«ដាស់អារម្មណ៍គ្រប់ពេលតែម្ដងហើយ! លោកជំទាវថេ»ជុងហ្គុក សង្គ្រឺតធ្មេញទប់ភាពស្រើបស្រាល បើ
ថើបធម្មតា គេមិនជាស្អីណាស់ណាទេ តែនេះថ្នមៗ ថើៗ ដូចកូនឆ្មា ទោះបីទេវតា ក៏មិនអាចទប់អារម្មណ៍
បានដែរ។«ដាស់អារម្មណ៍ស្អី?មិនគិតដេកពួនទេហ្អេ៎៎សលោក
ឯកឧត្ដម»ថេយ៉ុង ងើបមុខពីក្បាលពោះ ជុងហ្គុក
រួចសម្លឹងមុខគេត្លែរ ចង់លានគ្រាប់ភ្នែកចេញម្ខាងៗ
ដូចក្ដាម ពេលឭ ជុងហ្គុក និយាយរឿងដាស់អារម្មណ៍
បើមិនប្រញាប់ សម្លឹង គំរាមហាមប្រាមទេ ប្រាកដ
ណាស់ យប់នេះបានដេកទេ។«អា៎៎វ!បងដូរមុខរបរទៅធ្វើឯកឧត្ដមពីពេលណា?ម៉េច
បានបងជាសាមីខ្លួន បងមិនដឹង?»«ចុះអូន គ្រាន់តែជាអ្នកលក់កាហ្វេ ម៉េចបានបងហៅអូនថា លោកជំទាវបាន?ហ្អាស៎៎?ថាទៅ?» ថេយ៉ុង ស្ទុះងើប ចាប់កអាវ ជុងហ្គុក ជម្រិតសួរ ថែមទាំងគំហ៊កខ្លាំងៗនៅចុងប្រយោគ រហូតអ្នកដែលត្រូវគេ ជម្រិតសួរ ដូចអ្នកទោស ចាប់ផ្ដើមព្រិចភ្នែក ក្រឡាប់ចុះ
ឡើង លេងទឹកមុខកំសត់។ឯងហៅគេ លោកជំទាវថេ មុនសោះដល់ពេលគេហៅ
លោកឯកឧត្ដមវិញ តាំងសួរឫស សួរគល់ ធ្វើចរឹក
ភ្លើៗ ទាល់តែពុសកែងម្ដងទើបស្វាង អាមនុស្សចរឹក
អញ្ចឹងមានប៉ុន្មាននាក់ ឫក៏មានតែលោកឯកឧត្ដម
ហ្គុកមួយអង្គឯងនេះទេ។«បងសួរលេងតើ!ចាបាច់ខឹងមែនទែន» ជុងហ្គុក ប្រញាប់ចាប់ដៃ ថេយ៉ុង ចេញពីកអាវខ្លួនជាបន្ទាន់ បើមិនអញ្ចឹងទេ ដឹងតែមានរឿងធំកើតឡើងក្នុងពេល
បន្ដិចទៀតនេះ។ជុងហ្គុក មិនមែនខ្លាច ថេយ៉ុង វៃនោះទេ តែគេខ្លាច
អាអូនតូចរបស់គេ ដែលកំពុងសំងំក្នុងខោខឹងនឹង ថេយ៉ុង ទៅវិញទេ ព្រោះតែ រាងតូចមិនមែនជិះលើខ្លួនគេ
ធម្មតាទេ តែជិះពីលើក្បាលពោះ ហើយឆ្លៀតអុកទៅ
អុកមក ទាល់តែគេអត់ធ្មត់លេងបានតទៀត។ថេយ៉ុង ក្រោកចេញពីលើខ្លួន ជុងហ្គុក រួចប្រះខ្លួនដេកក្បែរគេ ដោយមានដើមដៃមាំទាំហំហួន ធ្វើជាខ្នើយ។
«គេងឲ្យស្រួលថេ ប្រយ័ត្នមិនបានដេក»ជុងហ្គុក ត្រូវ
ខាំមាត់សង្កត់ធ្មេញជាលើកទីពីរ ខណះដៃអ្នកជិតខ្លួន
រវាមដូចមឹក ស្ទាបអង្អែលក្បាលពោះគេទៅមកៗយ៉ាង
បំពាន ទោះជុងហ្គុក ប្រឹងរំលឹកប្រាប់ក៏គ្មានបានផល
មិនដឹងជាមានគម្រោងការអ្វីទៀតហើយទេ។
ESTÁS LEYENDO
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Historia Cortaរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ