Episode 27

305 15 1
                                    

៊#២ខែកន្លងផុតទៅ

"ម៉ាក់..." ស៊ីរ៉ា

"កូនកើតអី??? "

"ម៉ាក់មានបានចូលទៅបន្ទប់កូនយក IPad កូនទេ???" ស៊ីរ៉ា

"អត់ទេ...កូនច្រឡំដៃទុកនៅឯណាទេដឹង???"

កូនទុកនៅលើសាឡុងច្បាស់ណាស់តែហេតុអីក៏មិនឃើញ!!! អរ... ម៉ាក់មានឃើញសុីវ៉ានឹងអុីស៊ូទេ???" ស៊ីរ៉ា

"គេចេញទៅក្រៅបាត់ហើយៗកូនមានរឿងអីជាមួយនាងមែនទេ???"

"ប្រហែលជានាងយកហើយ...យ៉ាប់ណាស់នាងល្អិតនេះ" សុីរ៉ានិយាយហើយក៏ឡើងទៅបន្ទប់បាត់ចំណែកឯនាងក្រនុំទាំងពីរកំពុងតែជិះឡានដើរលេងយ៉ាងសប្បាយដោយមានតៃកុងឡានម្នាក់ជាអ្នកបើកជូនផងដែរ... ប៉ុន្តែជាអកុសលនៅពេលដែលកំពុងឈប់រងចាំស្ដុបមកដល់ស្រាប់តែមានឡានទំនិញមួយគ្រឿងបើមកពីខាងមុខហើយមកបុកឡានរបស់នាងក្រមុំទាំង២កំពុងជិះរហូតអូសធ្លាក់ចូលក្នុងទន្លេបាត់ទៅ.... បន្តិចក្រោយមកអ្នកស្រីមីនម៉ាក់របស់ស៊ីវ៉ាក៏បានបើកទូរទស្សន៍មើលជាធម្មតាស្រាប់តែឃើញព័ត៌មាននេះហើយគាត់ក៏និយាយឡើងមកជាមួយអ្នកបម្រើស្រីរបស់គាត់

"ហុឹមវាពិតជាសង្វេកណាស់... មិនដឹងថាអ្នកនៅក្នុងរថយន្តនោះមានអារម្មណ៍បែបណាទេពេលកំពុងជួបហេតុការណ៍បែបនេះ" អ្នកស្រីមីននិយាយចប់សម្លេងទូរស័ព្ទលើតុក៏បានបន្លឺឡើង.... អ្នកស្រីមីនក៏បានលូកដៃទៅយកទូរស័ព្ទនោះមកនិយាយ

"សួស្តីនេះគឺជាលេខទូរស័ព្ទរបស់ត្រកូលមីនតើមានបញ្ហាអ្វីដែរ???"

"បាទសួស្តីខ្ញុំគឺជាប៉ូលីសនៅទីក្រុងតូក្យូ ហើយខ្ញុំ call ទៅគឺដើម្បីបញ្ជាក់អំពីស្លាកលេខរបស់ឡានមួយគ្រឿងដែលបានជួបឧបទ្ទវហេតុធ្លាក់ចូលទៅក្នុងទន្លេនៅមុននេះបន្តិចថាជាឡានរបស់គ្រួសារលោកស្រីមែនទេ???"

"គ្រោះថ្នាក់??? ចាំបន្តិចណាខ្ញុំឲ្យមេកាទៅមើលបន្តិចសិន.... ទៅមើលថាយើងមានឡានស្លាកលេខនេះទេ" អ្នកស្រីមីន

"អ្នកស្រី... ឡាននោះគឺអ្នកនាងតូចនឹងអ្នកនាងអុីស៊ូបានជិះវាចេញទៅក្រៅ" មេកា

"ហាស់ ថាមិច???? មិនអាចទេ... " អ្នកស្រីមីននិយាយហលយក៏សន្លប់បាត់ស្មារតីទៅចំណែកឯងមេកាក៏រើសយកទូរស័ព្ទនោះហើយនិយាយឆ្លើយឆ្លងនឹងពូលីសដែលកំពុងត្រូវការព័ត៌មាន.... បន្តិចក្រោយមកសុីរ៉ាក៏ចុះមកម្ដងទៀតដោយសារលឺពីសម្លេងរញ៉េរញ៉ៃពាសពេញផ្ទះ

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now