«ចុះថេយ៉ុងមិនមែនប្រុស ទើបអាចនៅជាមួយនាងបាន? ថែមទាំងគេងជាមួយគ្នាទៀត!»
«ថេយ៉ុង គេជាមិ- ហេតុអីក៏លោកដឹងថា ខ្ញុំនិង ថេយ៉ុងគេងបន្ទប់ជាមួយគ្នា? ឫមួយលោកលួចតាមដានខ្ញុំ?»
វ៉ាន់ហ្សុី បម្រុងនឹងប្រាប់ហ្វាងថា ថេយ៉ុង និង នាងត្រឹមជាមិត្តភក្ដិប៉ុណ្ណោះ ដូចនេះទោះបីគេងបន្ទប់ជាមួយគ្នាក៏គ្មានបញ្ហា ស្រាប់តែនឹកឃើញ ហេតុអ្វី
ក៏ហ្វាង ដឹងរឿង នាង និង ថេយ៉ុង ច្រើនម្លេះ! អត់នឹង
ឆ្ងល់មិនបាន នាងក៏សួរបកវិញផូង។«នាងជាស្អី?ហេតុផលអីដែលខ្ញុំត្រូវតាមដាននាង?យល់សប្តិទាំងថ្ងៃ!»គេមិនព្រមទទួលស្គាល់ការពិត
ថាខ្លួនលួចតាមតាម នាងនិង ថេយ៉ុង មែន ថែមទាំង
និយាយស៊កសៀតឲ្យវ៉ាន់ហ្សុី មួយឆ្ងាញ់ ។ធ្វើដូចនាងគ្មានសារះសំខាន់ នឹងឲ្យគេចំណាយពេល
វេលាជាមាសប្រាក់របស់គេ ទៅតាមដានមនុស្សដូចនាង ទាំងដែលការពិត ជុងហ្គុក បញ្ជាឲ្យមកឃ្លាំមើល
សកម្មភាព ថេយ៉ុង ថារាងតូចធ្វើស្អីខ្លះ សុខសប្បាយ មានទុក្ខ ឫក៏មានបញ្ហា ប៉ុន្តែនាយ ហ្វាង ល្មើសបញ្ជា
ទំនេរខ្លាំងពេក ទើបឃ្លាំមើលទាំង រាងតូច ទាំងវ៉ាន់ហ្សុី។«តោះ!»ហ្វាង ចាប់ដៃ វ៉ាន់ហ្សុី ជាប់ ទាញឲ្យដើរតាម
ខ្លួនទៅបន្ទប់។ដល់ដំណាក់កាលនេះហើយ ដោខ្វិលប្រកែកសាំុញាំុច្រើន ណាមួយបើទៅពេលនេះ លោក
ស្រីវ៉ាង ប្រាកដជាចាប់នាងបានមិនខាន ជម្រើសចុង
ក្រោយគឺនៅក្នុងខន់ដូ ហ្វាង មួយរយះសិន។«របស់ញាំុមាននៅក្នុងទូរទឹកកកស្រេច បើឃ្លានយក
ធ្វើម្ហូបញាុំទៅ នេះលុយ នាមប័ណ្ណ បើខ្វះខាតអីទាក់
ទងមករកខ្ញុំ ឭទេ?»ហ្វាង ដកលុយមួយចំនួន និង
នាមប័ណ្ណ ហុចឲ្យនាង ដើម្បីយកទៅទិញរបស់ប្រើ
ប្រាស់ ឫតេរទៅរកគេពេលមានបញ្ហា។«លោកមិនគេងទីនេះទេ?»នាងមានអារម្មណ៍ភ័យ
ខ្លាច ដែលត្រូវមករស់នៅក្នុងខន់ដូតែមួយនឹងមនុស្ស
ប្រុសប្លែកមុខ តែនាងកាន់តែមានអារម្មណ៍ភ័យខ្លាច
ហេងហង ពេលដឹងថាគេមិនបាននៅជាមួយនាង។«អត់ទេ!ខ្ញុំត្រូវទៅធ្វើការវិញ! មានអ្វីមែនទេ?»ឃើញ
ទឹកមុខដូចជាមិនស្រួលគេក៏មានអារម្មណ៍មិនសូវល្អ
ដែរ។ គេចង់នៅទីនេះជាមួយនាងណាស់ តែគេត្រូវទៅឃ្លាំងរោងចក្រ នៅសេអ៊ូលវិញ ព្រោះទំនិញជិតនាំចេញហើយ គេមិនទុកចិត្តអ្នកណាក្រៅពីខ្លួនឯងដូច្នេះគេត្រូវតែទៅ មិនអាចខកខានបានឡើយ។
YOU ARE READING
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Short Storyរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ