ព្រឹកថ្ងៃបន្ទាប់ក៏បានមកដល់ជាថ្មី... សម្លេងនៃការលាគ្នារបស់ប្ដីប្រពន្ធស្របច្បាប់ក៏បានបន្លឺឡើងនៅឯប្រលាន្តយន្តហោះដែលសម្បូរទៅដោយភ្ញៀវត្រៀបត្រាជាច្រើន... បន្ទាប់ពីឡើងដល់យន្តហោះៗក៏បាននាំស្វាមីនិងគ្រួសាររបស់គេត្រលប់មកប្រទេសដើមរបស់ខ្លួនចំណែកឯសុីវ៉ាបានត្រឹមសម្រក់ទឹកភ្នែកតាមមើលរូបរាងនៃយន្តហោះមួយនោះរហូតមើលលែងឃើញ...
--២សប្ដាហ៍បន្ទាប់ពីរៀបការ--
"សួស្តីអ្នកនាង... អ្នកនាងមានការអ្វីដែរចាស..." បុគ្គលិក
"ខ្ញុំមករកបងប្រុសណាមជុន" សុីវ៉ាក៏បានមកដល់ជប៉ុនដោយសារលិខិតផ្ទេរការរស់នៅរបស់នាងបានចេញមកហើយនាងក៏បានមករកណាមជុនដល់ក្រុមហ៊ុន... ដោយសារតែការលាក់បាំងទើបនាងនិយាយបែបនេះ
"អធ្យាស្រ័យតើអ្នកនាងមានបានណាត់ជួបគាត់ជាមុនដែរទេ???" បុគ្គលិក
"គឺអត់ទេ... ទេខ្ញុំជាមិត្តភក្តិរបស់គាត់" ស៊ីវ៉ាព្យាយាមនិយាយ
"សុំទោសអ្នកនាងពួកយើងមិនអាចអនុញ្ញាតឲ្យអ្នកនាងបានទេ" បុគ្កលិក
"ហេតុអីដែរ??? ខ្ញុំពិតជាមិត្តរបស់គាត់មែនណា" សុីវ៉ា
"អធ្យាស្រ័យផងអ្នកនាងដោយពួកយើងនិយាយបែបនេះតែដោយសារមានអ្នកគាំទ្រជាច្រើនតែងតែយកហេតុផលស្រដៀងៗនេះមកដើម្បីបានជួប Idol របស់ខ្លួនដូច្នេះពួកយើងមិនអាចចេះតែអនុញ្ញាតឲ្យអ្នកនាងបានទេ..." បុគ្គលិក
"អឺ... អរមែនហើយនេះជាចិញ្ចៀនរបស់ខ្ញុំ... អ្នកនាងអាចយកទៅបង្ហាញឲ្យគាត់បានឃើញនោះគាត់និងមកជួបខ្ញុំហើយ... សូមជួយខ្ញុំផងណា" សុីវ៉ា
"តែ..."
បុគ្គលិកក៏បានពិភាក្សាគ្នាយ៉ាងយូរទើបទាក់ទងទៅខាងអ្នកគ្រប់គ្រងរបស់ BTS
"សូមទោសផងអ្នកនាង... ក្រុម BTS កំពុងប្រជុំដូច្នេះសូមអ្នកនាងចាំមកម្ដងទៀតពេលក្រោយចុះ..." បុគ្គលិក
"អញ្ចឹងគាត់ប្រជុំចប់ពេលណាដែរ" សុីវ៉ា
"ពួកយើងក៏មិនហ៊ានស្មានដែរ" បុគ្កលិក
YOU ARE READING
Leader កំពូលរវល់ [_ចប់_]
Romanceស្នេហារវាង Super star កំពូលរវល់ Kim NamJoon ជាមួយកញ្ញាវ័យក្មេងខុសជំនាន់ Min Shi Wa កូនកាត់ជប៉ុន ចាប់ផ្តើមពី Army រហូតក្លាយជាស្នេហា !!!! "Happy Aniversary 2year ago លោកពូ Leader ជាទីស្រលាញ់..." " Shi Wa ថ្ងៃនេះបងរវល់ណាស់បងមិនអាចកំដរអូនឆ្លងវាបាន...