ព្រឹកថ្ងៃថ្មី
ព្រះអាទិត្យរះបំភ្លឺពីទិសខាងកើត ជះពន្លឺភ្លឺចែងចាំងជ្រៀតជ្រែកប៉ះចំរាងកាយតូចល្អិតកំពុងគេងលង់លក់យ៉ាងស្កប់ស្កល់ ឲ្យរើបម្រះខ្លួនតិចៗ ហើយយកដៃបាំងភ្នែកដោយសារការតែរំខានពីពន្លឺព្រះអាទិត្យ ដែលចាំងចូលមកក្នុងបន្ទប់ តាមរយះបង្អួចកញ្ចប់។
«អឹម...ហេតុអីថ្ងៃនេះគេងលក់ស្រួលយ៉ាងនេះ ហិុកៗ
ប្រហែលមកពីយប់មិញយល់សប្តិ ថាបានគេងឱបប្រុសស្អាត ដើមទ្រូងធំៗ សិុកផេក៦កង់ទេដឹង?»ថេ
យ៉ុងបើកភ្នែករឹមៗ ពោលឡើងយ៉ាងមានក្ដីសុខ ថែមទាំងលួចអស់សំណើចនឹងខ្លួនឯង ដែលយល់សប្ដិបែបហ្នឹង។តែទាស់ត្រង់ សុបិន្តនេះស្រស់ៗពេកហើយ ដូចការពិតអញ្ចឹង។«ហើុយ..!!!យើងមកដេកលើនេះបានយ៉ាងម៉េច?» ថេយ៉ុងភ្ញាក់ព្រឺត បះដៃបះជើង ពេលក្រលែកឃើញ
ការរៀបចំក្នុងបន្ទប់នេះ ខុសដាច់ស្រឡះពីបន្ទប់ខ្លួន។ថេយ៉ុងស្ទុះក្រោកចេញពីលើពូកលឿនស្លេវចង់បាក់ក
ទើបធ្វើឲ្យក្រឡាច់ជើងដួលព្រូសលើការ៉ូ«អ៎៎ក់!...អូយយូយ!!!ឈឺណាស់ម៉ែអើយ!!»រាងតូចប្រះខ្លួនដេកលើការ៉ូ រាងកាយក្រញ៉េញក្រញ៉ង់ យកដៃស្ទាបអង្អែលជង្គង់ត្រង់កន្លែងដួលមិញ ព្រមទាំងសង្គ្រឺតធ្មេញខឹងនឹងខ្លួនឯង រឡាក់រឡើតដូចក្មេង១ខួប។
រាងតូចងាកសម្លឹងការរចនាបថក្នុងបន្ទប់ទាំងស្រៀវឆ្អឹងខ្នង រោមដៃ រោមជើងបះជ្រោង ពេលក្រលែកមើលរបស់គ្រប់យ៉ាងនៅក្នុងបន្ទប់នេះ សុទ្ធតែពណ៌ខ្មៅទាំងអស់គ្មានចន្លោះកន្លែងណាមួយ សូម្បី
តែរបស់ដាក់តាំងលំអក៏ពណ៌ខ្មៅដែរ ជាពិសេរបស់
ភាគច្រើនរចនាបថចេញជារូបនាគ ធ្វើឲ្យអ្នកកំពុងមើលលេបទឹកមាត់ក្អឹកៗ ញើសហូរជ្រាបតាមជើងសក់។«អ្នកណាយកយើងមកដាក់ក្នុងនេះ? ពីម្សិលមិញយើងជួបអ្វីខ្លះ?ហេតុអីក៏មិនចាំអីសោះអញ្ចឹង!អូ..
ត្រូវហើយពីម្សិលមិញអាបិុសុងវុនដេញចាប់យើង អ៊ីចឹងមានន័យថា...ទេមិនពិតទេ យើងគ្មានថ្ងៃធ្វើប្រពន្ធអាឆ្គួតនោះជាដាច់ខាត ហ្អឹស!»រាងតូចដើរទៅ
ដើរមក ខំរឭករឿងដែលបានកើតឡើង ហើយក៏នឹក
ឃើញរឿងរ៉ាវដែលកើតឡើងពិតមែន។
BẠN ĐANG ĐỌC
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Truyện Ngắnរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ