ព្រះអាទិត្យលិចផុតបានទៅ ទុកតួនាទីឲ្យស្បៃរាត្រីឈានចូលមកជំនួស យប់ស្ងាត់បាត់អស់សំឡេង
មនុស្សម្នា ព្រោះម៉ោងនេះ ថ្មើរនេះជាពេលវេលា ដែល
មនុស្សគ្រប់រូបចូលនិទ្រា សត្វបក្សាបក្សីស្រែកយំជីបៗ បំពេរកូនពេលចូលទ្រនំ។ ហឹម! ចម្លែកអីតែក្មេង
ប្រុសម្នាក់ មិនចូលសម្រាកយកកម្លាំង គិតតែអង្គុយ
សំកុកចាក់អាវកូនក្មេងតូចៗជាច្រើនទុកសម្រាប់កូនពេលសម្រាល។ពិតណាស់គ្មាននរណាម្នាក់ចង់មកអង្គុយត្រម៉ង់ត្រម៉ោចក្រសោបរាងកាយរងាញ័រញាក់តែម្នាក់ឯងនៅលើគ្រែ ក្រោមដើមឈើនោះទេ តែមកពីគ្មានជម្រើស តើឲ្យគេងលក់យ៉ាងម៉េច?បើបិទភ្នែកឃើញតែរង្វង់មុខមនុស្សនៅឆ្ងាយ! តើគេងលក់ដោយរបៀបណា?បើគ្មានដើមទ្រូងបុរសដ៏សែនកក់ក្ដៅសំងំឱបបំពេរលួងលោមដូចមុន?គ្រប់អនុស្សាវរីយ៍ល្អៗ
គ្រប់អនុស្សាវរីយ៍ល្អៗធ្លាប់សាងជាមួយគ្នាវាតែងតែផុសឡើងរំលឹកឲ្យខួរក្បាល បេះដូងសំងំស្ងៀមស្ងាត់កំព្រាឯកាជានិច្ចកាល។
ទោះបីពេលនេះកន្លងផុតអស់រយះពេល៣០ថ្ងៃទៅហើយ តែបើសួរថាភ្លេចគេទេ?សាុំជាមួយការរស់នៅតែម្នាក់ឯងហើយឫ?តើនៅតែនឹកគេដូចថ្ងៃដំបូងដែលបែកចាកចេញដែរទេ?តើបើកបេះដូងព្រមទទួលយករឿងរ៉ាវបម្រុងនឹងកើតឡើងនាពេលខាងមុខហើយនៅ?នៅដេកយំនឹកគេដូចមុនទេ?ស្រឡាញ់គេដូចដើមទេ? មិនខុសទេគ្រប់យ៉ាងគឺនៅតែដូចដើម
នៅនឹក នៅគិត ព្រួយបារម្ភគ្រប់វិនាទី។ហើយបើសួរ
ថា ចង់វិលទៅរកគេវិញទេ?ចម្លើយគឺពិតជាចង់ទៅ
ជួបគេវិញណាស់ តែបើឲ្យវិលទៅដូចដើមគឺមិនអាច
គ្រប់យ៉ាងហួសពេលអស់ហើយ អ្វីដែលយើងសម្រេចព្រមពៀងលះបង់គេឲ្យទៅអ្នកផ្សេងទៅហើយនោះ យើងមិនអាចទាមទារយកមកវិញបានទេ ព្រោះវាខុសខ្លាំងណាស់ ខុសពាក្យសច្ចា ខុសច្បាប់ធម្មជាតិពីអ្វីដែលមនុស្សធ្វើ ដូច្នេះ មានតែព្រមបណ្ដោយតាម
យថាកម្មកំណត់ហើយទុកឲ្យពេលវេលាជាអ្នកដោះស្រាយវាទៅចុះ។«យប់នេះព្រះចន្ទពេញវង់ភ្លឺច្បាស់ស្រស់ស្អាតខ្លាំងណាស់ តែកាន់តែមើលកាន់តែមានអារម្មណ៍ឯកា
កាន់តែខ្លាំងយ៉ាងម៉េចមិនដឹងទេ ប្រហែលជាអូនគិតពីបងច្រើនពេកហើយ តែសង្កេតយូរៗទៅព្រះចន្ទ
ŞİMDİ OKUDUĞUN
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Kısa Hikayeរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ