Episode 11

394 17 4
                                    

"អូនពិតជាមនុស្សស្រីឆ្លាតម្នាក់មែន!!!" ណាមជុន

"បើមិនឆ្លាតបងស្រលាញ់អូនទេ???" សុីវ៉ា

"ស្រលាញ់គ្រប់ពេលហើយក៏ស្រលាញ់រហូតដែរ" ណាមជុន

"មុននេះបងចង់និយាយអីប្រាប់អូនមែនទេ?? ឆាប់និយាយមកអូននឹងចាំស្ដាប់" សុីវ៉ា

"គឺ..  អឺ... ខានស្អែកបងត្រូវត្រលប់ទៅ Seoul វិញហើយ" ណាមជុន

"ហេតុអីក៏លឿនយ៉ាងនេះ??? តែទោះចាំឲ្យដល់ថ្ងៃគ្រប់បីខែក៏បងនៅតែត្រលប់ទៅវិញដដែល, មិនខុសទាស់ទេ" សុីវ៉ា

"អូនមិនខឹងទេមែនទេ???" ណាមជុន

"អត់ទេ, អូនដឹងថាបងមានការងារត្រូវធ្វើច្រើនណាស់, មាន concert ផង, កម្មវិធីផ្សេងផង, រៀបចំ album ផង..  ដូច្នេះបងគង់តែត្រលប់ទៅវិញទេ.. ហើយឲ្យតែចិត្តយើងស្មោះនឹងគ្នាទោះឆ្ងាយប៉ុណ្ណាក៏អាចស្រលាញ់គ្នាបានដែរអញ្ចឹងហើយបងកុំបារម្ភអី" សុីវ៉ា

"បងពិតជារើសមនុស្សត្រូវមែនហើយ" ណាមជុននិយាយគ្នាចប់ក៏នាំនាងក្រមុំមកហាងលក់គ្រឿងអលង្ការ...

"អូនចង់បានអីរើសយកមួយទៅ" ណាមជុន

"ហេតុអីក៏ឲ្យកាដូរមកអូន?" សុីវ៉ា

"បងចង់ឲ្យកាដូរបញ្ចាំចិត្តមួយដល់អូនមុននឹងបងត្រលប់ទៅកូរ៉េវិញតែបងមិនដឹងឲ្យអ្វីដល់អូនអញ្ចឹងហើយមានតែនាំអូនមកផ្ទាល់ដើម្បីរើសវា" ណាមជុន

"តែនេះជាហាងពេជ្រណា... មើលទៅវាថ្លៃៗណាស់, យើងគួរតែទៅវិញទៅអូនមិនចង់បានអ្វីទេ" សុីវ៉ា

"ទេមិនបានទេ... អូនត្រូវរើសយកមួយទៅ" ណាមជុន

"មិនរើសទេ" សុីវ៉ា

"អញ្ចឹងបងរើសឲ្យចុះ.... អ្នកនាងខ្ញុំចង់មើលខ្សែកមួយខ្សែនេះ, ហុឹមវាមើលទៅសមនឹងអូនណាស់ដូច្នេះខ្ចប់ឲ្យខ្ញុំមក" ណាមជុន

"បងទិញវាមែន????" សុីវ៉ា

"បងពាក់ឲ្យ" អ្នកកម្លោះនិយាយហើយក៏យកខ្សែកមួយនោះមកពាក់ឲ្យនាង...

----------២ថ្ងៃកន្លងផុតទៅ-------

ថ្ងៃដែលអ្នករាល់គ្នារង់ចាំក៏បានមកដល់....

"ពួកយើងត្រលប់ទៅវិញនៅយប់នេះហើយ" ជីមីននិយាយបន្លឺឡើងមក

"មែនហើយខ្ញុំនឹកបន្ទប់ធ្វើការខ្ញុំណាស់" យ៉ុងគី

"មិនអីទេមែនទេសុីវ៉ា" ជេហូប

" មិនអីទេ, ខ្ញុំនឹងគាត់និយាយគ្នារួចហើយ" សុីវ៉ា

"ល្ងាចនេះអូនទៅប្រលានយន្តហោះទេ???" ណាមជុន

"ប្រាកដជាទៅ"សុីវ៉ា

"កុំទៅអី, ព្រោះទម្រាំពួកបងឡើងយន្តហោះវាយប់ណាស់ហើយបងមិនចង់ឲ្យអូនដើរម្នាក់ឯងពេលយប់ទេ" ណាមជុន

"ជាតិស្ករក្នុងខ្លួនខ្ញុំឡើងខ្លាំងណាស់, បងជីនជួយខ្ញុំផង" ជុងគុក

"អាល្អិត" ណាមជុន

#០៩:១០នាទី

"ស្អែកព្រឹកមកទទួលពួកខ្ញុំនៅប្រលានយន្តហោះផង" ណាមជុនកំពុងនិយាយជាមួយអ្នកគ្រប់គ្រងរបស់ខ្លួន....

"អ្នករាល់គ្នាត្រលប់មកវិញហើយមែនទេ???"

"បាទមែនហើយ, ពួកយើងកំពុងត្រៀមឡើងយន្តហោះហើយដូច្នេះកុំភ្លេចមកទទួលផង" ជីននិយាយបន្ទរពីក្រោយ

"ល្អណាស់, មួយរយៈនេះខ្ញុំនឹកអ្នករាល់គ្នាណាស់"

"ពួកខ្ញុំដឹងហើយទើបសម្រេចចិត្តត្រលប់ទៅវិញ" ជេហូប

"ខ្ញុំគ្រាន់តែនឹងបន្ទប់ធ្វើការខ្ញុំប៉ុណ្ណោះ" យ៉ុងគីនិយាយបន្ទាប់ពី camera បែរដល់ខ្លួន

"អញ្ចឹងខ្ញុំបិទហើយណាបងអ្នកគ្រប់គ្រងជាទីស្រលាញ់" វីនិយាយចប់ក៏ចុចបិទហើយជេហូបក៏បន្ត

"នាងមិនមកមែនឬ"

"ត្រូវហើយ" ជីន

"គួរឲ្យអាណិតណាស់ព្រោះមិនអាចជូនដំណើរមនុស្សដែលខ្លួនស្រលាញ់បាន" ជីមីន

សម្លេងនៃការប្រកាស់ឲ្យអ្នកដំណើរបានដឹងក៏បន្លឺឡើងមកអ្នកកម្លោះទាំងប្រាំពីរក៏ដើរសំដៅទៅច្រកចូលខាងក្នុង....

~~~~ To be continued~~~~

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now