💕លិខិតស្នេហ៍ម៉ាហ្វៀ💕EP :២៧

3.4K 246 0
                                    

«សុំឱបបែបនេះបន្ដិចទៀតបានទេ?៥នាទីក៏បានឲ្យតែអូនព្រម សុំអង្វរណា៎៎...»ជុងហ្គុក លូកដៃក្រសោបចង្កេះ ថេយ៉ុង ជាប់ស្អិតមិនលែង។គេនឹក រាងកាយមួយនេះណាស់ នឹកក្លិនខ្លួន ដែលធ្លាប់គេងឱប ធ្លាប់ស្ថិតនៅក្រោមទ្រូងគេ រៀងរាយប់។តែចាប់ពីថ្ងៃនេះតទៅ គេប្រហែលជាគ្មានឨកាសបានថ្នាក់ថ្នមម្ដងទៀតឡើយ ទើបទទូចសុំអង្វរ ម្ចាស់រាងកាយសុំឱបតែ៥នាទីក៏អស់ចិត្តដែរ។

«.......»ថេយ៉ុង មិននិយាយស្ដីអ្វី តែក៏សុខចិត្តនៅស្ងៀមៗឲ្យជុងហ្គុក ឱបតាមចិត្ត។មិនមែនមានតែ
ជុងហ្គុក ទេ ដែលតែងតែនឹករលឹកចង់ប៉ះពាល់រាង
កាយមួយនេះ ចំពោះ ថេយ៉ុង ក៏មិនខុសគ្នាដែរ គេចង់ណាស់ ចង់ឱប ថើប ផ្អែមល្ហែមដូចមុន តែធ្វើមិន
បាន នៅពេលដែលនឹកឃើញដល់រូបភាព ជុងហ្គុក
សម្លាប់មនុស្សនៅនឹងមុខ។




«កុំរត់ទៅណា ចោលបងទៀតបានទេ?»សំឡេងល្វើយៗក្បែរគុម្ពត្រចៀក ថេយ៉ុង សុំអង្វរ កុំឲ្យរត់ទៅ
ណាចោលគេទៀត។ព្រោះវាជាលើកទី២ហើយ ដែល
រាងតូចរត់ចោលគេ គេភ័យ គេខ្លាច នឹងចេះតែបារម្ភ
មិនស្រណុកចិត្ត ខ្លាច ថេយ៉ុង រត់ចោលគេជាលើកទី
៣។

«មិនបានរត់ គ្រាន់តែមិនចង់ដកដង្ហើមកន្លែងរួមជា
មួយនឹងលោក»ពាក្យសម្ដី វាយប្រហារ ពុះជ្រៀកបេះ
ដូង ជុងហ្គុក ឲ្យបែកជាបំណែកតូចៗ ធ្លាក់ចូលសមុទ្រ ត្រូវមច្ឆាជាតិដណ្ដើមគ្នាសីុអស់គ្មានសល់។
ហេតុអីស្អប់គេដល់ថ្នាក់នេះ? សូម្បីតែដង្ហើមមិនចង់
ដកនៅកន្លែងតែមួយ ឫចង់ឲ្យគេប្រើជីវិត នៅភពមួយ
ផ្សេងទៀត ទើបសមចិត្ត?

«អូនប្រហែលជាសប្បាយចិត្ត ពេលរស់នៅដែលបាន
រស់នៅភពមួយផ្សេងពីបង!» ជុងហ្គុក ញញឹមខ្សោះ
ចំអកឲ្យខ្លួនឯង ថេយ៉ុង ស្អប់ខ្ពើម មិនចង់ក្បែរ ហេតុ
អ្វីក៏ថោកនៅតែតាមតោងទាមគេទៀត ដឹងទេថារំខាន
ជីវិតដ៏មានសេចក្ដីសុខរបស់គេប៉ុណ្ណា?





«ភពផ្សេង?»ថេយ៉ុង ហាក់ឆ្ងល់នឹងពាក្យសម្ដីចម្លែកៗ
របស់ ជុងហ្គុក ជាខ្លាំង ហើយក៏បែមុខតទល់គ្នា មុន
នឹងសួរពីអ្វីដែលនាំឲ្យចិត្តអន្ទះអន្ទែង ខ្វាយខ្វល់ចង់
ដឹង ទាំងដែលពេលនេះកំពុងតែស្អប់ ជុងហ្គុក។

💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)Nơi câu chuyện tồn tại. Hãy khám phá bây giờ