«តេរមករកម៉ែវាស្អីទាំងព្រលឹម?ដឹងរំខានក្ដីសុខយើង
អត់?អាចង្រៃយ៍»ហ្វាង ចុចទទួល ដោយមិនបានពិនិត្យមើលលេខ។«យើងចង់តេរ!មានបញ្ហា?»
«ចៅហ្វាយ....!!!»ហ្វាង ភ្ញាក់ខ្លួនព្រើតដូចគេជះទឹកទាំងកាធុន ពេលដឹងថាអ្នកដែលត្រូវគេជេរជា ចៅ
ហ្វាាយនាយ ច្បាស់ណាស់ប្រាក់ខែៗនេះ ដឹងតែសីុអំបិលហើយ។
«ស-សុំទោសចៅហ្វាយ!អម្បិញមិញខ្ញុំជេរសត្វកន្លាត
ទេទាន កុំ-កុំប្រកាន់អីណា៎៎»ហ្វាង ប្រញាប់សុំទោស
ជុងហ្គុក ញាប់មាត់ប៉ប្រ៉ប់ បើមិនអីុចឹងទេ ត្រៀមរកការងារធ្វើថ្មីឲ្យហើយទៅ ជំនិតក៏ដេញក្បាលចោលដែរ ឲ្យតែឈ្លើយ លើកលែងតែអូន ថេថេ មួយប៉ុណ្ណោះចង់ជេរក្បាល វាយដំ ច្រំធាក់ ក៏គេ ប្រូហ្គុកគ្មានបញ្ហា។«ឯងចង់ថាយើងជាសត្វកន្លាត?»ស្ដាប់ប្រយោគ អ្នកខាងនោះចប់ ធ្វើឲ្យអ្នកខាងនេះក្ដៅឆេវដូចបាយពុះតែម្ដង ទើបប្រញាប់គំហក សួរបញ្ជាក់ឲ្យដឹងរឿង។
«គឺ-គឺមិនមែនបែបហ្នឹងទេទាន!សត្វកន្លាត...សត្វកន្លាត អ៎៎នេះ ផាច់ៗ...»គេអេះក្បាលរកនឹក កុហក
តែមិនសម ថែមទាំងភ្លាត់មាត់និយាយភ្លេចគិត នាំឲ្យ
រឿងកាន់តែវែងឆ្ងាយ។ខណះពេលដែលកំពុងតែរកលេសដោះស្រាយ ជាមួយ ជុងហ្គុក មិនដឹងថាទៅរកកន្លាតឯណា ស្រាប់
តែក្រលេសភ្នែកប៉ះគូទ វ៉ាន់ហ្សុី ដែលកំពុងតែដេក
ផ្អៀងម្ខាង ឱយផែនខ្នងមកគេ ដោយអស់ជម្រើស
ហ្វាង ក៏លើកដៃទះគូទ វ៉ាន់ហ្សុី ពីរដៃខ្លាំងៗ ជាប់គ្នា ទះឲ្យឭសំឡេងផាច់ៗ ដើម្បីឲ្យ ជុងហ្គុក ដឹងថា គេកំពុងតែទះកន្លាតពិតមែន មិនបានកុហកទេ។«មិនបាច់បូបាច់ច្រើនពេកទេ!ពេលនេះ វ៉ាន់ហ្សីុីុ នៅជាមួយឯងអត់?»ជុងហ្គុក ដឹងថាកូនចៅកុហក
គេក៏មិនបានប្រកាន់អីដែរ យ៉ាងណាហ្វាង ជាមនុស្ស
ស្មោះត្រង់ជាមួយគេមករហូត រឿងប៉ុណ្ណឹង មិនមែន
ជាបញ្ហាទេ។«ហ្សុី នៅជាមួយខ-ហើុយ...!!!»ហ្វាង ងាកទៅរក
វ៉ាន់ហ្សុី ដើម្បីដាស់នាងឲ្យនិយាយជាមួយ ថេយ៉ុង
ស្រាប់តែ ជំនិតមាត់ដាច់យើងនេះ ត្រូវ ភ្ញាក់បះដៃ
បះជើង គ្រវែងទូរស័ព្ទ ចំកណ្ដាលមុខ អ្នកដែលកំពុង
តែអង្គុយសម្លក់គេពីពូកដូចព្រាយបាត់កូន។
ESTÁS LEYENDO
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Historia Cortaរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ