Episode 7

437 17 1
                                    

"ពួកគាត់សុទ្ធតែសង្ហារខ្លាំងណាស់" សុីវ៉ា

"អ្នកនាងកំពុងនិយាយអី???" ណាមជុន

"ខ្ញុំថាពួកលោកគេអស់ហើយ, តែហេតុអីក៏លោកមិនគេងនិងគេដែរអញ្ចឹង???" សុីវ៉ា

"គឺខ្ញុំត្រូវមើលអ្នករាល់គ្នាឲ្យរួចរាល់សិនទើបខ្ញុំអាចសម្រាកបន្តិចបាន... " ណាមជុន

"លោកពិតជាមេក្រុមល្អពិតមែន" សុីវ៉ា

"វាជាទម្លាប់ទៅហើយៗខ្ញុំតែងតែធ្វើបែបនេះ" ណាមជុន

"តែក៏អាចបង្ហាញឲ្យឃើញថាលោកជាមេក្រុមល្អម្នាក់ដែរ" សុីវ៉ា

...............

#ម៉ោង08:10នាទីព្រឹក

"ពួកយើងមកដល់ហើយ... ឆាប់ភ្ញាក់ឡើង" នាងក្រមុំកំពុងតែស្រែកប្រកាស់ដើម្បីដាស់អ្នករាល់គ្នាដែលកំពុងតែលង់លក់នៅឡើយ

"មកដល់ហើយមែនទេ???" វីបន្លឺឡើងមកជាមួយភាពមមីមមើនៅឡើយ

"ជុងគុកហា!!! ពួកយើងមកដល់ហើយឆាប់ក្រោកឡើង" ជីនដៃម្ខាងកំពុងដាស់ជុងគុកឯដៃម្ខាងទៀតកំពុងតែញីភ្នែកឲ្យស្វាងបន្តិច... អ្នករាល់គ្នាក៏ចុះពីរថយន្តដើម្បីបន្តដំណើរលើអូប័រដើម្បីទៅដល់ទីកន្លែងដែលពួកគេបានរៀបគម្រោងទុកនោះ....

"ពួកយើងពិតជាជិះវាមែនទេ???" ជេហូប

"ត្រូវហើយ" ណាមជុន

"យេ!!!! ប្រាកដជាសប្បាយណាស់ហើយ!!!" ជុងគុកដែលជា golden maknae កំពុងតែរីករាយជាមួយការជិះអូប័រលើសមុទ្រ

"កុំជិះបានទេ???" ជេហូប

"ហូបហា!!! កុំភ័យអីពួកយើងនឹងទៅដល់កោះមួយដែលមានទេសភាពស្អាតហើយឯងនឹងចូលចិត្ត" ណាមជុន

"តែខ្ញុំ!!!" ជេហូប

"បងខ្លាចខ្ញុំក៏ដឹងតែដើម្បីទៅដល់ទីនោះយើងមានតែជិះវាទេណាបងប្រុស" សុីវ៉ាកំពុងតែជួយបញ្ចុះបញ្ចូលអ្នកកម្លោះហូបប៊ីដើម្បីឲ្យគេយល់ព្រម....

"អូហូ!!!! ពិតជាសប្បាយណាស់!!!" ជុងគុកនឹងវីកំពុងសប្បាយរីករាយជាមួយដំណើរកម្សាន្តលើអូប័រ

"ហូបហាឯងយ៉ាងមិចហើយ???" ជីនងាកទៅសួរប្អូនរបស់ខ្លួនដោយសារមិនឃើញគេមាត់សូម្បីមួយម៉ាត់

"ខ្ញុំ... ខ្ញុំ...មិន..មិន...មិនអី...អី...ទេ" ជេហូប

"ត្រដឹតយ៉ាងនេះគួរតែកំពុងតែបាត់ព្រលឹងហើយ" យ៉ុងគីក៏បន្លឺឡើងមក

"បងហូប, បងទ្រាំទៅបន្តិចទៀតដល់ហើយ" សុីវ៉ានិយាយហើយក៏ញញឹមបន្តិចធ្វើឲ្យអ្នកកម្លោះមេក្រុមកំពុងលួចញញឹមតែម្នាក់ឯង

~~~~To be continued~~~~

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now