Episode5

477 22 0
                                    

*ក្រាក...*

"គឺពួកលោក!!! មានបញ្ហាអីមែនទេ??? លោកអស់អីហើយមែនទេ?" ស៊ីវ៉ា

"អឺ... ពួកខ្ញុំចង់បបួលអ្នកនាងទៅញុាំអីនៅបន្ទប់របស់ពួកខ្ញុំដើម្បីជាការអរគុណដល់អ្នកនាងដែលជួយព្យាបាលខ្ញុំ" វី

"មែនហើយ... ថ្ងៃនេះបងជីននឹងបងស៊ូហ្កាជាអ្នកចំអិនអាហារទៀតផង" ជុងគុកកំពុងអួតថាបងគេទាំងពីរបានចំអិនអាហារ...

"អ្នកអាចទៅបានទេ??" ណាមជុន

"អឺ..  មិនសមទេដឹង.... " ស៊ីវ៉ា

"អ្នកនាងមិនចង់ញុាំអាហារដែលជាស្នាដៃរបស់ idol អ្នកនាងទេឬ?" ជីមីនកំពុងនិយាយធ្វើឲ្យនាងតូចកាន់តែមានចិត្តចង់ទៅកាន់តែខ្លាំង

"អ្នកនាងមិនទាន់ញុាំអាហារពេលល្ងាចទេមែនទេ? បើមិនប្រកាន់អាចទៅជាមួយពួកយើងបាន" ណាមជុន

"ចាស អញ្ចឹងពួកលោកទៅមុនចុះបន្តិចទៀតខ្ញុំនឹងទៅព្រោះខ្ញុំមានធុរៈត្រូវបង្ហើយដៃបន្តិច..." ស៊ីវ៉ា

"បាទអញ្ចឹងពួកយើងទៅចាំអ្នកនាងមុនចុះ" វី

*ក្រឹប....*

បន្ទាប់ពីបិទទ្វាមិនរួចនាងក្រមុំរំភើបស្ទើតែហោះផុតពីដីទៅហើយដោយសារនាងមិននឹកស្មានថាអាចមានពេលវេលាអង្គុយញុាំអាហារជាមួយ idol របស់នាង.... កន្លះម៉ោងក្រោយមកនាងក្រមុំក៏បានមកឈរនៅមុខបន្ទប់រួចក៏ចុចកណ្ដឹង....

*ទីងតឹង...*

*ក្រាក....*

អ្នកកម្លោះណាមជុនក៏បានបើកទ្វារឲ្យនាងក្រមុំ....

"សួស្ដីអ្នកនាង... មកដល់ហើយមែនទេ, ឆាប់ចូលខាងក្នុងមក ពួកយើងកំពុងរង់ចាំអ្នកនាង"

"ពួកលោកមិនទាន់ញុាំអាហារទេមែនទេ? " ស៊ីវ៉ា

"បាទពួកយើងកំពុងចាំអ្នកនាងញុាំអាហារជុំគ្នា" វី បន្លឺសម្លេងឡើងមកជាមួយស្នាមញញឹមយ៉ាងមានមន្តស្នេហ៍ធ្វើឲ្យនាងតូចស្ទើរតែរមួលខ្លួនទៅហើយ ( Admin មិននិយាយក៏ army ដឹងដែរ)

"ថេហាឯងឈប់ញញឹមបែបនេះទៅ" ជីន

"មន្តស្នេហ៍របស់ឯងហោះពេញបន្ទប់ឥឡូវហើយ" ជីមីន

"ពួកលោកពោតជាកំប្លែងខ្លាំងណាស់" ស៊ីវ៉ា

"ពួកយើងអាចហៅអ្នកនាងថាយ៉ាងមិចដែរ? ព្រោះហៅអ្នកនាងៗបែបនេះដូចមិនពិរោះសោះ" ជេហូប

"អឺ... ពួកលោកហៅខ្ញុំថាស៊ីវ៉ាទៅព្រោះនេះជាឈ្មោះរបស់ខ្ញុំ..  ហើយខ្ញុំក៏គួរតែហៅពួកលោកថាបងប្រុសវិញល្អទេព្រោះអាយុខ្ញុំតិចជាងបងKookie ទេ" ស៊ីវ៉ា

"Ohhh, Kookie!!!!" ជុងគុកនិងរាល់គ្នាក៏ចាប់ផ្ដើមសើចឡើងធ្វើឲ្យនាងតូចអង្គុយឆកងល់តែម្នាក់.... ហើយរវាងពួកគេក៏ចាប់ផ្ដើមស្និទស្នាលនឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ... ពិសេសក្នុងចំណោមអ្នកទាំង7 មនុស្សដែលស្និទនឹងស៊ីវ៉ាជាងគេគឺ leader របស់យើងព្រោះគាត់តែងតែចេញទៅក្រៅជាមួយស៊ីវ៉ាដើម្បីយល់ដឹងពីប្រទេសកាន់តែច្បាស់.....

~~~~To be continued ~~~~

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now