Episode 13

348 18 0
                                    

-----១ឆ្នាំកន្លងផុតទៅ----

"សុីវ៉ាឯងនិយាយទូរស័ព្ទជាមួយអ្នកណា???" អុីស៊ូតែងតែឆ្ងល់ថាមិត្តរបស់ខ្លួននិយាយទូរស័ព្ទជាមួយអ្នកណាទើបថ្ងៃមួយនាងក៏សួរទៅមិត្តរបស់ខ្លួន

"ខ្ញុំនិយាយជាមួយសង្សាររបស់ខ្ញុំ" សុីវ៉ា

"ឯងមានសង្សារ??? គេជាអ្នកណា??? មិចក៏យើងមិនដែលដឹង???" អុីស៊ូនិយាយចប់សុីវ៉ាក៏បែបកញ្ចក់ទូរស័ព្ទរបស់ខ្លួនទៅឲ្យមិត្តសម្លាញ់មើល, តែនាងបែរជាមិនជឿហើយក៏សើច

"ន៎ែឯងឆ្កួតជាមួយតារាកូរ៉េដល់ថ្នាក់នេះ???" អុីស៊ូ

"គាត់ជាសង្សាររបស់ខ្ញុំបើឯងមិនជឿក៏ហីទៅ" សុីវ៉ានិយាយរួចក៏ដើរទៅបន្ទប់របស់នាងបាត់សល់តែអុីស៊ូកំពុងអង្គុយហួសចិត្តតែឯង

*ក្រឹប....*
"តើមិត្តរបស់អូននិយាយអី??? មើលទៅគេដូចជាសប្បាយចិត្ត, ហើយក៏ដូចជាងួសចិត្តណាស់ដែរ" ណាមជុន

"គេចង់ដឹងថាសង្សារអូនជាអ្នកណា? អូនក៏ប្រាប់ថាបងតែគេមិនជឿហើយថាអូនកុហកទៀតផង... មួយរយៈនេះបងរវល់ទេ?" សុីវ៉ា

"រវល់ណាស់, ឥឡូវបងកំពុងនៅកន្លែងថត"  ណាមជុន

"សួស្តីកូនក្មេង" ជុងគុកនឹងជីមីនក៏រត់មកបន្ទរពីក្រោយអ្នកកម្លោះ

"ចាសសួស្ដីបងប្រុស" សុីវ៉ា

"ន៎ែអាល្អិតឆាប់ទៅណាឲ្យបាត់ទៅ" ណាមជុន

"នេះឯងប្រចណ្ឌមែនទេ???" ជីន

"សុីវ៉ាបងគួរតែបិទហើយព្រោះបងត្រូវថត" ណាមជុន

"លាហើយមនុស្សល្អ" សុីវ៉ា
គ្រាន់តែណាមជុនបិទភ្លាមសមាជិកផ្សេងក៏ចាប់ផ្ដើមបង្អាប់អ្នកកម្លោះធ្វើឲ្យម្ចាស់ខ្លួនប្ដូរទឹកមុខទៅជាក្រហមដោយការអៀនខ្មាស់...

"ឯងទៅមន្ទីរពេទ្យមែនទេព្រឹកមិញ???" សម្លេងមួយក៏បន្លឺឡើងមកក្រោយពេលនាងក្រមុំសុីវ៉ាបិទទូរស័ព្ទ

"អុីស៊ូហាមកឲ្យស្រួលបន្តិចបានទេ?? លេងអញ្ចឹងយើងភ្ញាក់" សុីវ៉ា

"ឥឡូវប្រាប់មកថាឯងកើតអីទើបត្រូវលេបថ្នាំហើយទៅពេទ្យរាល់ខែបែបនេះ..." អុីស៊ូ

"យើងមិនអីទេគ្រាន់តែលេបដើម្បីថែរាងហើយសុខភាពពិនិត្យរាល់ខែបែបនេះទើបល្អព្រោះឯងដឹងហើយថាម៉ាក់, ប៉ារបស់យើងខ្លាចយើងឈឺទើបទៅពិនិត្យសុខភាពរាល់ខែហើយថតឲ្យគាត់" សុីវ៉ា

"ប្រាកដទេ??? យើងស្គាល់ឯងយូរហើយដូច្នេះបើហ៊ានកុហកយើងឯងនឹងស្លាប់" អុីស៊ូ

"គង់តែស្លាប់ទេគ្រាន់តែពេលមិនទាន់មកដល់" ស៊ីវ៉ា

"យីឯងនេះ!!! អរមែនត្រូវហើយអញ្ចឹងហើយត្រូវរស់ឲ្យល្អទៅ, កុំវក់នឹងតារាកូរ៉េពេក, បើកភ្នែកមើលអ្នកកម្លោះស្រុកនេះផង" អុីស៊ូនិយាយហើយក៏ដើរទៅបាត់ចំណែកឯសុីវ៉ាក៏នៅអង្គុយម្នាក់ឯងហើយរអ៊ូតិចៗថា

"ឲ្យយើងក្បត់សង្សារយើងមែនទេ??? នាងល្អិតនេះ..."

"ឯងរអ៊ូអី??? និយាយឲ្យលឺៗមកយើងចង់ស្ដាប់ដែរ" អុីស៊ូ

"គ្មានអីទេ" សុីវ៉ា

~~~~To be continued~~~~

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now