"មីន សុីវ៉ា... យើងឆ្ងល់ឯងណាស់" អុីស៊ូ
"ឆ្ងល់រឿងអី???" សុីវ៉ា
"ឯងជាជនជាតិជប៉ុន, រូបរាងក៏ស្អាត, គ្រួសារជាអភិជនហេតុអីក៏រត់ទៅនៅក្រៅប្រទេសហើយឆ្ងាយពីផ្ទះទៀតផង... ប្រាប់យើងបន្តិចបានទេយើងពិតជាឆ្ងល់ខ្លាំងណាស់..." អុីស៊ូ
"យើងក៏មិនដឹងដែរថាមានបញ្ហាអី...ប្រហែលមកពីចិត្តស្រឡាញ់ទេដឹង!!! តែឯងនៅជាមួយយើងប៉ុន្មានឆ្នាំហើយនៅមិនដឹងពីអត្តចរឹកយើងទេឬ???" សុីវ៉ា
"បើយើងដឹងយើងសួរឯងដែរទេ??? អរ... និយាយអញ្ចឹង Concert BTS នឹងចាប់ផ្ដើមពេលណា???" អុីស៊ូ
"អុឹមគឺនៅ៣ថ្ងៃទៀត, ហើយថ្ងៃស្អែកគាត់នឹងមកហើយ" សុីវ៉ា
"ហើយឯងមិនចង់ជួបគាត់ទេមែនទេ???" អុីស៊ូ
"ហុឹមរឿងនេះយើងមិនដឹងបកស្រាយយ៉ាងមិចទេ,តែនេះយប់ហើយយើងចង់សម្រាក... ឆាប់សម្រាកទៅអ្នកនាងមិត្តជាទីស្រលាញ់កុំនៅឆ្ងល់ច្រើនពេក" សុីវ៉ានិយាយចប់ក៏បិទភ្នែកគេងបាត់ទៅ....
ថ្ងៃថ្មីនៃរដូវរងារក៏ចាប់ផ្ដើមមកជាមួយអាកាសធាតុត្រជាក់បើកថ្ងៃស្រឡះធេង...."ឯងមិនមានអាវរងារទេឬអុីស៊ូ???" សុីវ៉ាដើរចេញពីបន្ទប់ទឹកក៏ឃើញមិត្តរបស់ខ្លួនកំពុងអង្គុយលើសាឡុងដោយសភាពរងារ
"យើងមិនបានដាក់មកទេព្រោះគិតថាវាមិនត្រជាក់ដល់ថ្នាក់នេះ" អុីស៊ូ
"ហុឹមឯងនេះ... ទៅយកអាវរងារនៅទូរសម្លៀកបំពាក់របស់យើងទៅមានអាវរងារជាច្រើនដូច្នេះឯងយកពាក់សិនទៅ, ហើយថ្ងៃនេះយើងត្រូវទៅខាងក្រៅជាមួយម៉ាក់ដូច្នេះឯងអាចទៅខាងក្រៅជាមួយបងស្រីយើងបានណា, ចាំយើងប្រាប់គាត់ឲ្យនាំឯងទៅទិញសម្លៀកបំពាក់នឹងរបស់ប្រើប្រាស់ខ្លះៗ" សុីវ៉ា
"កុំអី, យើងមិនចង់ឲ្យឯងចំណាយលើយើងច្រើនពេកទេ" អុីស៊ូ
"អុីស៊ូហា, ប្រាក់ជារបស់ក្រៅខ្លួនទេ... អស់ប្រាក់យើងអាចរកបានពេលក្រោយតែបើឯងឈឺហើយម៉ាក់របស់ឯងដឹងគាត់នឹងបារម្ភម្យ៉ាងយើងនឹងគ្រួសាររបស់យើងប្រាកដជាបារម្ភផងដែរ.. ហើយថ្លៃចំណាយរបស់ឯងពេលនេះគឺជាប្រាក់ដែលម៉ាក់យើងផ្ញើឲ្យយើងរៀងរាល់ខែនឹងបូកជាមួយប្រាក់ដែលឯងជួយចេញថ្លៃទឹកភ្លើងរបស់យើងពេលដែលយើងនៅខ្មែរដូច្នេះយើងអាចចំណាយឲ្យឯងចាត់ទុកថាឯងផ្ញើនឹងយើងចុះល្អទេ???" សុីវ៉ាក៏ញញឹមដូចគ្រាប់ជីត្រូវទឹកទៅកាន់មិត្តរបស់ខ្លួនដែលកំពុងឈរនៅខាងមុខ...ហើយសុីវ៉ាក៏បន្ត
"បានហើយណាសម្រេចថាបែបនេះចុះអូខេទេ??? អញ្ចឹងយើងទៅក្រៅហើយៗទូរស័ព្ទនេះយើងបានឲ្យគេរៀបចំទុកឲ្យឯង... ទុកទាក់ទងយើងពេលមិននៅជិតយើង, តោះទៅខាងក្រោមទៅអាងញុាំអាហារពេលព្រឹកយើងឃ្លានហើយ"
"ហឹម...." អុីស៊ូក៏ស្របតាមមិត្តរបស់ខ្លួនរួចក៏ដើរចេញទៅជាមួយគ្នា
................
ក្រោយពីញុាំអាហារពេលព្រឹករួចសុីវ៉ានឹងម៉ាក់របស់នាងក៏ឡើងឡានចេញទៅក្រៅបាត់ ចំណែកឯងអុីស៊ូនឹងបងស្រីរបស់សុីវ៉ាក៏ឡើងឡានចេញទៅបាត់ដូចគ្នា....
បន្ទាប់ពីធ្វើដំណើរបានមួយសន្ទុះអុីស៊ូក៏ចាប់ផ្ដើមនិយាយលេងជាមួយបងស្រីរបស់សុីវ៉ាព្រោះរាល់ដងធ្លាប់តែនិយាយតាមទូរស័ព្ទទើបពេលជួបក្រៅមានអារម្មណ៍ថាមិនសូវស្និទ្ធស្នាល.... (ដូច admin ណាស់...)
"បងស្រី, បងអាចប្រាប់បានទេថាហេតុអីក៏សុីវ៉ាទៅនៅប្រទេសផ្សេង? ហើយឆ្ងាយពីប្រទេសកំណើតរបស់នាងទៀតផង..." ក្រោយពីលឺអុីស៊ូនិយាយចប់បងស្រីរបស់សុីវ៉ាក៏តបទៅអុីស៊ូទាំងឆ្ងល់ថា
"អុីស៊ូ, ប្អូនស្រីបងមិនប្រាប់ហេតុផលដល់អូនឯងខ្លះទេឬ..." សុីរ៉ាគឺជាបងស្រីរបស់សុីវ៉ា
"នាងគ្រាន់តែប្រាប់ថាចូលចិត្តហើយក៏មិនដែលនិយាយអីផ្សេងដែរ" អុីស៊ូក៏ឆ្លើយតាមអ្វីដែលនាងបានដឹងតែដោយសារតែ
មិនចង់លាក់នឹងមិត្តរបស់ប្អូនស្រីសុីរ៉ាក៏ឆ្លើយប្រាប់តាមដំណើររឿងដែលបានកើតឡើងចំពោះប្អូនស្រីរបស់ខ្លួនកាលពីនៅក្មេង... បន្ទាប់ពីចំណាយពេលស្ដាប់បងស្រីរបស់មិត្តខ្លួននិយាយពីរឿងរ៉ាវដែលកើតឡើងចំពោះមិត្តខ្លួនចប់, អុីស៊ូក៏ចាប់ផ្ដើមប្រែប្រួលទឹកមុខទៅជាស្រពាប់ស្រពោនដោយរឿងទាំងនោះនាងមិនដែលដឹងពីមិត្តរបស់ខ្លួនសូម្បីតែបន្តិច, ហើយក៏មិននឹកស្មានថាមិត្តដែលរឹងពឹងរបស់ខ្លួនបានលាក់បាំងរឿងឈឺចាប់ទាំងនេះពីខ្លួនដែលជាមិត្តដែរបានស្គាល់គ្នាតាំងពីសុីវ៉ាទៅដល់កម្ពុជាដំបូងដែរ.....(តើនោះជារឿងអ្វី??? រង់ចាំភាគបន្តណា)
~~~~To be continued~~~~

YOU ARE READING
Leader កំពូលរវល់ [_ចប់_]
Romanceស្នេហារវាង Super star កំពូលរវល់ Kim NamJoon ជាមួយកញ្ញាវ័យក្មេងខុសជំនាន់ Min Shi Wa កូនកាត់ជប៉ុន ចាប់ផ្តើមពី Army រហូតក្លាយជាស្នេហា !!!! "Happy Aniversary 2year ago លោកពូ Leader ជាទីស្រលាញ់..." " Shi Wa ថ្ងៃនេះបងរវល់ណាស់បងមិនអាចកំដរអូនឆ្លងវាបាន...