💕លិខិតស្នេហ៍ម៉ាហ្វៀ💕EP:៣៤

3.1K 204 0
                                    

«បងជុងហ្គុក..!!»សម្រែកនៃការដង្ហោយហៅរបស់មនុស្សស្រីមានរូបរាងស្រឡូនស្រឡៅ កម្ពស់ខ្ពស់ល្មម បបូរមាត់ពណ៌ក្រហមឆើត នៅលើខ្លួនគ្រប់ដណ្ដប់ដោយរ៉ូបពណ៌ក្រហមអត់ដៃ ចោមពុង តែចំហរបញ្ចេញដើមទ្រូងដ៏សែនត្រលុកត្រលុន មិនប្រាប់ក៏ដឹងថាបូម ឫវះកាត់ដាក់សីុលីកូតដែរ។បើ
មើលតាមការស្លៀកពាក់ រៀបចំខ្លួន ការផាត់មុខ យើងអាចស្មានបានថា ប្រហែលជាអ្នកបង្ហាញម៉ូតល្បីម្នាក់មិនខាន។

«ម៉ាតាលី»ជុងហ្គុក ឈរភាំងនឹងមនុស្សស្រីកំពុងតែឈរនៅចំពោះមុខ។នាងមកពីពេលណា?មកដោយសាររឿងនោះឫ?សំណាងហើយដែល ថេយ៉ុង
គិតលក់បាត់ បើសិនជាបានឃើញនាង ប្រាកដជា
អាថ៌កំបាំងដែលនាយ ខំប្រឹងលាក់កន្លងមក បែកការណ៍មិនខាន។








«ជុងហ្គុក ក្មេងនេះជាអ្នកណា?ហេតុអ្វីក៏កូនបីគេបែបហ្នឹង?យ៉ាងម៉េចវាគ្មានជើងដើរទេហេ៎៎ស?»លើកនេះមិនមែនជាសំឡេងនារីឆ្មើងឆ្មៃ ម៉ាតាលី នោះទេ
តែជាសំឡេង លោកស្រីចន ដែលត្រូវជាម្ដាយរបស់
ជុងហ្គុក ស្រែកសួរកូនប្រុសទាំងមិនសុខចិត្ត ហេតុអី
ក៏បន្ទាបខ្លួនបីក្មេងប្រុសម្រៀលៗបែបនេះ?ម៉្យាងទៀត
អនាគតកូនប្រសារសំណព្វចិត្តកំពុងតែនៅឈរច្រងៗផង មិនក្រែងចិត្ត អនាគតភរិយា បន្ដិចសោះ។

«ស៊ូច!!!»ជុងហ្គុក មិនមាត់តែលើកដៃចង្អុលដាក់លើ
បបូរមាត់ ចង់បញ្ជាក់ប្រាប់ថា កុំស្រែកឡូឡា មនុស្ស
របស់គេកំពុងតែគេង។

«ខ្ញុំនឹកបងខ្លាំងណាស់...ដឹងទេ?»ស្រីស្រស់ឆើត
ឆាយ មុខក្រាស់ដូចម្សៅ រត់មកចាប់ដៃកំលោះសង្ហារ
ផ្ដេកក្បាលលើដើមទ្រូងនាយ ទាំងដែល ថេយ៉ុង កំពុងតែលង់លក់លើនោះ។

«ចាំបន្ដិចខ្ញុំចុះមកវិញ»នាយមិនបានខ្វាយខ្វល់ពី
វត្តមាន ម៉ាតាលីបន្ដិចឡើយ ព្រោះតែចិត្តពេលនេះ
ខ្លាចក្រែង ថេយ៉ុង នឹងភ្ញាក់ច្រើនជាង។ជុងហ្គុក បី
រាងតូច ឡើងទៅបន្ទប់ខាងលើបាត់ ដោយទុកឲ្យ
ស្រីស្អាតម៉ាតាលី ឈរកន្រំជើងទាំងមិនសុខចិត្ត រួច
ពិតទូលប្រាប់អនាគតម្ដាយក្មេក។







«រឿងដល់ដំណាក់កាលនេះហើយ ត្រូវតែចេញមុខ
ដោះស្រាយ មិនអាចទុកបែបនេះទៀតនោះទេ»គេ
បី ថេយ៉ុង ដាក់ឲ្យដេកលើពូកថ្នមៗ ក្នុងបន្ទប់ផ្ទាល់
ខ្លួនរបស់នាយ ដែលមានតែ ថេយ៉ុងទេ ដែលមានសិទ្ធិចេញចូលបាន។

💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)Opowieści tętniące życiem. Odkryj je teraz