*តុក... តុក.. តុក...*
"អ្នកណា???" ជុងគុក
"គឺបងបើកទ្វាបន្តិចមកជុងគុកហា" អ្នកកម្លោះណាមជុនកំពុងតែឈរខាងមុខបន្ទប់របស់ជុងគុកប្រៀបដូចជាមនុស្សគ្មានវិញ្ញាណ
"បងកើតអី??? ក្រែងទៅក្រៅជាមួយសុីវ៉ាមែនទេ??? ហើយហេតុអីក៏បងយំ???" ជុងគុក
"សុីវ៉ាប្រាប់បងពីរឿងរបស់នាងអស់ហើយ... ហើយខាងក្នុងមានស្រាផឹកទេ???" ណាមជុន
"ឯងកើតអីណាមជុន???" ជីន
"ឯងមិនមែនជាមនុស្សឃ្លានស្រាបែបនេះទេ!!!" ជេហូប
"ក្រៅពីរកសៀវភៅបងកម្ររកស្រាណាស់" ជីមីន
"យល់ល្អបងកុំផឹកស្រាអី" វី
"ឯងទើបយំហើយមែនទេ? ទឹកមុខនេះយំដោយសារខូចចិត្តមិនមែនដោយសាររំភើបទេ" យ៉ុងគីក៏សួរសំណួរបែបចាក់ដោតអារម្មណ៍ទៅណាមជុនប៉ុន្តែដោយសារតែឆ្លើយមិនចេញអ្នកកម្លោះមេក្រុមក៏លូកដៃទៅទាញយកដបស្រាដែលជីមីនកំពុងកាន់យកមកអកផឹកទាល់តែអស់មួយដបនោះហើយក៏ចាប់ផ្ដើមយំបណ្ដើររៀបរាប់បណ្ដើរ...
"នាងប្រាប់ខ្ញុំអស់ហើយ... នាងប្រាប់ថា២ឆ្នាំនេះមានរឿងអីកើតឡើងលើនាងខ្លះ... ពេលដែលនាងប្រាប់ខ្ញុំៗស្ទើតែសន្លប់ទាំងឈរដោយសារខ្ញុំគិតខុសលើនាងអស់ពេល២ឆ្នាំ..." ណាមជុន
"ចុះពេលនេះនាងយ៉ាងមិចហើយ" ជេហូប
"មែនហើយ Hope ហា... បងជាមនុស្សដែលរីករាយហើយប្រៀបដូចជាកូនព្រះអាទិត្យដែលផ្ដល់ពន្លឺដល់ផែនដី... ជួយ... ជួយប្រាប់ខ្ញុំបន្តិចមកថាត្រូវធ្វើមិចទើបអាចប៉ះប៉ូវរឿងនេះបាន??? ប្រាប់មកខ្ញុំចង់ដឹងណាស់... " ណាមជុន
"ផឹកបន្តិចនឹងបានហើយ... ខ្ញុំជូនបងទៅសម្រាក" ជីមីន
"ហុឹម..." ណាមជុន
ក្រលេកទៅមើលនាងក្រមុំសុីវ៉ាក្រោយពេលដែលឡើងឡានទៅជាមួយម៉ាក់ប៉ានាងៗចាប់ផ្ដើមធ្វើមុខស្មើមិននិយាយស្ដីអីទាំងអស់ប៉ុន្តែដោយឃើញបែបនេះម៉ាក់របស់នាងក៏និយាយឡើង
"សុីវ៉ា... ហេតុអីក៏កូនស្ងាត់បែបនេះ? ក្រែងកូនចេញមកដើរលេងមែនទេ??? កូនគួរតែសប្បាយចិត្តហើយកំពុងអួតពីសកម្មភាពរបស់កូនតែហេតុអីក៏ស្ងាត់បែបនេះ!!!!" អ្នកស្រីមីន
"ម៉ាក់... ប៉ា... កូនមានមនុស្សកូនស្រលាញ់ហើយ" សុីវ៉ា
"ហាស់ថាមិច??? កូនមានហើយ!!!! គេជាអ្នកណា, ប៉ាម៉ាក់ស្គាល់គេទេ???" ប៉ាសុីវ៉ា
"ស្គាល់់... គាត់គឺមេក្រុមរបស់ BTS ហើយថ្ងៃនេះកូនបានណាត់ជាមួយគាត់មកដើរលេងទើបមិនបានមើលម៉ោង" សុីវ៉ា
"មិនអីទេ, ប៉ាតាមចិត្តកូន"
"ម៉ាក់ក៏ដូចគ្នា, តែហេតុអីមើលទៅកូនមិនសប្បាយចិត្ត???"
"កូនបានប្រាប់គាត់ពីអាការៈជម្ងឺរបស់កូនទៅគាត់តែមើលទៅគាត់ដូចជាពិបាកចិត្តនឹងបារម្ភណាស់... គាត់បានឱបកូនហើយយំទៀតផង... កូនបារម្ភខ្លាចគាត់មិនអាចផ្ដោតអារម្មណ៍លើការងារគាត់បានព្រោះគាត់ស្រលាញ់កូនណាស់..." សុីវ៉ា
"វាជារឿងធម្មតាទេសម្រាប់មនុស្សស្រឡាញ់គ្នា" អ្នកស្រីមីន
"ដូចពេលប៉ាតាមស្រលាញ់ម៉ាក់កូនដំបូងអញ្ចឹង... កុំថាតែមានជម្ងឺដូចកូន, គ្រាន់តែម៉ាក់កូនផ្ដាសាយធម្មតាក៏ប៉ានៅមិនសុខដែរ" ប៉ាសុីវ៉ា
"បងហា... មិចមកនិយាយចំពោះមុខកូនអញ្ចឹង!!! អូនអៀនណាស់" អ្នកស្រីមីន
------------------
#១១:១០នាទីព្រឹក
ថ្ងៃថ្មីនៃរដូវរងារក៏បានមកដល់ជាមួយអាកាសធាតុត្រជាក់, ខ្យល់បក់ទៅមកទៅមក... នាងក្រមុំសុីវ៉ាកំពុងអង្គុយនៅក្បែរមាត់បង្អួចហើយក៏សម្លឹងមើលទៅខាងក្រៅបន្តិចក្រោយមកសម្លេងសារទូរស័ព្ទរបស់នាងក្រមុំក៏បន្លឺឡើង
<<សួស្តីនារីដ៏ស្រស់ស្អាតរបស់ខ្ញុំ, កំពុងធ្វើអីដែរ??? មុននេះបងបានមើលពីផលប៉ះពាល់របស់ជម្ងឺមហារីកច្រើនណាស់តែយ៉ាងណាអូនគួរតែថែរក្សាសុខភាពឲ្យបានល្អណានៅក្នុងសីតុណ្ហភាពត្រជាក់មួយនេះ... បើអូនឈឺបងនឹងមិនអាចធ្វើអីកើតទេបងប្រហែលហោះពី Seoul ទៅ tokyo ហើយៗបើមិនចង់ឲ្យបងបារម្ភទេមើលថែសុខភាពឲ្យបានល្អណា, បងក៏ដូចគ្នាដែរកុំបារម្ភអី... បងស្រលាញ់អូន>>
ស៊ីវ៉ាមើលហើយក៏ចាប់ផ្តើមញញឹមឡើងហើយក៏និយាយឡើង
"នេះគាត់ចេះ Sweet តាំងពីពេលណា??? ប្រុសចាស់ម្នាក់នេះ" និយាយហើយសុីវ៉ាក៏ឆ្លើយតបវិញថា
<<អូនអរគុណបង ប្រុសចាស់របស់អូន >>
~~~~To be continued~~~~
YOU ARE READING
Leader កំពូលរវល់ [_ចប់_]
Roman d'amourស្នេហារវាង Super star កំពូលរវល់ Kim NamJoon ជាមួយកញ្ញាវ័យក្មេងខុសជំនាន់ Min Shi Wa កូនកាត់ជប៉ុន ចាប់ផ្តើមពី Army រហូតក្លាយជាស្នេហា !!!! "Happy Aniversary 2year ago លោកពូ Leader ជាទីស្រលាញ់..." " Shi Wa ថ្ងៃនេះបងរវល់ណាស់បងមិនអាចកំដរអូនឆ្លងវាបាន...