«ថេ...ៗៗដឹងខ្លួនឡើងថេ...ៗកុំគេងបែបនេះអី.. ថេដឹងខ្លួនឡើង កុំបំភ័យយើង សុំទោស ឲ្យយើងសុំទោស....!!!»ជុងហ្គុក រត់ទៅត្រកងរាងកាយថេយ៉ុងដែលគ្រប់ដណ្ដប់ទៅដោយ ស្នាមជាំ កន្ទោល
គ្មានចន្លោះសាច់ ។គេយកដៃទះថ្ពាល់ រាងស្ដើងតិចៗ
ដាស់ឲ្យភ្ញាក់ តែអ្នកដែលដេកសន្លប់ស្ដូកស្ដឹងហាក់គ្មានប្រតិកម្មអ្វីបន្តិចសោះ។ជុងហ្គុក លើកខ្លួនស្រាលស្ងើកដូចសំឡី ខ្ពស់ផុតដី
រត់សំដៅទៅរកឡានយ៉ាងប្រញាប់ជាទីបំផុត...«ហ្វាងៗ...អាហ្វាង...ចេញឡាន»ជុងហ្គុក ក្រសោប
ថេយ៉ុងជាប់នឹងដើមទ្រូង ហើយយកដៃទះថ្ពាល់រាង
តូចជាប់ជារឿយៗ ខ្លាចរាងតូចគេងមិនភ្ញាក់ជារៀងរហូត ហើយស្រែកគំហកដាក់ជំនិត ឡើងភ្លាត់សំឡេង ពេលឃើញហ្វាងគិតថាភ្លឹកភ្លាំង ងីងើចាប់
នេះខុស ចាប់នោះខុស ព្រោះតែព្រួយបារម្ភពីថេយ៉ុង
ពេក។*មន្ទីរពេទ្យ*
«ពេទ្យៗៗ គ្រូពេទ្យ...នាំគ្នាទៅងាប់ហើយហ្អេ៎៎ស!បាន
ជាគ្មានក្បាលអ្នកណា យកស្អីមកទទួលអ្នកជំងឺ!»
ភាពព្រួយបារម្ភបានគ្រប់សណ្ឋិតលើសតិអារម្មណ៍កំលោះម៉ាហ្វៀ ឲ្យមានភាពច្របូកច្របល់ ពេញប្រព័ន្ធ
ប្រសាទ។ចិត្តមួហ្មង ក្ដៅក្រហាយផ្ទុះកញ្ជោ្រលដូចភ្នំ
ភ្លើង កែវភ្នែកក្រហមងូវ បង្ហាញពីភាពជាម្ចាស់ការលើ
មនុស្សកំពុងបី ឱបជាប់ទ្រូង ខណះដែលមិនឃើញមានពេទ្យមកទទួល។គ្រូពេទ្យ រត់ប្រសេចប្រសាចចែកជើងគ្នា ខ្លះយករទេះ
រុញមកទទួល ដោយមានខ្លះទៀតជាអ្នកយកបំពង់
អុកសីុសែនដាក់ឲ្យថេយ៉ុង ស្រួលក្នុងការដកដង្ហើម។«សុំទោសលោកជុងហ្គុកចំពោះកំហុសឆ្គងមួយនេះ!»
លោកដុកទ័រ ប្រញាប់ប្រញាល់ រត់មករកជុងហ្គុក ហើយឱនគំនាប សុំការអភ័យទោសចំពោះកំហុស
ឆ្គងដែលខាងក្រុមគ្រូពេទ្យ ធ្វើការយឺតយ៉ាវ។«បើថេយ៉ុងកើតអ្វីឡើង...មន្ទីរពេទ្យលោកឈរជើង
មិនដល់មួយថ្ងៃទេ...លោកដុកទ័រ»ថាហើយគេក៏ដើរ
ចេញទៅតាមថេយ៉ុងបាត់ ទុកឲ្យលោកដុកទ័រភ័យបែកញើសប៉ុនៗគ្រាប់ពោត។ ជុងហ្គុក ជាអ្នកឧបត្ថម្ភដល់មន្ទីរពេទ្យនេះ៥០% តែហ៊ានធ្វើឲ្យគេមិនពេញចិត្ត ប្រាកដជាលែងមានឈ្មោះជាដុកទ័រតទៀតហើយ អ្វីដែលគួរឲខ្លាចជានេះទៅទៀតគឺ គេជា
ម៉ាហ្វៀ រកសីុផ្លូវងងឹត សាកធ្វើឲ្យជំទាស់ចិត្ត ថាមិនត្រូវអាចក្លាយជាសាកសពក៏ថាបាន។
YOU ARE READING
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Short Storyរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ