💕លិខិតស្នេហ៍ម៉ាហ្វៀ💕EP:៤៨

2.7K 179 0
                                    

«មិនបាច់រៀបរាប់ច្រើនទេ»ផាគូ ឈរច្រត់ចង្កេះគ្រវីក្បាល ហើយតបទៅវិញ។
«លោកមិនព្រមឲ្យខ្ញុំនៅតែឫ?»ថេយ៉ុង ទម្លាក់ទុកមុខ
ចុះ ខាំក្រចកដៃខ្មាសអៀននឹងសម្ដីខ្លួន ត្រូវហើយគ្មានអ្នកណាឆ្គួតឲ្យមនុស្សទើបតែជួបបានមួយថ្ងៃរស់
នៅកន្លែងជាមួយទេ។

ស្នាមញញឹមរំលេចឡើងវិញ ក្រោយពេលលឺប្រយោគ
របស់អ្នកម្ខាងទៀត៖

«អ្នកណាថា ឯងចង់នៅយូរប៉ុណ្ណាក៏បាន ខ្ញុំអនុញ្ញាត»ផាគូ ញញឹមចេញធ្មេញបន្តិច មុននឹងដើរ
ទៅញីរក្បាលអ្នកអង្គុយលើគ្រែយ៉ាងគ្រឺតក្នាញ់ ហេតុ
អ្វីក្មេងម្នាក់នេះស្អាតយ៉ាងនេះ?ហឹម ប្រុសម្នាក់នោះ
មិនចម្លែកទេ ដែលស្រឡាញ់គេខ្លាំងដ៏ថ្នាក់នោះ (ផាគូ
ពោលក្នុងចិត្តតែម្នាក់ឯង)
«យ៉េ....










ថេយ៉ុង ក្រោកឈរចំកណ្ដាលគ្រែ រួចស្រែកហ៊ោមួយ
ទំហឹង រហូតអ្នកអង្គុយនៅខាងក្រៅប្រញាប់ស្ទុះចូល
ចូលមក ខ្លាចថាមានរឿងអ្វីកើតឡើង ព្រោះខាងក្នុង
មានមនុស្សកំពុងតែមានកូនផង។

«ន៎៎ែ!លោតកន្រ្តំមិនចេះគិតសោះ ចុះបើរលូតកូនបាត់
តើគិតយ៉ាងណា?»អ្វីដែលនាងចូលទៅឃើញ ធ្វើឲ្យ
ហួសចិត្តជាខ្លាំង និយាយមិនចង់ចេញ នេះឫទង្វើ
មនុស្សមានកូនគេធ្វើ?ឫមួយគេនៅក្មេងពេកទើបមិន
សូវដឹងអី?មិនគិតយូរ ផាមូ ក៏ស្រែកយកៗតែម្ដង នាងមិនមែនស្រែកព្រោះស្អប់ឫខ្លាចបាក់គ្រែនោះទេ
តែនាងបារម្ភពីគេនិងកូន។

«សុំទោស»ថេយ៉ុង ឱនគំនាបសូមទោសសារចុះសារ
ឡើង នឹកស្ដីបន្ទោសឲ្យខ្លួនឯងនៅក្នុងចិត្ត មិនគួរណា
ហ៊ានបញ្ចេញចរិតពិតឲ្យគេឃើញសោះ ចុះបើ ផាគូ
ប្ដូរចិត្តវិញនោះតើគិតយ៉ាងណា?ពេលងាកមើលមុខ
ផាគូ ធ្វើឲ្យ ថេយ៉ុង ក្ដាប់មាត់ក្ដៅឆេវតែម្ដង៖

«សើចស្អី?»រាងតូច អង្គុយចុះលើគ្រែ យោលជើងទៅ
មកដូចកូនក្មេង កាយវិកាបែបនេះធ្វើឲ្យ ផាគូ និង ផាមូ ទប់សំណើចមិនជាប់។

«សើចឯង ហាសៗ»







ពីរនាក់បងប្អូននាំគ្នាសើចកាច់ក ហាក់អស់សំណើច
រិតតែស្រឡាញ់ចូលចិត្ត និងចង់ឲ្យ ថេយ៉ុង នៅជាមួយពួកគេរហូតទៅ។

💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)Opowieści tętniące życiem. Odkryj je teraz