ពេល ថេយ៉ុង ទៅផុត ម៉ាតាលី ងាកមើលមុខអ្នកជាប្ដី
សម្លឹងមុតជ្រៅចូលក្នុងភ្នែករបៀបដាក់គំហិត មុននឹង
សួរ៖«បងមិនទៅមើល ជុងហ្គុក ទេ?»
«ទៅមើលធ្វើអី វាមិនបានកើតអីផង»«ក្រែងគេបើកឡានធ្លាក់ស្ពាន ពិការភ្នែកទាំងសង
ខាង ថែមទាំងពិការជើងមួយជំហៀងទៀត ហេតុអ្វី
ថាមិនកើតអី?»
«អូនជឿ?»
«ហឹម»«អូនកុំភ្លេចណា៎៎ថា អាហ្គុក វាពូកែសម្ដែងណាស់ តារា
សម្ដែងល្មមៗកុំចង់ហក់ជាមួយវា ទៅមិនរួចជាមួយវាទេ»សុងវុន ញាក់ស្មាបែបហីៗមិនខ្វល់រឿងដែល ជុងហ្គុក
គ្រោះថ្នាក់ ព្រោះគេដើរជាមួយគ្នាតាំងពីរៀនវិទ្យាល័យ
រឿងអីមិនដឹងថា គ្រាន់តែជាល្បិចទាក់កូនខ្លាឲ្យចូល
ទ្រុងវិញ។«អូននៅមិនយល់ពីអ្វីដែលបងនិយាយទេ»នាងនៅតែមិនយល់ដដែលបើមិនបានពិការពិតមែន ហេតុអ្វីចាំបាច់ប្រឌិតរឿងឡើងមកឲ្យអ្នកគ្រប់គ្នាព្រួយបារម្ភពីេគធ្វើអី?ចង់បានអីឲ្យប្រាកដ?
«ប្រពន្ធអ្នកណានៀក?ហេតុអីក៏ល្ងង់ដ៏ថ្នាក់នេះ?»
សុងវុន ឱនមុខសម្លឹងភរិយាដោយឫកពាក្នក់ក្នាញ់
គ្រាន់តែល្បិចស្រាលៗប៉ុណ្ណឹងក៏គិតមិនយល់ចេះ
ដើរតួជ្រែកពាក់កណ្ដាលសាច់រឿងទៅកើតដែរ។«ប្រពន្ធ លី សុងវុន»ម៉ាតាលី ពើងទ្រូងងើយសម្លក់
មុខនាយវិញ គ្រាន់តែសួរធម្មតាសោះ ដៀលឯងសុទ្ធតែល្ងង់ យី!អាកញ្ចាស់ក្បាលនេះ។«ជុប៎៎!ឆ្លាតណាស់ គ្រាន់តែល្ងង់បន្ដិច»
«លី សុងវុន!!!!»
«បាទ!ប្រពន្ធសម្លាញ់»
«ប្រាប់អូនរឿង ជុងហ្គុក ភ្លាម!អូនដឹងថាពួកបងប្រមូលផ្ដុំក្បាលគ្នាកុហក ថេយ៉ុង »«ប្រាប់អូនរឿង ជុងហ្គុក ភ្លាម!អូនដឹងថាពួកបងប្រមូលផ្ដុំក្បាលគ្នាកុហក ថេយ៉ុង »
«បងមិនដឹងអីទេ»សុងវុន ប្រកែកញាប់មាត់ពេល
ប្រពន្ធតាមជម្រិតសួរ ថែមទាំងឆ្លើយដោយភ្នែកសម្លឹងមើលនេះមើលនោះជំនួសមុខប្រពន្ធ។«ពិត?»
«បាទគឺពិត»ម៉ាតាលី ងក់ក្បាលទទួលយកចម្លើយកុហកចេញពី
មាត់ស្វាមី រួចកញ្ឆក់យកអីវ៉ាន់ពីដៃគេ រួចដើរចេញ
ទៅផ្ទះវិញដោយមិននិយាយអ្វីទាំងអស់ ឃើញដូចនេះ អ្នកជាប្ដីចិត្តមិនដាច់ខ្លាចប្រពន្ធអន់ចិត្ត ទើបធ្លោយមាត់ប្រាប់ការពិត៖
DU LIEST GERADE
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Kurzgeschichtenរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ