២ខែកន្លងផុតទៅ
ពាក្យចាស់លោកពោលថា ក្រោយភ្លៀងមេឃនឹងស្រឡះ ប្រៀបដូចកំលោះសង្ហារចន ជុងហ្គុក អញ្ចឹង។រយះពេល២ខែមកនេះ គេបានព្យាយាមរស់នៅម្នាក់
ឯងដោយគ្មានវត្តមាន ថេយ៉ុង ទោះបីជាវាលំបាកខ្លាំង
សម្រាប់គេ តែយ៉ាងណាក៏នាយនៅតែប្រឹងក្រោកឈរ
ជំនះភាពឈឺចាប់រហូតមកដល់ចំណុចមួយ ដែលគេ
អាចទទួលយកបាន ទោះវាមិនអាចជួយអ្វីបានច្រើន តែវាអាចជួយសម្រាលចិត្តនឹក ស្រឡាញ់ ដែលគេមានចំពោះ ថេយ៉ុង បានខ្លះៗដែរ។ត្រឹមតែ២ខែសោះ តែយូរខ្លាំងណាស់សម្រាប់អ្នករងចាំមនុស្សម្នាក់ឲ្យវិលមករកគេវិញ តែមិនអីទេ គេអាចចាំបាន មិនថា២ខែ ៥ខែ ១ឆ្នាំ ១០ឆ្នាំ ទោះ១ជីវិតក៏គេនៅតែចាំ ព្រោះតែគេជឿថា ថ្ងៃណាមួយ ថេយ៉ុងនឹងមករកគេវិញមិនខាន។
«ថេយ៉ុង...ៗ ន៎៎ែថេយ៉ុង ឭយើងហៅទេ ឯងយ៉ាងម៉េច
ហ្នឹង?មិនស្រួលខ្លួន?»វ៉ាន់ហ្សុី បកដៃទៅមកឲ្យ ថេយ៉ុង ភ្ញាក់ពីការភ្លឹក មិនដឹងជាអណ្ដែតអណ្ដូងដល់
ណាទេ គិតតែអង្គុយជ្រុំបាយមិនព្រមដួសញាំសោះ។«.........»ស្ងាត់ គ្មានការឆ្លើយតប។
«រឿងខ្លះបើអាចនិយាយបានគួរតែនិយាយចេញមក!
ព្រោះវាអាចជួយឲ្យទ្រូងឯងបានស្រឡះ!មួយរយះក្រោយមកនេះ ឯងមិនសូវញញឹម មិនចង់និយាយស្ដី
ចូលចិត្តសំងំក្នុងបន្ទប់ទឹកតែម្នាក់ឯង ឯងប្លែកណាស់
ដឹងទេ?»នាងនិយាយមិនខុសទេ ចាប់តាំងពីថ្ងៃនោះ
មកទល់ថ្ងៃនេះ ថេយ៉ុង ខុសប្លែកប្រៀបដូចជាមនុស្ស
២នាក់ផ្សេងគ្នា។ថេយ៉ុង ពីមុនជាមនុស្សចូលចិត្តញញឹម ចូលចិត្តធ្វើឲ្យមនុស្សក្បែរខ្លួនសប្បាយរីករាយ
ចូលចិត្តនិយាយប៉ប៉ាច់ប៉ប៉ោច្រើនគួរឲ្យស្រលាញ់។ តែថេយ៉ុង ពេលនេះប្រៀបដូចមនុស្សម្នាក់ថ្មីអញ្ចឹង
ចូលចិត្តនៅស្ងៀមស្ងាត់ មិនចង់និយាយស្ដីរកមនុស្ស
ជុំវិញខ្លួន មិនចូលកន្លែងមនុស្សច្រើន តែងតែឃុំខ្លួន
ឯងក្នុងបន្ទប់ ថ្ងៃខ្លះមិនចេញក្រៅបន្ទប់សូម្បីមួយវិនាទី អាការះនេះដូចមនុស្សមានវិបត្តិផ្លូវចិត្តអញ្ចឹង។«យើងគ្រាន់តែនឹកគេ! អ្ហឹក»ទប់លែងជាប់ទឹកភ្នែកមួយតំណក់ធ្លាក់ស្រក់ចុះលើចានបាយ គេព្យាយាម
ណាស់ ព្យាយាមប្រាប់ខ្លួនឯងកុំឲ្យនឹក ជុងហ្គុក ព្យា
យាមធ្វើជាមនុស្សរឹងមាំដូចពីមុន តែមិនអាច ស្របពេលដែលអ្នកម្ខាងទៀតក៏ឈឺដូចគេ។
YOU ARE READING
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Short Storyរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ