💕លិខិតស្នេហ៍ម៉ាហ្វៀ💕EP:៤៧

2.7K 190 2
                                    

« ចង្រៃយ៍...គ្មានបានការពិតមែនអាឆ្គួតអើយ!! អ្ហឹុក...ៗ»ទ្រាំតទៀតលែងបាន ព្រោះទ្រូងគេកំពុងតែ
ប្រេះបែក បាត់បង់ក្ដីសង្ឃឹម លែងចង់រស់នៅបន្ត បើរស់ក៏មិនដឹងរស់ដើម្បីអ្នកណា ខណះនោះក៏ជ្រមុជ
ក្នុងទឹកម្ដងទៀត តែជ្រមុជលើកនេះខុសពីលើកមុន
ព្រោះគេមិនបានងើបដកដង្ហើមទេ បែរជាអត់ដង្ហើមក្នុងទឹកដើម្បីឲ្យខ្លួនដាច់ខ្យល់ស្លាប់ទៅតាមប្រពន្ធកូន។

«ចៅហ្វាយ»ហ្វី ឧទានឡើងទាំងភ្ញាក់ផ្អើល លាយឡំ
អារម្មណ៍ព្រួយភ័យ ហើយក៏សែនហួសចិត្ត ហេតុអ្វី
ចៅហ្វាយដែលធ្លាប់តែរឹងមាំ មោះមុត ផ្ដាច់ការ បែរ
ជាទន់ជ្រាយរហូតអត់ដង្ហើមស្លាប់ក្នុងទឹកទៅវិញ។

ប្រូង!ប្រូង

«ចៅហ្វាយយ៉ាងម៉េចទៅហើយ?»
«កុំប៉ះយើង!ថយឲ្យឆ្ងាយទៅ ចេញទៅ ចេញឲ្យអស់
ទៅ...»



ជុងហ្គុក ប្រតាយប្រតប់ ស្រែកតវ៉ា ខណះដែល ហ្វាង
បម្រុងចូលជួយម្នាក់ទៀត ព្រោះហ្វី ម្នាក់ឯង មិនអាចចាប់ ជុងហ្គុកឈ្នះឡើយ។តែនៅតែចាញ់ ជុងហ្គុក ដដែល ព្រោះគេកំពុងតែឆ្គួត កម្លាំងក៏ខ្លាំង ថែមទាំងគំហកដេញជំនិតមិនឲ្យនៅក្បែរ កុំគិតចង់ជួយគេចេញពីទឹកឲ្យសោះ គេមិនព្រមចេញ គេសុខចិត្តអត់ដង្ហើមស្លាប់ យ៉ាងណាក៏ប្រសើរជារស់ តែរស់ដោយវេទនាចិត្តដែរ។

«ចៅហ្វាយ ស្ងប់អារម្មណ៍សិនបានទេ?»ហ្វាង បង្វែរមុខ ជុងហ្គុក ធ្វើឲ្យក្រសែភ្នែកគេបាញ់ទៅរកគ្នា គេខ្លោចចិត្តណាស់ ពេលឃើញភាពឈឺចាប់កប់ក្នុង
កែវភ្នែក១គូររបស់ចៅហ្វាយ ។កែវភ្នែកធ្លាប់តែមាន
ពន្លឺ ផ្ដល់ស្នាមញញឹម ភាពកក់ក្ដៅ ទំនុកចិត្តដល់
មនុស្សក្រោមបង្គាប់ ប្រែជាខ្មៅអួលអាប់ បិទបាំងរស្មី
នៅក្នុងភ្នែកមានដក់តែទឹកភ្នែក និងបង្កប់ដោយភាព
អស់សង្ឃឹម គ្មានកម្លាំងចិត្តតស៊ូរស់បន្តតែប៉ុណ្ណោះ។

«ឲ្យយើងស្ងប់អារម្មណ៍យ៉ាងម៉េចបាន?អ្ហឹកៗ បើថេយ៉ុង និងកូនដាច់ចិត្តទៅចោលយើងហើយ តើឲ្យ
យើងរស់ដើម្បីអ្វី?ដើម្បីអ្នកណាទៀត?បើសូម្បីតែអ្នក
ដែលយើងស្រឡាញ់ មិនចង់រស់នៅជាមួយយើងផង
អ្ហឹកៗ គ្រប់គ្នាទៅចោលយើង មិនថាប៉ា ម៉ាក់ ថេយ៉ុង
ហើយ...កូនយើងទៀត ហឹុកៗ...»



💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)Nơi câu chuyện tồn tại. Hãy khám phá bây giờ