💕លិខិតស្នេហ៍ម៉ាហ្វៀ💕ភាគទី១៥

4.9K 328 0
                                    

«បងប្អូនអើយជួយខ្ញុំផង...!!! មានមនុស្សរោគចិត្តមកពីណាមិនដឹងគំរាមកឲ្យខ្ញុំ ដោះខោអាវឲ្យវាមើលសាច់ ហឹុក...ៗៗហឺុ...»

«អ្ហឹម......» ជុងហ្គុក ថើបបំបឺតមាត់ក្មេងរឿងច្រើន។
គេគ្រាន់តែនិយាយលោលេងសោះ ចេះតែស្រែកឲ្យ
គេជួយទៅកើត។

«អ្ហឹម...លែង ផាច់~» ថេយ៉ុង ប្រមូលកម្លាំងអស់ពី
ពោះ រុញដើមទ្រូង ជុងហ្គុក ឃ្លាតពីខ្លួនបន្ដិច រួចប្រលែងបាតដៃស្រាលស្ងើកទះលើថ្ពាល់សង្ហារ មានស្នាមឆូតនោះមួយកម្លាំងដៃ តែអ្នកទទួលរងដូជាមិនស្កៀបស្បែកគេសោះ។

«ឯងទះយើង ព្រោះរឿងប៉ុណ្ណឹង?»ជុងហ្គុក បែមុខយឺតៗទៅរកអ្នកដែលហ៊ានលើកដៃទះគេ ព្រមទាំង



សម្លឹងមើលទៅ ថេយ៉ុង ដោយក្រសែភ្នែកសោះ
កក្រោះ អន់ចិត្ត ពិបាកពណ៌នា និងជាក្រសែភ្នែក
មួយគូរដែលគេមិនបានបញ្ចេញឲ្យអ្នកណាបានឃើញ ក្រៅពីអ្នកឈរចំពោះមុខគេនៅពេលនេះ។

«មកពីលោកខ្លួនឯង កុំបន្ទោសខ្ញុំ!» ថេយ៉ុង តបទៅ
វិញទាំងខុសពីចិត្ត គេពិបាកទទួលយកណាស់ ពេល
ជុងហ្គុកសម្លឹងមើលគេដូចគ្មានអារម្មណ៍អ្វីទាំងអស់បែបនេះ គេចង់សុំទោស តែអាមាត់ចង្រៃវាហាមិនរួច។

«ខ្ពើមយើងដល់ម្លឹង?»

«ត្រូវហើយ»ថេយ៉ុង ចេះតែនិយាយឲ្យតែរួចពីមាត់ ដោយមិនបានគិតរាក់ជ្រៅថា សំដីដែលគេបាននិយាយចេញមកនេះ វាប៉ះពាល់ដល់ចិត្ត អ្នកម្ខាងទៀតប៉ុណ្ណា។

«យើងយល់ហើយ! យល់គ្រប់យ៉ាង»បេះដូងគេស្ទើ
តែជ្រុះរបូតបាត់ពីដើមទ្រូងខាងឆ្វេង ហេតុអីគេមាន
អារម្មណ៍ថា ថប់ដង្ហើមខ្លាំងបែបនេះ ពេលឭពាក្យ
មួយម៉ាត់អម្បិញមិញចេញពីមាត់ ថេយ៉ុង។






ជុងហ្គុក មិនបានខឹងដែល ថេយ៉ុងទះគេ  តែគេ
ខឹងនឹងខ្លួនឯង ហេតុអ្វីចាំបាច់ខូចចិត្ត អន់ចិត្ត គ្រាន់
តែរឿងប៉ុណ្ណឹង។ហើយគេក៏រឹតតែខឹងនឹងខ្លួនឯង ដែល
មិនហ៊ានលើកដៃទះ ថេយ៉ុង វិញ ទាំងដែលកន្លងមក
មិនដែលមានអ្នកណាម្នាក់រួចជីវិត ក្រោយពេលជេរ ប្រមាថ មើលងាយ ឫប៉ះពាល់គេឡើយ តែគេបែជា
កំសាក លើកដៃមិនរួចបើម្នាក់នោះជា ថេយ៉ុង។

💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)Hikayelerin yaşadığı yer. Şimdi keşfedin