«យើងមិនខ្វល់ថាឯងជាអ្នកណាទេ សំខាន់ចេញឲ្យឆ្ងាយពីមុខពីមាត់យើងទៅ»សំឡេងស្រាលៗបន្លឺឡើងតិចៗចេញពីបបូរមាត់ក្រៀមស្វិតស្លេកស្លាំង ដេញមិនឲ្យមនុស្សឱបខ្លួនអម្បិញមិញនៅក្បែរកាយ
ទោះដឹងច្បាស់ក្នុងចិត្តថាម្ចាស់សំឡេងជាអ្នកណា
ក៏ដោយ។«តែអូន-»ទឹកភ្នែកហូរដូចបាក់ទំនប់ ស្របម្ចាស់
រាងកាយចាប់ផ្ដើមឈានជើងថយក្រោយមួយជំហានៗយឺតៗ ក្បាលគ្រវីទៅមកមិនព្រមទទួលថាមនុស្សជាទីស្រលាញ់ដេញខ្លួន ខណះនោះបម្រុងនឹងប្រកែកតវ៉ាប្រាប់ថាខ្លួនជាអ្នកណា តែក៏ត្រូវ ជុងហ្គុក ស្រែក
គំហកដាក់ឡើងបាត់សំឡេង៖«ថ្លង់ឫយ៉ាងម៉េច?មិនឭយើងប្រាប់ឲ្យចេញទៅឲ្យឆ្ងាយទេហ្អ៎៎េស!!!!?»ជុងហ្គុក ខាំធ្មេញក្ដាប់ដៃដាល់
«ថ្លង់ឫយ៉ាងម៉េច?មិនឭយើងប្រាប់ឲ្យចេញទៅឲ្យឆ្ងាយទេហ្អ៎៎េស!!!!?»ជុងហ្គុក ខាំធ្មេញក្ដាប់ដៃដាល់
ដើមភ្លៅខ្លួនដើម្បីកាត់ភាពក្ដៅក្រហាយ នេះបើអ្នក
ផ្សេងវិញ ប្រាកដជាបើុងខ្ទប់កញ្ជាំងព្រោះស្នាដៃនាយ
មិនខាន។«អ្ហឹកៗ ចាំបាច់ស្រែកគំហកធ្វើអី?ដឹងកូនភ័យអត់?
អ្ហឹក...ៗ»កាយតូចសម្រូតខ្លួនក្ដោបក្បាលជង្គង់យំ
សសឹក មិនហ៊ានចូលក្បែរ ជុងហ្គុក បានត្រឹមតែស្រែកគំហកដាក់នាយវិញទាំងទឹកភ្នែក ថែមទាំងលើកយករឿងកូនមកនិយាយ តែចិត្តអ្នកអង្គុយលើ
រទេះរុញហាកមិនរង្គោះរង្គើររំភើបព្រោះរឿងកូនសោះ។«យើងប្រាប់ឲ្យចេញក៏ចេញទៅនៅស្រែកតវ៉ាអីទៀត?
យ៉ាងម៉េចសប្បាយចិត្តខ្លាំងណាស់ហ្អ៎៎េសពេលឃើញយើងពិការបែបនេះ?»ម្ដងនេះខុសពីលើកមុន ព្រោះ
ពាក្យសម្ដីដែលគេបន្លឺឡើងស្របនឹងទឹកភ្នែកដែលស្រក់ហូរមិនដាច់ តែជាទឹកភ្នែកដែលហូរដោយគ្មានសំឡេង សម្រែកនៃការឈឺចាប់ដក់ជាប់កប់ក្នុងដើមទ្រូងវាមានច្រើនហួសថ្លែងរហូតមិនដឹងគួរនិយាយពាក្យអ្វីឲ្យសមនឹងការឈឺចាប់កន្លងមក។«អូនស្ទើតែឆ្គួតទៅហើយ ពេលឭដំណឹងបងគ្រោះ
ថ្នាក់!បងគិតថាអូនសប្បាយចិត្តពេលមានប្ដីជាជន
ពិការបែបនេះឫ? អូនតែងតែបុណ្យស្រន់ជារៀងរាល់
ថ្ងៃ សុំឲ្យបងមានសេចក្ដីសុខ ទោះអូនទៅជាយ៉ាង
ណាក៏អូនមិនខ្វល់ ហេតុអ្វីមិនយល់ពីចិត្តអូនខ្លះ?»
គ្មាននរណាម្នាក់ចង់ឃើញមនុស្សដែលខ្លួនស្រឡាញ់
ក្លាយជាបែបនេះទេ ថេយ៉ុង ក៏ដូចគ្នា នាយតូចសុខចិត្តចាកចេញពីមនុស្សដែលខ្លួនស្រឡាញ់ស្មើជីវិត ទ្រាំលំបាកតស៊ូជម្នះភាពឯកា ខិតខំធ្វើធ្វើការងារទាំងពោះធំប៉ុនកញ្ជើ ដោយមិនចង់ឲ្យកូនកើតមកលំបាកដូចខ្លួន ហ៊ានពុះទ្រូងលះបង់បេះដូងទៅឲ្យនារីដទៃ ព្រោះចង់ឲ្យគេបានសុខ បង្កើតគ្រួសារដ៏កក់ក្ដៅ គ្រួសារមានសុភមង្គល តែហេតុអីក៏គិតមកលើគេដូច្នេះ?មើលមកគេជាមនុស្សដែលមានសន្ដានចិត្តអាក្រក់ដល់ថ្នាក់នេះហ្អ៎៎េស?
YOU ARE READING
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Short Storyរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ