«ម៉ាក់...សុំទោស»អ្នកស្រីចន លើកដៃញ័រទទ្រើក ព្រោះតែទឹកភ្នែកបុកកម្សួលខ្លាំងពេក ក្រោយពេលស្ដាប់សម្ដី កូប្រុស ចប់ លើកឡើងចង់ជូតទឹកភ្នែកពីថ្ពាល់់ឲ្យគេតែក៏ត្រូវ ជុងហ្គុក គ្រវាសដៃ មិនឲ្យប៉ះផ្ទៃមុខ ថែមទាំងសម្លឹងមើលទៅគាត់ដោយក្រសែភ្នែក សោកសៅ ខូចចិត្ត និង អស់សង្ឃឹមហួសថ្លែង។
ជុងហ្គុក លើកដៃជូតទឹកភ្នែកចេញពីថ្ពាល់ជ្រះស្អាត ទើបនិយាយទៅកាន់គាត់បន្ត នាយមានរឿងជា
ច្រើនលាក់ក្នុងចិត្ត ខ្ចប់ទុកក្នុងបេះដូង គ្រាំគ្រាតែម្នាក់
ឯង ពេលនេះសុំបើកទ្វាបញ្ចេញវាមកក្រៅខ្លះ ដើម្បី
បន្ធូរអារម្មណ៍ ខ្លាចថាទុកយូរនឹងណែនទ្រូងស្លាប់មុន
ជួបមុខប្រពន្ធកូន៖«មិនបាច់សុំទោស ម៉ាក់ធ្វើអ្វីក៏មិនខុសស្រាប់ហើយ
អញ្ជើញអ្នកម៉ាក់ធ្វើស្អីតាមអំពើចិត្តទៀតចុះ ធ្វើទៅ
ឲ្យតែធ្វើហើយសប្បាយចិត្ត មិនបាច់ខ្វល់ទេ
ថាអ្នកណាត្រូវខូចចិត្ត យំ រស់នៅទាំងវេទនាប៉ុណ្ណានោះ សំខាន់ឲ្យតែធ្វើទៅមានក្ដីសុខម៉ាក់ធ្វើទៅ ទាន់ខ្ញុំនៅមានដង្ហើមឲ្យម៉ាក់បញ្ជា»ថាហើយ ជុងហ្គុក ក៏ដើរចេញទៅក្រៅ ដើរមិនបានប៉ុន្មានេះជំហានផង ក៏ត្រូវបែមកមើលមុខអ្នកម៉ាក់ពេលឭប្រយោគគាត់៖
«ជុងហ្គុក ឯងទៅណា?ម៉ាក់មានរឿងសំខាន់ចង់និ
យាយជាមួយឯង!»គាត់សម្រេចចិត្តច្បាស់ហើយ ថានឹងនិយាយជាមួយគ្រួសារ ម៉ាតាលី ពីរឿងភ្ជាប់ពាក្យ
ព្រោះតែពេលនេះគាត់ បានដឹង បានយល់យ៉ាងជាក់ច្បាស់ ពីទំហំក្ដីអាណិតស្រឡាញ់ របស់ ជុងហ្គុកទៅលើ ថេយ៉ុង និងសេចក្ដីទុក្ខសោករបស់ ជុងហ្គុក ពេលគ្មាន ថេយ៉ុង តែអ្នកណាទៅដឹងថា ជុងហ្គុក គិត
ដូច្នេះទៅវិញ៖«រឿងសំខាន់?អ្ហ៎៎...រឿងរៀបការមែនទេ?ហឹម អ៊ីចឹង
ថ្ងៃនេះយើងទាំងបីនាក់គួរតែនិយាយគ្នាឲ្យច្បាស់
លាស់ទៅណ្ហ៎៎?»ប្រយោគដំបូងបានធ្វើឲ្យ ម៉ាតាលី
រំភើបស្ទើតែគាំង ពេលលឺ ជុងហ្គុក និយាយរឿងរៀបការ នេះគេចង់រៀបការជាមួយខ្ញុំមែនទេ?សំណួរ
ទាំងនេះត្រូវបានកាត់ផ្ដាច់ ខណះដែរ ជុងហ្គុក ដើរ
ទៅយករបស់អ្វីពីថតតុលើក្បាលតំណេក ដើរតម្រង់
មករកនាង ក៏ដូចជាអ្នកស្រីចន។
YOU ARE READING
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Short Storyរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ