💕លិខិតស្នេហ៍ម៉ាហ្វៀ💕EP:២៦

3.5K 251 1
                                    

«មិនបាច់តាមទេ ខ្លួនតូចកម្លាំងខ្សោយដូច ថេយ៉ុង
គ្មានសមត្ថភាពរត់គេចពីយើងផុុតនោះឡើយ!»ពេល
កូនចៅបម្រុងរត់តាមគេក៏ដាក់ឃាំង ហាមមិនឲ្យតាម
ព្រោះដឹងច្បាស់ក្នុងចិត្តថា ថេយ៉ុង មិនអាចចេញផុត
ពីទីនេះទាំងយប់ឡើយ បើគ្មានជំនួយពីគេ។

«ចាត់ការសាកសពពួកវាឲ្យបានរៀបរយ កុំភ្លេចលាង
សម្អាតកន្លែងនេះឲ្យស្អាតផង ហាមនៅជាប់ក្លិនជាប់ជាប់ឈាមឲ្យសោះ!យើងវាឆ្អើម ចំណែកអាមួយនេះ
បោះឲ្យត្រីសីុទៅ»អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់
ហើយ ហេតុអី ជុងហ្គុក មិនទុកជីវិតខ្មាន់កាំភ្លើងនេះ
សួរចម្លើយរកមេខ្លោងនៅពីក្រោយរឿងនេះទៅ  ចាំ
បាច់សម្លាប់ចោលធ្វើអី? ក៏ព្រោះតែ ជុងហ្គុក ដឹងច្បាស់ក្នុងចិត្ត អ្នកនៅពីក្រោយខ្នងរឿងនេះ ជាអ្នក
ណា។







«ចៅហ្វាយ ទៅណាទាំងយប់ទាន៎៎?»ហ្វី បន្លឺសំណួរ
ឡើង ខណះជុងហ្គុក គិតតែកាន់ពិលដើរចុះពីកប៉ាល់
ទៅណាមិនដឹង មិនខ្ចីឆ្លើយនឹង ហ្វី សូម្បីមួយម៉ាត់។

«ងងឹតខ្លាំងបែបនេះ តើអូនមានគ្រោះថ្នាក់ឫអត់?ហេតុអីរឹងក្បាលមិនព្រមស្ដាប់គ្នាបែបនេះ!»ជុងហ្គុក
ចុះមកលើវាលខ្សាច់ដើម្បីតាមរក ថេយ៉ុង គេមិនទុក
ចិត្តថា ថេយ៉ុង រត់ចេញពីគេហើយមានសុវត្ថិភាពនោះ
ទេ។

ជើងមាំទាំបោះជំហានជាប់ស្មេ ខណះដែលដៃម្ខាងកាន់ពិល ដៃម្ខាងទៀតផ្ទប់របួសដែលបង្កឡើងពី
មនុស្សដែលគេកំពុងតែតាមរក។ ជុងហ្គុក បារម្ភ តែ
សុវត្ថិភាព ថេយ៉ុង មិនបារម្ភដល់ខ្លួនឯង ដែលមាន
ឈាមជ្រាបចេញមិនឈប់ ដោយសារតែមុខកាំបិត
កាន់តែធ្វើឲ្យ ជុងហ្គុក មានអារម្មណ៍ ចុក ឈឺចាប់ទ្វេរ
ដង តែគិតហ្អ៎៎េសថាគេរអ៊ូថាឈឺមួយម៉ាត់ ឫខឹងនឹងអ្នកបង្ក គឺអត់ទេ សូម្បីតែកូនចិត្តខឹងស្អប់បន្ដិចក៏គ្មាន
តែសួរថាគេអន់ចិត្តទេ ចម្លើយគឺប្រាកដជាអន់ចិត្ត ហើយខ្លាំងទៀតផង។







«ថេ...ៗហ្អា៎៎អូនយ៉ាងម៉េចហើយ?ឭបងហៅទេ?»ចិត្ត
ព្រួយបារម្ភកើនឡើងជាលំដាប់ ពេលឃើញមនុស្សដែលខ្លួនស្រឡាញ់ដេកសន្លប់បាត់មាត់ឈឹង វាលទឹក
សន្សើម ហាលខ្យល់លើវាលខ្សាច់តែម្នាក់ឯង យ៉ាងគួរ
ឲ្យសង្វេគ ឃើញហើយអត់នឹងបន្ទោសខ្លួនឯងបាន
ពិតមែន។

💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)Donde viven las historias. Descúbrelo ahora