Episode 33

279 10 0
                                    

#Waiting room

"នៅទីនេះសិនហើយណា... បងយករបស់របរអៅទុកសិន" ថេយ៉ុង

"ចាស" អុីស៊ូនិយាយហើយថេយ៉ុងក៏ដើរចេញទៅបាត់

"នេះជា HYBE... ហេតុអីឯងស្គាល់បុគ្គលិកនៅទីនេះ???" ស៊ីរ៉ា

"នេះមកពីប្អូនស្រីរបស់បង...បងមិនដឹងទេ???" អុីស៊ូ

"រឿងអី?? នាងមិនចេះនិយាយកូរ៉េផងហេតុអីត្រូវស្គាល់ជនជាតិកូរ៉េ???" ស៊ីរ៉ា

"វាជារឿងវែងឆ្ងាយណាស់... តែនាងនឹងបងណាមជុនមានទំនាក់ទំនងគ្នា..  ក្រោយពេលនាងបាត់ខ្លួនខ្ញុំមិនដឹងថាគាត់ដឹងឬអត់ទេ" អុីស៊ូ

"អ្នកនាងសួស្ដី... អ៊ុំស្រីសួស្តី" ថេយ៉ុង

"អូ... លោកគឺគីមថេយ៉ុង!!!" សុីរ៉ា

"បាទ... អ្នកនាងគឺ???" ថេយ៉ុង

"ខ្ញុំគឺស៊ីរ៉ាបងស្រីរបស់សុីវ៉ា"

"អរបងសឹងនឹងភ្លេចហើយ, អស់អីហើយមែនទេ??? គ្រោះថ្នាក់មួយនោះ" ថេយ៉ុង

"ឯងមានភ្ញៀវមែនទេថេយ៉ុងហា" សមាជិកទាំង៤ក៏ដើរមក

"បងមើលទៅថាជាភ្ញៀវពិសេសយ៉ាងណា???" ថេយ៉ុង

"អរគឺមិត្តរបស់...." ជេហូប

"សមាជិក BTS..." សុីរ៉ា

"ចុះអ្នកនាងខាងនោះគឺ" ណាមជុន

"ខ្ញុំគឺបងស្រីរបស់សុីវ៉ា, ហើយឈ្មោះរបស់ខ្ញុំគឺសុីរ៉ា"

"សម្លេងស្រដៀងនាងតូចណាស់... រូបរាងក៏ស្រដៀងណាស់ដែរ" ជីមីន

"គាត់គឺបងស្រីភ្លោះរបស់សុីវ៉ា" អុីស៊ូ

"Ohhh ខ្ញុំមិននឹកស្មានថានាងតូចមានបងប្អូនភ្លោះនោះទេ" ជេហូប

"បើមិនប្រាប់ខ្ញុំនឹងគិតថានាងហើយ" យ៉ាងគីនិយាយចប់សុីរ៉ាក៏ដោះម៉ាស់និងមួករបស់នាងចេញ, គ្រាន់តែណាមជុនឃើញមុខមាត់នាងបែបនេះភ្លាមដៃដែលកំពុងកាន់កែវកាហ្វេក៏ស្រាប់តែរបូតពីដៃភ្លាមៗ...

"លោកមិនអីទេមែនទេ" សុីរ៉ា

"នាងជាសុីវ៉ាមែនទេ" ណាមជុនិយាយពាក្យនេះជាភាសាកូរ៉េតែដោយសារសុីរ៉ាស្ដាប់យល់ក៏តបវិញថា

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now