«ជុប៎ បងស្រឡាញ់អូនណាស់ ថេយ៉ុង ស្រឡាញ់តាំងពីដំបូងដែលយើងជួបគ្នារហូតដល់ដង្ហើមចុងក្រោយក៏បងនៅតែស្រឡាញ់អូនចងចាំអូនទុកក្នុងចិត្តជានិច្ច»
«ហឹម!អូនដឹង និយាយអ៊ីចឹងពេលណាទើបបងព្រមត្រូវរូវជាមួយអ្នកម៉ាក់វិញ?អូនអាណិតគាត់ណាស់
គាត់យំព្រោះតែបងរហូត ពេលនេះគាត់ក៏លែង
ស្អប់អូនទៀតដែរ បងគួរតែអភ័យទោសឲ្យគាត់ទៅណាណា៎ៗ»«បងនិងអ្នកម៉ាក់សម្រួលគ្នាយូរហើយ តែគ្រាន់តែលាក់មិនឲ្យអូនដឹង ព្រោះខ្លាចបែកផែនការ»
«ចន ជុងហ្គុក!!!!»
«បាទ...»
«អូនស្រឡាញ់បង»«ហឺុ?អូនមិនស្រួលខ្លួនមែនទេ?តោះ បងជូនទៅពេទ្យ»ជុងហ្គុក ស្រាប់តែស្លឺភ្នែក ក្នុងដើមទ្រូងចាប់ផ្ដើមមិនស្រួលពេលឭប្រយោគម្ចាស់ចិត្ត រួចបបួលទៅមន្ទីរពេទ្យ ដោយគិតក្នុងចិត្តថា ប្រហែលជាវក់រាំច្រៀង បូក និងមើលកីឡាកាសច្រើនពេកហើយ ទើបធ្វើឲ្យក្រឡកខួរក្បាលឫមួយក៏ខួរក្បាលមានបញ្ហា
ទើប ថេយ៉ុង ក្លាយជាស្លូតបូតខុសចរឹកកំណើតបែបនេះ។«អូនមិនបានកើតអីទេ ចាំបាច់ទៅពេទ្យធ្វើអី នាំតែខាតលុយទទេៗ»គេមិនបានឈឺ ឫរាំច្រៀងមើលកីឡាកាសដល់ថ្នាក់វង្វេងវង្វាន់នោះទេ តែមិនខឹង
មិនវ៉ៃប្ដីព្រោះដឹងថាប្ដីមានហេតុផល ណាមួយទើប
ទើបតែនិយាយគ្នារួចមុននេះទេថា ចាប់ផ្ដើមជាថ្មី
ធ្វើជាមនុស្សថ្មី ចរឹកកាចឆ្នាស់មិនដឹងមុខក៏ប្ដូរថ្មី ព្រោះគេជាមនុស្សមិនមែនជាគល់ឈើទុកសម្រាប់ឲ្យ
យើងវ៉ៃដុំតាមចិត្តទេ គេមានបេះដូង មានសាច់ មាន
ឈាមគេក៏ចេះឈឺ។«តែអូនប្លែកខ្លាំងណាស់»
«ប្លែកយ៉ាងម៉េច?»«គឺប្លែកដែលអូនមិនខឹង មិនរករឿង និងមិនវ៉ៃបងពេលដឹងថា បងនិងអ្នកម៉ាក់រួមគ្នាបោកអូន»
«បើរវល់តែរករឿង ឈ្លោះប្រកែក តើពេលណាគ្រួសារ
យើងបានសុខទៅ?»«គឺប្លែកដែលអូនមិនខឹង មិនរករឿង និងមិនវ៉ៃបងពេលដឹងថា បងនិងអ្នកម៉ាក់រួមគ្នាបោកអូន»
«បើរវល់តែរករឿង ឈ្លោះប្រកែក តើពេលណាគ្រួសារ
យើងបានសុខទៅ?»«អរគុណណាស់ដែលយល់ពីបង»ប្រអប់ដៃក្រាស់ស៊កចូលសសៃសក់ទន់ល្វើយ សាយភាយក្លិនផ្កា
សាគូរ៉ា ក្រអូបប្រហើរ នឹងទម្លាក់បបូរមាត់ពីលើថ្នមៗប្រកបដោយក្ដីអាណិតស្រឡាញ់ពេញព្រៀបបេះដូង។
YOU ARE READING
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Short Storyរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ