«ចេញទៅ!»អ្នកស្រីចន និងម៉ាតាលី ញញឹមសម
ចិត្ត ក្រោយពេល ជុងហ្គុកចេញមុខ ដេញ ថេយ៉ុង
ចេញពីមន្ទីរពេទ្យ ព្រោះតែហ៊ានតមាត់ជាមួយម្ដាយខ្លួន និងអនាគតភរិយា។តែក៏ត្រូវបើកភ្នែកធំៗ ចំហរ
មាត់ធ្លុង ខណះ ជុងហ្គុក ស្រែកដេញម្ដងទៀត ថែម
ទាំងបញ្ជាក់ចំនួនថាមាន ២នាក់ទៀត នេះយ៉ាងម៉េច
ឲ្យប្រាកដទៅ៖««មិនឭខ្ញុំប្រាប់ឲ្យអ្នកទាំងពីរចេញទៅវិញទេហ៎៎េស!!!!?»ជុងហ្គុក ខឹងពេកទើបច្រឡោតដល់
ថ្នាក់ហ្នឹង។គេដឹងថាទង្វើដែលគេកំពុងតែធ្វើ វាពិត
ជាមិនសមជាងខ្លាំងដែលកូនប្រុសបង្កើត ហ៊ានហា
មាត់ស្រែកដេញម្ដាយបង្កើតខ្លួនឯង ព្រោះតែក្មេង
ប្រុសម្នាក់ តែគេខំទប់យូរហើយ នៅតែទប់មិនជាប់
រឿងដែលកើតឡើងទៅលើ ថេយ៉ុង កាលនៅភូមិគ្រឹះធ្វើឲ្យគេ ខឹងក្រេវក្រោធបោះពាក្យជាកូនល្អចូលក្នុងធុងសំរាមសិន ចាំស្ងប់ចិត្ត ចាំរើសមកវិញ។«អ្នកម៉ាក់មើលចុះ!អាក្មេងម្នាក់ពង្វក់បង ជុងហ្គុក
ទាល់តែលែងស្គាល់អ្នកណាល្អ អ្នកណាអាក្រក់
អស់ហើយ»ពាក្យដេញចេញជាឈឺខ្លាំងពេក ទើប
ម៉ាតាលី ភ្លេចខ្លួន បញ្ចេញធាតុពិតឲ្យ ជុងហ្គុក បាន
ឃើញ។«នេះឯងហ៊ានដេញម៉ាក់បង្កើតខ្លួនឯងចេញពីមន្ទីរ
ពេទ្យព្រោះតែអាក្មេងសម្រែម្នាក់នេះមែនទេ?ម៉ាតាលី
កូនឭដូចម៉ាក់ទេ?ឫមួយម៉ាក់ស្ដាប់ច្រឡំ?»«មិនច្រឡំទេ!»រកតែម៉ាតាលី បានដៃនិយាយចាក់
ចូចមិនទាន់ ជុងហ្គុក ដណ្ដើមនិយាយមុនបាត់។«ជុង-»ពិបាកភ្នែកពេក ទើបចូលខ្លួនទៅរារាំង តែនៅ
តែគ្មានបានការដដែល។
«អូនមិនបាច់និយាយអ្វីទាំងអស់ គេងឲ្យតែស្ងៀមទៅ»«ម៉ាក់ចេញទៅបានហើយ ថេយ៉ុង ត្រូវការសម្រាក»
«គិតថាយើងចង់មកខ្លាំងណាស់អ្ហេះ?មកពីកាលះទេ
សះវាបង្ខំយើងទេ»ថាហើយ អ្នកស្រីចន ដើរចេញទៅបាត់ទៅ គាត់មិននៅធ្វើថោក ចំពោះមុខក្មេងកំព្រាអនាថាដូច ថេយ៉ុង នោះទេ។«ចុះនាងពេលណាទៅ?ប្រយ័ត្នអ្នកម៉ាក់ក្មេកឲ្យគេបើកឡានទៅចោលណា៎៎»
«ចុះនាងពេលណាទៅ?ប្រយ័ត្នអ្នកម៉ាក់ក្មេកឲ្យគេបើកឡានទៅចោលណា៎៎»អ្នកដែលទើបតែក្រោក
ពីសន្លប់ ក៏មិនណយដែរ ចាក់សាំងដុត ម៉ាតាលី ទាល់តែអាម៉ាស់ ចេញទៅវិញទាំងទទឹង។
YOU ARE READING
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Short Storyរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ