ពេលព្រឹកព្រលឹមស្រាងៗ មេឃទៀបភ្លឺ មើលមនុស្ស
សត្វ បក្សីបក្សា រុក្ខជាតិនានា មិនសូវបានច្បាស់ តែ
ក៏អាចឲ្យយើងដឹងថា មានឡានពណ៌ខ្មៅ១គ្រឿងសេរី
ចុងក្រោយបង្អស់ កំពុងតែបើកឆ្ពោះមកកាន់ភូមិគ្រឹះ
ត្រកូលចន ក្នុងល្បឿនលឿនស្លេវ។ងឺត....
សំឡេងជាន់ហ្វ្រាំងឡាន លាន់លឺរន្ទឺ នាំឲ្យរាងកាយ
បុរសរាងខ្ពស់ស្រឡះបើកទ្វារឡានចុះមកទាំងដំណើរ
មិនសូវត្រង់ផ្លូវ សំដៅចូលក្នុងភូមិគ្រឹះ។«មិនគួរជ្រុលម៉ោងដល់ថ្មើនេះសោះ ថេយ៉ុង ប្រាកដ
ជារងចាំផ្លូវមិនខាន»ជុងហ្គុក លើកដៃទះក្បាលខ្លួន
ឯងផាច់ៗ ព្រោះតែមិនទាន់ស្វាងស្រវឹង ក្បាលគេធ្ងន់
កន្ដុក ធេងធង វិលមុខរកតែក្អួតចង្អោរ មិនដឹងថាមក
ពីផឹកស្រាច្រើនពេក ឫ មកពីអ្វីផ្សេងនោះទេ។ប្រអប់ដៃក្រាស់ឃ្មឹកលូកកាច់គន្លឹះទ្វារយ៉ាងងាយស្រួល ហើយចម្លែកចិត្តមិនស្ទើដែរ ម៉េចក៏ ថេយ៉ុង មិនចាក់សេះ?នេះគេងតែឯងផងបើមានអ្នក
ណាមានបំណងអាក្រក់ប៉ុនប៉ងធ្វើបាបនោះ តើគិតយ៉ាងម៉េច?ក្រាក!!!!
«ថេ បងមកវិញហើយ»ជុងហ្គុក ដើរចូលក្នុងបន្ទប់
រួចប្រះខ្លួនដេកលើពូកយ៉ាងនឿយហត់ ម្សិលមិញមានឯកសារច្រើនពេកត្រូវពិនិត្យឡើងវិញ ហើយសីុញ៉េ ពេលល្ងាចក៏មានណាត់និយាយត្រូការងារជាមួយ
អ្នករួមហ៊ុន គាប់ជួនជួបមិត្តភក្ដិធ្លាប់រៀមជាមួយគ្នា
ទើបត្រូវចំណាយពេលនិយាយរាក់ទាក់ និង ជ្រុលផឹក
រហូតម្នាក់ៗធ្លាក់ភ្នែកដេកលក់នឹងកន្លែង ដោយមិនបានផ្ដល់ដំណឹងឲ្យ ថេយ៉ុង នោះទេ។«ថេ សុំទឹក១កែវ»ជុងហ្គុក នៅតែត្រដស្រែកហៅរកទឹក ទោះមិនលឺសំឡេងឆ្លើយតបក៏ដោយ ព្រោះគិតថា ថេយ៉ុង ប្រហែលជាខឹងដែលគេមិនតេរមកប្រាប់ថាមិនបានមកវិញ ទើបសំងំង៉ក់ង មិនព្រមឆ្លើយតបបែបនេះ ។
«មិនបានលាក់ខ្លួនទេ បងដឹងអូនកំពុងតែខឹងហើយពួនលាក់មុខមិនចេញឲ្យបងឃើញ»គេក្រោកអង្គុយ
សម្លឹងមើលឆ្វេងស្ដាំ តាមតុទូ ក្រលាតគៀនកោះ ទាំង
អស់នៅតែរកមិនឃើញរាងល្អិតដដែល។
YOU ARE READING
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Short Storyរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ