💞លិខិតស្នេហ៍ម៉ាហ្វៀ💞 ភាគទី៣

5.3K 405 0
                                    

«ហើុយ!!!ថេយ៉ុង...» នាយហ្វាងបន្លឺឡើងទាំងភ្ញាក់
ផ្អើល ពេលឱនមើលក្នុងឡាំង ក៏ឃើញមនុស្សដេកលង់លក់យ៉ាងស្ងប់ស្កល់ គ្មានដឹងខ្យល់ស្អីបន្តិច។

ពេល ហ្វាង ចាប់បង្វែរមុខមើល ទើបបាយដឹងច្បាស់ថា មនុស្សម្នាក់នេះ ជាអ្នកលក់កាហ្វេ សំដីផ្អែម។

«គេជា...»
«ជា ថេយ៉ុង អ្នកលក់កាហ្វេដែលចៅហ្វាយប្រើឲ្យខ្ញុំទិញពីម្សិលមិញទាន!»

«ឯងស្គាល់គេ?»
«ទើបតែស្គាល់ពីម្សិលមិញទេ ទើបបាន១ថ្ងៃហ្នឹងចៅហ្វាយ»ហ្វាង រាងរអៀសចិត្តមិនចង់ហ៊ានបង្ហើប





ប្រាប់ចៅហ្វាយនាយ ព្រោះរវល់តែសំណេះសំណាល
ជាមួយថេយ៉ុងកាលពីថ្ងៃមុន ទើបក្រយកកាហ្វេទៅឲ្យចៅហ្វាយ ទាល់តែអ្នកជាចៅហ្វាយខឹង ក្ដៅចិត្តលែងផឹក។

«ហឹម...»ថេយ៉ុងរើបម្រះ ពត់ពែនខ្លួនឡើងក្រញ៉ង់ដូចត្រូវពោះរុំ ពេលមានសំឡេងរំខានពីសំណាក់ ចៅ
ហ្វាយ និងកូនចៅ១គូ។តែបែជាធ្វើឲ្យអ្នកមុខមិន
ដែលរីក ប្រែមកជាសើចស្រស់ពេលឃើញថេយ៉ុងគ្រាន់តែពត់ខ្លួន ហើយដេកទៅវិញ។

«ក្មេងម្នាក់នេះជាអ្នកណា?»Mrr ឃ្លៀសួរនាំចង់ដឹង
ពេលបានសម្លឹងមុខមាត់ថេយ៉ុងច្បាស់ ធ្វើឲ្យគាត់មាន
អារម្មណ៍នឹករលឹកដល់ក្មួយប្រុសរបស់គាត់ដែលបានបាត់ខ្លួនជាខ្លាំង។

«ជាអ្នកណាមិនសំខាន់! លោកគួរតែប្រញាប់ យកកាំភ្លើងនិងថ្នាំទាំងអស់នេះទៅកន្លែងលោកទៅ បើមិនចង់ឲ្យមានការសង្ស័យដល់ប៉ូលីស»ជុងហ្គុក ហាក់មិនពេញចិត្តជាខ្លាំង ពេលត្រូវមនុស្សចាស់ចំណាស់ឪពុកសួរនាំ ចង់ដឹង ចង់ស្គាល់ក្មេងប្រុសម្នាក់នេះ ប្រហែលជាស៊េរីគោចាស់ចង់សីុស្មៅខ្ចីហើយ
ជុងហ្គុកគិតក្នុងចិត្ត។



មិនចង់ឲ្យមានរឿងវែងឆ្ងាយច្រើន លោកឃ្លៀក៏លូក
ដៃចូលក្នុងប្រអប់ឡាំង ដើម្បីយកមនុស្សចេញមកក្រៅសិន ទុកនៅក្នុងនោះយូរពេកមិនបានទេ តែក៏
មានសំឡេងមួយនិយាយកាត់ទាំងក្ដៅក្រហាយ....

«ធ្វើស្អី? ...ថយ!» ជុងហ្គុក ស្រែកហាមឃាត់ ខណះ
ពេលលោកឃ្លៀបម្រុងនឹងលើកថេយ៉ុងចេញពីក្នុង
ឡាំង។

💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)Donde viven las historias. Descúbrelo ahora