«He love me He give me all his money
That Gucci,Prada comfy My sugar daddy.He love me He give me all his money That Gucci,Prada comfy My sugar daddy. He love me He put no one above me These bitches wanna
judge me, but I don't care ah ah ah ah .....»ថេយ៉ុង ស្រែកច្រៀងនិងបើកបាសកាន់តែឭខ្លាំងទៅៗគ្មានខ្វល់ក្បាលអាណាមួយរៀល ឫគិតពីអ្នកកំពុងដេកសោះឡើយ សំខាន់ពេលនេះកំពុងតែសប្បាយៗរាំ សប្បាយច្រៀងឡើងចង់ជ្រុះកូនទៅហើយ។«ឆ្គួតមិនខានទេជាតិនេះ»ជុងហ្គុក ក្រោកអង្គុយយក
ដៃញីភ្នែកឲ្យរាងស្វាងងងុយ រួចរេភ្នែកទៅសម្លឹងមើលប្រពន្ធដែលកំពុងស្រែកច្រៀងកោកៗ មិនចេះខ្មាសអ្នកដើរឆ្លងកាត់មកលេងទឹកសមុទ្រសោះ បើច្រៀងពិរោះទៅគេមិនថាទេ តែលោកអើយច្រៀងដូចមាន់អួលអាចម៍ក៏ខំដែរ។ចំណែក ថេយ៉ុង មិនខ្ចីចាប់អារម្មណ៍លើវត្តមានអ្នក
កំពុងតែអង្គុយក្រពុលមុខនៅលើគ្រែឡើយ បែរជា
ចុចប្ដូរបទភ្លេងថ្មីដែលចង់ច្រៀង រកឃើញហើយក៏
ចាប់ផ្ដើមច្រៀងបន្ត៖«ស្រឡាញ់អូនប៉ុណ្ណា ប៉ុណ្ណា? ស្រឡាញ់ប៉ុណ្ណា ?វាចាមកព្រលឹង...ស្រឡាញ់អូនប៉ុណ្ណា ប៉ុណ្ណា ?ស្រឡាញ់ប៉ុណ្ណាវាចាមកព្រលឹង...ម្ដេចបងនៅស្ងាត់ឈឹង ប្រយ័ត្នអូនខឹងឲ្យបងដឹងចិត្តម្ដង ប្រញាប់ឆ្លើយភ្លាមនួនល្អង ប្រាប់មកស្នេហ៍ស្នងថាស្រឡាញ់អូនប៉ុណ្ណា ឆ្លើយដោយស្មោះស្ម័គ្រចិន្ដា កុំឆ្លើយមុសារបញ្ជោរចិត្តស្រី អូនសុំចម្លើយភក្ដី ទើបស្នេហ៍មានន័យណា៎៎ប្រុសជីវា...»សំឡេងច្រៀងចេះតែបន្លឺឡើង ស្របពេលភ្នែកចេះតែសម្លឹងមើលទៅប្ដីដោយកាយវិការសិុចសីុ
និងជម្រិតសួរដូចបទចម្រៀង គេចង់ដឹងខ្លាំងណាស់
ថា ចន ជុងហ្គុក នេះស្រឡាញ់គេប៉ុណ្ណាទៅ?«ស្រឡាញ់ខ្លាំងណាស់ ស្រឡាញ់ឡើងឆ្គួតមនុស្សឆ្គួតម្នាអស់ហើយ»ថាចប់ គេទាញភួយខ្នើយឱបជាប់ដៃ
បើកទ្វារចុះទៅជាន់ខាងក្រោមបាត់ ធ្វើឲ្យអ្នកខ្លះតាម
មើលចង់បាក់ក ថែមទាំងចុចបិទបាស បោះទូរស័ព្ទ
ទៅលើពូក យកភួយខ្នើយរត់ចុះទៅក្រោមតាមគេដែរ។«តែប៉ុណ្ណេះបានដេកលក់ស្រួលហើយ»ជុងហ្គុក បន្លឺ
ឡើងទាំងញញឹមចង់រហែកមាត់ ហាក់មានក្ដីសង្ឃឹម
ជាមួយការសម្រេចចិត្តចុះមកក្រោមនេះណាស់ គេចុះ
មកផុតហើយ ចង់ធ្វើអីក៏ធ្វើទៅ ចង់ច្រៀង ចង់រាំ មួយយប់ទាល់ភ្លឺទៀតក៏គេមិនខ្វល់ដែរ សុំសម្រកយកកម្លាំងទុកសិនហើយ ព្រោះមិនដឹងថាស្អែកនេះ
ត្រូវជួបអ្វីខ្លះទេ ខណះនោះស្រាប់តែកូនឆ្មាមិនដឹងជា
ចេញពីប្រឡោះណា មកពញាក់អារម្មណ៍គេ បះដៃបះ
ជើងអស់៖
ESTÁS LEYENDO
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Historia Cortaរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ