💕លិខិតស្នេហ៍ម៉ាហ្វៀ💕EP:២៨

3.5K 233 0
                                    

«ជុង-»
«បិទមាត់»
«អ្ហឹកៗ ជុង..»
«ឈប់យំភ្លាម ថ្លង់ណាស់!!»
«ហឺុ...គេស្អប់យើងហើយ...គេលែងស្រឡាញ់ឯងទៀតហើយ អាថេអើយ អ្ហឹកៗ អ្ហឹម...ៗ លែង!!! »
ខណះដែល ថេយ៉ុង គិតតែយំ ធ្វើតួកំសត់ ជូតទឹកភ្នែក ទឹកបោរនឹងដើមទ្រូង ជុងហ្គុក។ទ្រាំមិនបាន
ជុងហ្គុក ក៏ងើបទៅ ក្រសោបមុខ ចាប់ថើបថ្ពាល់អ្នក
ដែលគិតតែយំឭសូរតែជុបៗ ពេលថើបហើយក៏បម្រះ
ខ្លួនដេកលើពូកវិញធ្វើមិនដឹង ធ្វើឲ្យអ្នកដែលទើបតែ
ត្រូវគេចាប់ថើប ចាប់ផ្ដើមមិនសុខចិត្ត រួចក៏និយាយ៖

«ស្អប់គេ មកថើបគេធ្វើអី អ្ហឹក..ៗ?»ថេយ៉ុង ងើបជិះ
លើចង្កេះ ជុងហ្គុក គ្របួចក.អាវសួរទាំងទឹកភ្នែក ព្រម
ទាំងលើកដៃជូតថ្ពាល់ត្រង់កន្លែង ជុងហ្គុក ថើបទាល់
តែថ្ពាល់ឡើងក្រហមអ៊ុល ប្រៀបដូចស្អប់អ្នកថើបខ្លាំង
ណាស់អីុចឹង។







«..........»ជុងហ្គុក គិតថានឹងលួង តែក៏ដកចិត្តវិញ ពេលឃើញ ថេយ៉ុង លើកដៃត្រដុសថ្ពាល់ ត្រង់កន្លែង
គេថើប ហើយក៏ប្រឹងសម្ដែងធ្វើជាដេកស្ងៀមស្ងាត់ មិនតបតអ្វីទាំងអស់ ហាក់ដូចខ្លួនកំពុងតែអន់ចិត្ត
ទាំងដែលការពិតអស់សំណើចនឹងទឹកមុខ ថេយ៉ុង ស្ទើតែទប់មិនបានមិនបានម្ដងៗទៅហើយ ។

«ហេតុអីមិននិយាយជាមួយអូន?អ្ហឹក...ៗ»ថេយ៉ុង
ចាប់ផ្ដើមមិនស្រួលចិត្ត ពេលឃើញទឹកមុខអន់ចិត្ត
របស់ ជុងហ្គុក គេប្រហែលជាខូចចិត្តខ្លាំងហើយ បាន
ជាមិនព្រមស្ដីរកខ្លួនបែបហ្នឹង(ថេយ៉ុង គិតក្នុងចិត្ត)។

«និយាយជាមួយអូនមួយម៉ាត់មកណា៎៎ៗ ជុង សុំអង្វរ
ណា៎៎...ៗ ហឺុ...»ផុតពីអង្គុយពីលើចង្កេះ ជុងហ្គុក រាង
តូចក៏ប្ដូរទៅរុលខ្លួនដេកក្រោមទ្រូងគេ ថែមទាំងលាត
ដើមដៃដៃ ជុងហ្គុក ធ្វើជាខ្នើយកើយ។ពេលដេកបាន
ស្រួលបួល ក៏ចាប់ផ្ដើមនិយាយលួងលោមគេបន្ត សុំឲ្យនិយាយជាមួយខ្លួន តែមួយម៉ាត់ក៏អស់ចិត្ត តែអ្នកដែលខឹងហាក់មិនប្រណីរដល់ក្មេងកំសត់នេះសោះ។

«បងខឹងនឹងអូនរឿងអីឆាប់និយាយមក ជុង កុំស្ងាត់
បែបនេះបានទេ ហឹុកៗ បងខឹងនឹងអូនទះកំផ្លៀងបង
កាលពីលើកមុនហ្អ៎៎េស?ឫក៏ខឹងដែលអូនជូតថ្ពាល់
កន្លែងដែលបងថើប?»






💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)Where stories live. Discover now