ក្រោយពីបានឃើញថាជាអ្នកណារួចមកវីក៏បន្លឺ...
"គឺនាង!!!! ហេតុអីបងមិនលើកទូរស័ព្ទរបស់នាង??? បង... បង... បងឈប់ត្រូវការនាងហើយមែនទេ???"
"កុំរវល់ច្រើនពេក" យ៉ុងគីដែលមុននេះកំពុងបិទភ្នែកគេងលក់ក៏ឆ្លើយទៅវីដែលកំពុងចចេសសួរនាំ
"បងប្រុស" វីមិនសុខចិត្តក៏ស្រែក
*ទឹង...*
សម្លេងសារក៏បានបន្លឺ, អ្នកកម្លោះណាមជុនក៏បើកមើល ...--> ក្នុងសារ<--
<<<បងសុខសប្បាយទេ? យើងខានទាក់ទងគ្នាយូរមកហើយត្រូវទេ?? ប៉ុន្មានថ្ងៃទៀតបងមាន concert នៅជប៉ុនត្រូវទេ?? ថ្ងៃនោះអូនក៏ទៅចូលរួមដែរសង្ឃឹមថាបងនឹងបានជោគជ័យក្នុងការប្រគុំតន្ត្រីមួយនោះផងដែរ, អូនបានទៅមើលកន្លែងដែលបងធ្វើការ, បានទៅរាជវាំងដែលបងធ្វើការសំដែង, ហាងអាហារដែលបងធ្លាប់ញុាំមុនពេលបង debut... នៅមានច្រើនទៀត, អរ, មុននេះអូន call ទៅបងដើម្បីរំលឹកថាថ្ងៃនេះជាថ្ងៃ Anniversary 2ឆ្នាំរបស់ពួកយើងហើយអូនក៏ដឹងថាបងមកដល់ជប៉ុនហើយដែរ បើបងមិនរវល់អាចចេញមកក្រៅដើម្បីនិយាយគ្នាបន្តិចបានទេ??? ព្រោះពួកយើងខានជួបគ្នាយូរហើយ... ម្យ៉ាងយើងគួរតែឆ្លងវាជាមួយគ្នាម្ដងទៅល្អទេព្រោះឆ្នាំមុនយើងមិនបានឆ្លងវានោះទេ>>>
បន្ទាប់ពីឃើញសារបែបនេះរួចណាមជុនក៏ឆ្លើយតបទៅវិញថា...<<< សុីវ៉ា, ថ្ងៃនេះបងរវល់ណាស់ បងមិនអាចកំដរអូនឆ្លងវាបានទេ... បន្តិចទៀតបងត្រូវទៅហាត់សមនៅពហុកីឡាដ្ឋានហើយដូច្នេះអូនអាចឆ្លងវាម្នាក់ឯងបានទេ?? ឲ្យបងសុំទោសអូនផងណា>>>
បន្ទាប់ពីវីបានឃើញ, វីក៏បន្តនិយាយថាឲ្យណាមជុនថា
"នេះបងពិតជាអាក្រក់មែន!!! ខ្ញុំតែងគិតថាគ្មានអ្នកណាមានឈាមត្រជាក់ជាងបងយ៉ុងគីទេតែពេលនេះគឺបងឈាមត្រជាក់ជាងបងយ៉ុងគីទៅទៀតផង" យ៉ុងគីគ្រាន់តែលឺឈ្មោះរបស់ខ្លួនក៏និយាយតវ៉ា
"ន៎ែអាល្អិតកូនស្វាគីមថេយ៉ុង!!! យើងឈាមត្រជាក់តាំងពីពេលណា??? យើងគួរឲ្យស្រលាញ់ណាស់ដឹងទេ?? យើងមិនដែលស្រែកដាក់អ្នកណាទេហេតុអីក៏ហៅយើងថាឈាមត្រជាក់???"
YOU ARE READING
Leader កំពូលរវល់ [_ចប់_]
Romanceស្នេហារវាង Super star កំពូលរវល់ Kim NamJoon ជាមួយកញ្ញាវ័យក្មេងខុសជំនាន់ Min Shi Wa កូនកាត់ជប៉ុន ចាប់ផ្តើមពី Army រហូតក្លាយជាស្នេហា !!!! "Happy Aniversary 2year ago លោកពូ Leader ជាទីស្រលាញ់..." " Shi Wa ថ្ងៃនេះបងរវល់ណាស់បងមិនអាចកំដរអូនឆ្លងវាបាន...