💕លិខិតស្នេហ៍ម៉ាហ្វៀ💕EP:៤៦

2.8K 177 0
                                    

«អ្ហឹកៗ ជុងហ្គុក ឆាប់ឡើងគោកវិញមក អូនសុំអង្វរ អ្ហឹកៗ»ពេល ថេយ៉ុង ឃើញ ជុងហ្គុក រិតតែចូល
ក្នុងទឹកជ្រៅទៅៗ ឃើញដូច្នេះ ថេយ៉ុង ក៏រត់ចូលក្នុងទឹកតាម ដើម្បីជួយ ជុងហ្គុក ទោះបីខ្លួនមិនចេះហែលទឹកក៏ដោយ។

ប្រូង!ប្រូង!

«អ្ហឹកៗ ជុង អូនទៅជួយបងហើយ»ថេយ៉ុង យំ
សសឹក ខំប្រឹងប្រាប់ខ្លួនឯងថាមិនអីទេ ឯង
រឹងមាំណាស់ ឯងនឹងជួយ ជុងហ្គុក ផុតពីសេចក្ដីស្លាប់បាន គ្រាន់តែទឹកជម្រៅប៉ុណ្ណឹងមិនអាចរារាំងការព្យាយាមរបស់ឯងបានទេ។

«មកជួយបងធ្វើអី?ឆាប់ទៅវិញទៅបងមិនត្រូវការក្ដី
អាណិតពីអូនទេ បើអូនពិតជាអាណិតស្រឡាញ់បងមែន អូនមិនមែនរត់ចោលបងម្ដងជាពីរដងឲ្យគ្រាំចិត្តស្ទើឆ្គួតនោះឡើយ»





ជុងហ្គុក គំហកទៅ ថេយ៉ុង ទាំងកំហឹងលាយឡំភាពឈឺចាប់ គេមិនត្រូវការឲ្យ ថេយ៉ុង យកជីវិតមកប្រថុយជួយគេនោះទេ គេចង់ស្លាប់ មិនចង់រស់មើល
ភាពអាត្មានិយមរបស់មនុស្សគ្រប់គ្នា ជាពិសេសមនុស្សដែលគេស្រឡាញ់ខ្លាំង ព្រោះអីដឹងទេ?ព្រោះ
តែវាឈឺចាប់នោះអី!ឈឺជាងត្រូវគេចាក់ពុះជ្រៀកបេះដូងទៅទៀត។

«អូនជាកែវភ្នែក ជាបេះដូង ជាដង្ហើម ជាជីវិតរបស់បង បើអូនសម្រចចិត្តចាកចេញទៅហើយ អូនមិនខុសពីមនុស្សកញ្ជ្រោង ដែលខ្វេះបេះដូងបងយកទៅច្របាច់លេង ហើយក៏បោះចោលឲ្យឆ្កែចចកសីុនោះទេ...អូនអាចសប្បាយចិត្ត ពេលគ្មានវត្តមានបង តែបងនឹងក្លាយទៅជាមនុស្សរុក្ខជាតិ ពេលដែលគ្មានវត្តមានអូន គីម ថេយ៉ុង...ដូច្នេះកុំបាច់បារម្ភពីបងអី
ទុកឲ្យបងលង់ទឹកស្លាប់ទៅ ប្រសើរជាងរស់ក្ដោប
ក្ដាប់ភាពឈឺចាប់តែម្នាក់ឯង»ស្របសម្ដី ជុងហ្គុក ចេះតែចូលទៅកាន់តែជ្រៅ ទឹករលកបោកផ្ទប់មក
ទាំងផ្ទាំងៗបាចសាចចូលច្រមុះមាត់ពេញៗ តែគេមិនឈប់នោះទេ គេកាន់តែចូលមិនរាថយ។

«អូនសុំទោស!អូនគ្រាន់តែចង់ឲ្យបងមានសេចក្ដីសុខ
ប៉ុណ្ណោះ ទើបអូនចាកចេញ តែអូនក៏ឈឺមិនចាញ់បង
ទេ អ្ហឹក...ៗ»ថេយ៉ុង យំគក់ទ្រូងដោយភាពឈឺផ្សារ










«អូនសុំទោស!អូនគ្រាន់តែចង់ឲ្យបងមានសេចក្ដីសុខ
ប៉ុណ្ណោះ ទើបអូនចាកចេញ តែអូនក៏ឈឺមិនចាញ់បង
ទេ អ្ហឹក...ៗ»ថេយ៉ុង យំគក់ទ្រូងដោយភាពឈឺផ្សារ
តើអ្នកណាដឹងខ្លះ?ថាអ្នកចាកចេញឈឺប៉ុណ្ណា? គ្រាំគ្រាប៉ុណ្ណា?គេដឹងៗត្រឹមតែថា អ្នកចាកចេញជាអ្នកសប្បាយចិត្ត បើអ្នកគិតបែបហ្នឹងមែន ខ្ញុំសូមប្រាប់ថាអ្នកគិតខុសហើយ។

💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)Where stories live. Discover now