«បាទ»ជុងហ្គុក ឆ្លើយដោយផ្អែមល្ហែមព្រោះគិតថា
ថេយ៉ុង ប្រាកដជារំភើបចិត្តដល់ថ្នាក់យំបន្ទាប់មកនឹងរត់មកឱបគេ ហើយនិយាយថា" អូនសូមទោស កុំ
ទៅបានទេ?ណា៎៎ៗអូនសុំអង្វរ អ្ហឹុកៗប្ដីសម្លាញ់កុំទៅចោលប្រពន្ធអី"តែការពិតដែលទទួលបាន៖«មកធ្វើអី?ម៉េចមិនងាប់ទៅដណ្ដឹងពួកមីស្រីដោះធំ
អស់នោះទៅ!នៅមើលមុខធ្វើអីទៀត ឆាប់ទៅភ្លាម!
ទៅឲ្យឆាប់!!!!»ពេលត្រូវ ថេយ៉ុង ស្រែកដេញមិនអាច
ធ្វើអ្វីបានក្រៅពីធ្វើភ្នែកឡេឡឺបែបមិនដឹងខ្យល់អី ខណះនោះចានស្រាប់តែហោះចំកណ្ដាលក្បាល ជុងហ្គុក ដោយស្នាដៃ គីម ថេយ៉ុង៖បឹុប!ប្រាវ.....
«ជួយប្ដីផង!!ប្ដីបែកក្បាលហូរឈាមងាប់ឥឡូវហើយ
ប្រពន្ធសម្លាញ់!!»ជុងហ្គុក យកដៃខ្ទប់ដើម្បីឃាត់ឈាមកុំឲ្យហូរចេញពីក្បាល ព្រមទាំងស្រែកហៅប្រ
ពន្ធឲ្យជួយ តែអ្នកបង្កហេតុហាក់គ្មានប្រតិកម្មអ្វីបន្តិចសោះ គិតតែស្រង់ប្រហិតចេញពីខ្ទះញាុំបន្តទៀតយ៉ាងសប្បាយរីករាយ ខុសពីអ្នកម្ខាងទៀតឈរខ្ទប់ឈាមទាំងមុខស្អុយប៉ែស។«អូនមិនគិតក្រោកដើរមកមើលក្បាលបងខ្លះទេហ្អ៎៎េស»ជុងហ្គុក ចង់យំបន្តិចហួសចិត្តបន្តិច គេឈឺ
ចង់ស្លាប់ទៅហើយ មិនគិតបារម្ភពីគេសូម្បីតែបន្តិច
ខ្វល់តែរឿងញាុំតែមួយមុខគត់ បើប្រៀបធៀបកាល
ពីមុនខុសគ្នាដាច់ស្រឡះ ថេយ៉ុង ពីមុនប្រសិនបើក្បាលគេហូរឈាមដូចឥឡូវនេះ ប្រហែលជារត់ឆ្លេឆ្លា តក់ស្លុត យំអាណិតប្ដីដូចទឹកអូរហូរមិនខាន។«អត់ អត់ចង់ ខ្ជិល»ថេយ៉ុង ញាក់ភ្នែកញាក់ស្មាឆ្លើយ
តបទៅគេវិញយ៉ាងឈ្លើយ កុំភ្លេចឲ្យសោះណា៎៎ ពាក្យ
នេះ ជុងហ្គុក អ្នកនាំនិយាយមុនទេ ដូច្នេះក្មេងនិយាយតាម កុំថាក្មេងខូច។«គីម ថេយ៉ុង!!!»ជុងហ្គុក ឈរសង្គ្រឺតធ្មេញ ព្រោះមិនអាចធ្វើអ្វីបាន តាមពីដើមដល់ឥឡូវគេតែងតែចាញ់ ថេយ៉ុង ស្រាប់ហើយ។
«បាទ...»សម្ដីផ្អែមល្ហែមបេះបួយអារម្មណ៍ ជុងហ្គុក
ឲ្យកាន់តែក្ដៅងំ ក្មេងនេះយូរទៅកាន់តែហ៊ានខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយ។
أنت تقرأ
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
القصة القصيرةរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ