«ចង់មើលកីឡាកាស»
«ថាម៉េច?ចង់មើលកីឡាកាស?»« ហឹម អូនចង់មើលខ្លាំងណាស់ ចង់មើលគេវ៉ៃគ្នាបែកឈាមស្រស់ៗ បងរកប៉ុស្ដិ៍រស្មីហង្សមាសទៅ
ថ្ងៃអាទិត្យគេប្រាកដជាចាក់ឲ្យយើងមើលហើយ»«បាន បងរកហើយ កុំឆ្លេឆ្លាពេកលោកជំទាវ»ជុងហ្គុក រាវរកប៉ុស្ដិ៍រស្មីហង្សមាស ដោយងាកប្រាប់អ្នកអង្គុយលើភ្លៅឲ្យនៅស្ងៀមៗ កុំជ្រួលច្របល់ខ្លាំងពេក
គេកំពុងតែរកឲ្យហើយៗពេលនោះស្រាប់តែរកឃើញ
ប៉ះចំកន្លែងគេវ៉ៃគ្នាតែម្ដង។«Wow !!!John Cena my I dol in heart»
ថេយ៉ុង ក្រោកឈរហ៊ោកញ្ជ្រោល សប្បាយអរកខាក់
កខប់ ពេលឃើញអាយដលកំពុងតែវ៉ៃគ្នានៅក្នុង
ទូរទសន្ស៍អេក្រង់ខ្នាតធំនោះ។«ហ៊ើយ!!!ប្រពន្ធអញ»ជុងហ្គុក ងើបឈរតាម រួចគ្រវីក្បាលអស់សង្ឃឹមមិនដឹងថាទៅថ្ងៃមុខនឹងក្លាយជាយ៉ាងណាទេ ប្រសិនបើមានកូនពីរ ទៅបីនាក់ថែមទៀត ព្រោះគ្រាន់តែ ថេយ៉ុង ម្នាក់ គេទប់ទល់មិនចង់ឈ្នះផង ទម្រាំមានកូនមកជួយកូរទៀត ដឹងតែដាច់ខ្យល់ងាប់មុនអាយុមិនខាន។
«ជុង មកគេងត្រង់នេះមក អូនមានរឿងសំខាន់ចង់ប្រាប់បង»ថេយ៉ុង ដើរទៅអង្គុយលើសាឡុងវិញ មុននឹងលើកដៃគោះដើមភ្លៅខ្លួនតិចៗ បំណងចង់ឲ្យ ជុងហ្គុក គេងពីលើ ដើម្បីងាយស្រួលក្នុងការនិយាយរឿងសំខាន់ប្រាប់ដល់នាយ។
«សំខាន់ប៉ុណ្ណាទៅ?ចង់ដឹងដល់ហើយ»មិនចាំយូរ គេ
ដាក់ក្បាលកើយលើដើមភ្លៅ រាងល្អិត បិទភ្នែកទទួល
យកអារម្មណ៍កក់ក្ដៅព្រមទាំងសេចក្ដីសុខមានក្នុង
ពេលតែមួយ ឲ្យតែពេលបាននៅក្បែរម្ចាស់ចិត្ត ទោះបី
ហត់នឿយបន្ដិចមែនតែភាពហត់នឿយទាំងឡាយ
រសាត់បាត់អស់ពេលស្នាមញញឹមរបស់ ថេយ៉ុង បង្ហាញឡើង។«អូនរកឈ្មោះទុកដាក់ឲ្យកូនប្រុសយើងបានហើយ»
ត្រូវហើយ កាលពីមុនគេនៅនឹកមិនឃើញឡើយថាគួរដាក់ឈ្មោះកូនប្រុសបែបណាឲ្យសក្ដិសម តែពេល
នេះនឹកឃើញហើយ នឹកឃើញបន្ទាប់ពី...«ល្អណាស់!និយាយអ៊ីចឹង អូនចង់ដាក់ឈ្មោះអ្វី?»
ជុងហ្គុក រំភើបចិត្តចង់តែស្រែកប្រាប់ពិភពលោកឲ្យ
បានដឹងពីអារម្មណ៍នៅពេលនេះខ្លាំងណាស់ ថាគេ
សែនត្រេកអរឥតឧបមាជាមួយវត្តមានកូនប្រុសរបស់គេ ជាពិសេសពេលប្រពន្ធចេះគិតគូមុនបែបនេះរឹត
តែល្អ និងប្រាកដចិត្តថានឹងក្លាយជាគ្រួសារដ៏កក់ក្ដៅមួយនៅថ្ងៃអនាគត។
ESTÁS LEYENDO
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Historia Cortaរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ