💕លិខិតស្នេហ៍ម៉ាហ្វៀ💕EP :៣៥

2.9K 207 0
                                    

តុក!តុក!ៗៗ

«ថេ...ថេអ្ហា៎៎ សុំអង្វរបើកទ្វារឲ្យបងចូលផង បងមានរឿងត្រូវបកស្រាយប្រាប់អូន!ថេ អូនកុំស្ងាត់
បែបនេះបានទេ?អ្វីដែលអូនបានឭ មិនដូចអ្វីដែលអូនគិតទេ សុំអង្វរ ព្រមស្ដាប់បងខ្លះផង ប្រពន្ធសម្លាញ់!!!»ទោះបី ជុងហ្គុក ប្រឹងត្រដស្រែកអង្វរយ៉ាងណា ថេយ៉ុង នៅតែមិនព្រមបើកទ្វារឲ្យនាយ
ចូលដដែល គិតតែពីសំងំនៅគៀនទ្វារ ស្ដាប់ពាក្យ
អង្វរ របស់ រាងក្រាស់ទាំងទឹកភ្នែក។

«អូនជាមនុស្សចង្រៃ ជាក្មេងខ្ចាត់ព្រាត់ គ្មានប៉ាម៉ាក់
ប្រដៅ អ្ហឹកៗ ម៉ាក់បងនិយាយមិនខុសទេ»រាងតូច
បន្លឺសំឡេងយំខ្សឹបខ្សួល ខ្សាវៗដែលអ្នកខាងក្រៅមិនអាចឭដល់ អមដោយពាក្យសម្ដីចំអកឲ្យខ្លួនឯង ព្រោះអ្វីដែល អ្នកស្រីចន បានត្មិះដៀលគ្រប់យ៉ាងគឺជាការពិត គាត់មិនខុសនោះទេ តែខ្លួនទេដែលជាអ្នកខុស ខុសដែលកើតមកមិនដែលឃើញមុខឱពុកម្ដាយបង្កើតតាំងពីបាតជើងក្រហម។







ផាំង!ផាំង!ផាំង!

ផុតពីគោះទ្វារហើយគ្មានលទ្ធផលមកវិញ ជុងហ្គុក ចាប់ផ្ដើមវាយទ្វារដោយដៃខ្លួនឯងផ្ទាល់ម្ដង ព្រោះ
គេជឿថា រាងតូច ចិត្តមិនដាច់ ទ្រាំស្ដាប់ មិនខ្វល់
ខ្វល់ពីខ្លួនគេឡើយ ច្បាស់ជាព្រមបើកទ្វារឲ្យចូលទៅក្នុងបន្ទប់មិនខាន។តែការគិត ត្រឹមតែជាការស្រមៃប៉ង
ចង់បាន ព្រោះការពិត ថេយ៉ុង ចិត្តរឹង មិនខ្ចីបើកទ្វារ
ឲ្យនាយចូលឡើយ។

ផាំង!ផាំង!ផាំង

ឈាមចាប់ផ្ដើមស្រក់តក់ៗចេញពីម្រាមដៃ រាងក្រាស់
បន្ទាប់ពីប៉ះទង្គិចជាមួយទ្វារបន្ទប់ ដែលធ្វើឡើងពី
ឈើក្រញូងដ៏មានតម្លៃ។មិនថាឈាមស្រក់ខ្សោះពី
ខ្លួន ឫត្រូវខ្សោះឈាមដ៏ថ្នាក់ស្លាប់ទៀត ក៏គេនៅតែ
មិនបោះបង់ក្ដីសង្ឃឹមចោលដែរ ជំនឿចិត្តនៅតែមាន
យ៉ាងណា ថេយ៉ុង មិនព្រមប្រងើយកន្ដើយ ទុកឲ្យ
គេឲ្យនៅបែបនេះទេ។

«អូនស្ដាប់បងបកស្រាយខ្លះបានទេ?ថេយ៉ុងហ្អ៎៎ា...
យល់ពីបងផងតើបានទេ?បងគ្មានបំណងលាក់
បាំងរឿងនោះពីអូនទេ តែមកពីបងរកពេលវេលាសម
ស្របប្រាប់អូនមិនបាន ផាំង...ៗ ថេហ្អា៎៎..7ប្រពន្ធ
សម្លាញ់បើកទ្វារឲ្យប្ដីចូលផង!!!»









💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)Donde viven las historias. Descúbrelo ahora