក៏ប្រញាប់
ប្រញាល រត់ឆ្លងផ្លូវ ទាំងភ្នែកចេះតែមើលក្រោយខ្លាចហ្វាង តាមទាន់ មិនបានចាប់អារម្មណ៍ជាមួយម៉ូតូ ឡានឆ្លងកាត់លើផ្លូវនេះទេ។ស្របពេលឡានទំនើបពណ៌ក្រហមមួយគ្រឿងធ្វើដំណើរលើផ្លូវនេះដែរ ជ្រុលប៊ិះនឹងបុកនាង តែសំណាងល្អតៃកុងឡាន់ស្មារតីរឹង ចាប់ហ្រ្វាំងបានទាន់ពេល។
«ឆាប់ចុះទៅមើលទៅ!គេកើតអីខ្លាំងឫអត់?»
«បាទ!លោកស្រី»ទទួលបញ្ជាពីចៅហ្វាយ ភ្លាម តៃ
កុងឡាន ក៏ចេញទៅមើលភ្លែតតែម្ដង។«ប្អូនស្រីៗ ប្អូន...ៗយ៉ាងម៉េចហើយ?ឭបងហៅទេ?
ហើុយ...អ្នកនាងតូច!!»ឃីន ដែលត្រូវជាតៃកុងឡាន
រត់ទៅក្រសោបអ្នកដែលដួលសន្លប់លើថ្នល់យ៉ាង
អានោចអាធម ខណះដែលកំពុងតែទះមុខនាង ហៅ
ឲ្យភ្ញាក់ គេក៏វែកសក់ដែលធ្លាក់រប៉ាត់រប៉ាយលុបមុខ
ស្រស់សោភា ទើបដឹងថាស្រីដែលគេកំពុងឱប ជាមនុស្ស ដែល លោកស្រីវ៉ាង តាមរកអស់រយះពេល៦ខែ។«លោកស្រីៗ ជួយផង...ជួយអ្នកនាងតូចផង..»ឃីន
លើកបី វ៉ាន់ហ្សុី រត់ត្រឡប់មកឡានវិញ ព្រមទាំងស្រែកហៅ លោកស្រី វ៉ាង ឲ្យជួយ ទើបអ្នកអង្គុយលើឡាន ជ្រួញចិញ្ចើម ហើយត្រូវបើកភ្នែកធំៗ ភ័យតក់
ស្លត់ ទឹកភ្នែកចាប់ផ្ដើមស្រក់ បន្ទាប់ពីឃើញអ្នកដេក
សន្លប់លើដៃ ហ្វាង ជាកូនស្រីតែម្នាក់គត់របស់គាត់។មិនឲ្យខាតពេលយូរ ឃីន និង លោកស្រីវ៉ាង បាននាំ
វ៉ាន់ហ្សុី ទៅមន្ទីរពេទ្យយ៉ាងលឿនបំផុតតាមដែលអាច
ធ្វើ ព្រោះទ្រូងជាម្ដាយមិនអាចឈរមើលកូនខ្លួនឯង
ដេកសន្លប់បាត់មាត់បាត់កឈឹងបែបនេះទេ។
ESTÁS LEYENDO
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Historia Cortaរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ