💕លិខិតស្នេហ៍ម៉ាហ្វៀ💕EP :៣៦

2.8K 225 0
                                    

«យើងឭដំណឹងមកថា ផ្កាកុលាបដែលយើងស្រឡាញ់ស្ទើស្លាប់ស្ទើរស់ ត្រូវរលាយព្រោះតែឯង
ដូច្នេះឯងត្រូវដាំសងយើងវិញ...ត្រូវដាំកូនផ្កាមិនមែនសាបគ្រាប់ទេណា៎៎...ក្មេងតូច!!!»ស្នាមញញឹម តែបង្កប់ដោយភាពពិសពុល រំលេចឡើងលើមុខស្ដី្រចំ
ណាស់ចិត្តអប្រិយមិនរលុប។

«តែអ្នកប្រុស-»ម៉ែដោះចូលលុកមាត់មិនយល់ស្រប
តាមអ្វីដែលអ្នកស្រីចន កំពុងតែធ្វើ។គាត់ហាមាត់
និយាយមិនទាន់បញ្ចប់ប្រយោគផង ស្រីស្រស់ឆើត
ឆាយ ម៉ាតាលី អាកាត់មុនគាត់ទាល់តែបាន៖

«សម្បុរសៗ មុខស្អាតៗបែបនេះ ប្រហែលជាមិនចេះ
សូម្បីតែដាំកូនផ្កាផង អ៊ីចឹងតើ! បានជាសម្បូរអ្នកចេញមុខការពារខ្លាំងដ៏ថ្នាក់នេះ ហ្អឹស!!ជាពិសេសមនុស្សចាស់ជិតចូលម្លង់»





ម៉ាតាលី មានបំណងចង់និយាយបញ្ឆិតបញ្ឈឺឌឺដង ឲ្យ ថេយ៉ុងទ្រាំស្ដាប់មិន ហើយទៅដាំកូនផ្កាកុលាប
ពេលនោះផែនការនាងនឹងបានសម្រេច។

«ខ្ញុំជាចាស់ទុំនៅទីនេះ!ជួយនិយាយជាមួយខ្ញុំឲ្យមាន
សុជីវធម៌ខ្លះផងអ្នកនាង»ម៉ែដោះ សែនខ្នើសចិត្តនឹង
ចរិតក្អេងក្អាងជាន់គេជាន់ឯងខ្លាំងណាស់។គាត់ជា
មនុស្សដែលរស់នៅភូមិគ្រឹះនេះតាំងពីក្មេង ចំណែក
ជុងហ្គុក ជាក្មេងដែលគាត់មើលថែបីបាច់តាំងអ្នកម៉ាក់ទៅបារាំងចោល ដូច្នេះគាត់ក៏មានសិទ្ធិបញ្ចេញមតិ ព្រោះនេះជាអ្វីដែល ជុងហ្គុក ផ្ដល់សិទ្ធិ
ឲ្យគាត់។

«តែកូនម៉ាជាអនាគតចៅហ្វាយស្រីនៅទីនេះ!សម្បត្តិ
ត្រឹមអ្នកបម្រើកុំព្រហើនប្រើសំឡេងខ្ពស់ដាក់កូនម៉ា
ជាដាច់ខាត!!»ម៉ាតាលី កាន់តែមានអំនួត ក្រអឺត
ក្រទមខ្លាំងទ្វេរដង ពេលអ្នកស្រីចន ចេញមុខការពារ។

«ខ្ញុំអាចធ្វើបាន!ប៉ុណ្ណឹងវាមិនធ្វើឲ្យខ្ញុំស្លាប់ទេ ម៉ែដោះ
កំព្រួយ បងៗដូចគ្នា»បើគេមានបំណងធ្វើបាបយើង
ហើយ ទោះចង់គេចដល់ណាក៏មិនផុតដែរ មានតែព្រមទទួលយកបញ្ហា ដែលកំពុងកើតឡើងចំពោះមុខ ព្រោះការគេចវេសពីបញ្ហាមិនមែនជារឿងល្អនោះទេ។





«នៅឈរធ្វើស្អីទៀត?មិនប្រញាប់ទៅធ្វើការងាររបស់ឯងទៅ!នៅត្រេបត្រឺបៗដល់ណាទៀត ប្រយ័ត្នដាំមិនរួច យើងទុកពេលឲ្យតែកន្លះថ្ងៃទេ»ឃើញ ថេយ៉ុង នៅឈររេរាមិនព្រមដើរទៅក្រោយភូមិគ្រឹះ អ្នកស្រីចនបានដៃឈរស្ដីឲ្យ ថេយ៉ុង ច្រែតៗមិនទំនេរមាត់ ដោយមានអនាគតកូនប្រសារលួចញាក់ភ្នែកសើចចំអកពីខាងក្រោយខ្នង។

💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)Wo Geschichten leben. Entdecke jetzt