💕លិខិតស្នេហ៍ម៉ាហ្វៀ💕ភាគទី១០

5.3K 379 0
                                    

១សប្ដាហ៍កន្លងផុតទៅ

ក្រោមការមើលថែដិតដល់ពីគ្រូពេទ្យជាប្រចាំ ក៏ដូចជាមនុស្សនៅក្នុងភូមិគ្រឹះទាំងមូល ជាពិសេគឺ ជុងហ្គុក
បានធ្វើឲ្យ ស្ថានភាពជំងឺ របស់ ថេយ៉ុង ចាប់ផ្ដើមប្រសើរឡើងជារឿយៗ។  រយះពេលមួយសប្ដាហ៍ ខ្លួនប្រាណ ថេយ៉ុង បានធូរស្រាលច្រើនជាងមុនឆ្ងាយណាស់ ស្នាមក្រហមជាំ កន្ទោល រមាស់ ក៏ចាប់ផ្ដើមបាត់ជាបណ្ដើៗ ពេលនៅនៅសល់ត្រឹមតែស្នាមជាំតិចតួចបំផុតដែលមិនទាន់រលុបបាត់ តែមិន
យូរទេ វានឹងបាត់មិនខាន។

«ទីបំផុតថ្ងៃនេះក៏បានមកដល់! ហឹម ហេតុអីមានអារម្មណ៍ថាឯកា?»ជុងហ្គុក អង្គុយបង្វិលប៊ិចលេង តាមរបៀបមនុស្សគ្មានសម្មាធិផ្ដោតអារម្មណ៍ធ្វើការ
ងារ។ថ្ងៃនេះ ជាថ្ងៃដែល ថេយ៉ុង គេត្រូវទៅកន្លែងដើម




គេវិញ យើងគួរតែសប្បាយចិត្តជាមួយការចាកចេញ
មួយដែលគេប្រាថ្នាចង់ទៅ គួរណាតែសប្បាយចិត្ត អបអរគេ មិនមែនមកអង្គុយសំកុកតែម្នាក់ឯង ដូច
មនុស្សគ្មានសតិអញ្ចឹងទេ វាគួរឲ្យអស់សំណើចណាស់។

«ចៅហ្វាយ!»

«.......»គេមិនឆ្លើយ តែរងចាំស្ដាប់ជំនិតនិយាយ

«ថេយ៉ុងត្រូវទៅវិញថ្ងៃបន្តិច ចៅហ្វាយចង់ជូនដំណើរ
គេទេ?»ហ្វាង រៀបរាប់រាប់ចៅហ្វាយនាយ ឲ្យដឹងវេលា
ដែលរាងតូចត្រូវចាកចេញ ក្រែងលោអ្នកដែលមានងាជាចៅហ្វាយចង់ជូនដំណើរក្មេងតូចម្នាក់នោះ មិនប្រាប់ក៏ដឹងថាទុកក្មេងម្នាក់នោះសំខាន់ប៉ុណ្ណា។

«ទេ! ហេតុអីយើងត្រូវជូនគេទៅ?» ជុងហ្គុក បង្វែរកៅអីទៅរកហ្វាង មុននឹងសួរសំណួរមួយដែលនាយ
ហ្វាង ពិបាកក្នុងការឆ្លើយ។

«ក្រែងចៅហ្វាយ...ពេញចិត្តគេ?មិនអីុចឹង?»ហ្វាង
ពិបាកក្នុងការផ្ដល់ចម្លើយ តែក៏ប្រឹងឆ្លើយចម្លើយចេញពីក្នុងចិត្ត ។





«យើងធ្លាប់និយាយ?»
«គឺ-មិនធ្លាប់ទេបាទ!»
«បើមិនធ្លាប់ ឯងដឹងមកពីណា?»
«ចេះតែទាយតែផ្ដាសទេទាន! អ៎៎...ថ្ងៃនេះទៅភូមិគ្រឹះ
វិញទេទាន?»ឃើញសភាពការកាន់តែយ៉ាប់យឺន ហ្វាងក៏រកនឹកនិយាយបន្លប់រឿងផ្សេងជំនួសវិញ ខ្លាច
ថាបើនៅតែនិយាយរឿង ថេយ៉ុងទៀត ច្បាស់ជារកការ
ងារថ្មីធ្វើមិនខាន។

💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)Hikayelerin yaşadığı yer. Şimdi keşfedin