Episode 30

303 15 1
                                    

ថេយ៉ុងនឹងជីមីនក៏បានដើរចេញទៅរកឡានរបស់ខ្លួនវិញ...

"បងណាមជុននេះអាហាររបស់បង" ជីមីន

"បងមើលរូបនាងទៀតហើយ" ថេយ៉ុង

"នាងញញឹមស្អាតណាស់" ណាមជុន

"ខ្សែកនាងស្អាតណាស់" ជុងគុក

"គឺបងទិញឲ្យនាងនៅថ្ងៃបងសារភាពប្រាប់នាងនោះ... វាជាខ្សែកមួយខ្សែដែមើលទៅគ្មានពីទេ" ណាមជុន

"បងពង្រីកបន្តិចបានទេ??? ខ្ញុំដូចជាបានឃើញវានៅឯណាទេ...." ថេយ៉ុង

"ពិតមែន??? នេះហើយឯងមើលឲ្យច្បាស់ទៅ" ណាមជុន

"ខ្សែកដាំត្បូង៧គ្រាប់ហើយមានពណ៌មាស... ខ្ញុំដូចជាខ្សែកនេះនៅឯណា... អរគឺនៅហាងអាហារមុននេះ... វាជាខ្សែករបស់អ្នកលាងចាននៅហាងនោះ" ថេយ៉ុង

"លាងចាន!!!! មិនអាចទេឯងកុំលេងសើចអីគីមថេយ៉ុង" ជីមីនក៏សើចឡើង

"ថាមិនបាននាងគឺនៅទីនោះ" ណាមជុន

"ចាំខ្ញុំបើកឡានទៅទីនោះ" ជុងគុក

"ហុឹម"

-----------------
#ហាងអាហារ

"ខ្ញុំចង់ម៉ៅហាងនេះទាំងមូល... " ណាមជុន

"ចាស!!! លោកថាមិច???" ម្ចាស់ហាង

"ស្ដាប់មិនបានទេឬ!!!" ណាមជុន

"ចាស... ចាស... បាន... បាន... លោកអញ្ជើញមកអង្គុយទីនេះមក, អឺពួកលោកត្រូវការកម្មង់អ្វីដែរ???" ម្ចាស់ហាង

"ខ្ញុំចង់បានមួយនេះ" ណាមជុន

"ខ្ញុំចង់បានមួយនោះ" ជុងគុក

"ខ្ញុំនឹងគេចង់យកអាមួយនេះ" ជីមីន

"អរពួកយើងមិនញុាំទីនេះទេគឺពួកយើងខ្ចប់អាហារ... ហើយថ្លៃហាងដែលម៉ៅគឺកុំបារម្ភអីខ្ញុំនឹងបង់ពេញថ្លៃ" ថេយ៉ុង

"ចាស... ចាស... ចាំបន្តិច" ម្ចាស់ហាងទៅខាងក្នុងដើម្បីប្រាប់ចុងភៅបាត់មួយសន្ទុះគឺលេចមុខរបស់នាងក្រមុំដែលជាមនុស្សដែលថេយ៉ុងនិយាយមុននេះចេញមកដើម្បីលើកទឹកមកឲ្យអ្នកទាំង៤...

"សូមទោសលោកនេះគឺជាភេសជ្ជះដែលម្ចាស់ហាងរបស់យើងបាន Free ជូនលោក... សូមពិសារចុះ" ណាមជុនក៏ក្រឡេកទៅនាងក្រមុំម្នាក់នោះហើយទឹកភ្នែកមួយដំណក់ក៏បានស្រក់ចុះមក...

"បងកើតអី???" ជីមីនមិនបានចាប់អារម្មណ៍នឹងនាងក្រមុំទេតែបែរជាផ្ដោតលើបងប្រុសរបស់ខ្លួនទៅវិញ

"គឺនាង!!!" ជុងគុក

"មែនហើយគឺនាង..." ថេយ៉ុងនិយាយមិនទាន់ចប់ផងណាមជុនក៏ប្រុងស្ទុះទៅឱបនាងទៅហើយតែក៏ត្រូវឈប់វិញដោយសារត្រូវជុងគុកចាប់ដៃជាប់

"អ្នកនាង... " ថេយ៉ុង

"លោកហៅខ្ញុំមែនទេ???"

"បាទមែនហើយ, ខ្ញុំចង់សួរអ្នកនាងថាអ្នកនាថឈ្មោះអីដែរ" ថេយ៉ុង

"ខ្ញុំមិនមានឈ្មោះទេប៉ុន្តែអ្នករាល់គ្នាបានហៅខ្ញុំថាមូន"

"មូន??? អ្នកនាងចាប់អារម្មណ៍ធ្វើការក្រៅម៉ោងទេ???" ជីមីន

"ការងារក្រៅម៉ោង???"

"បាទ... ពួកយើងត្រូវការអ្នកសំអាតក្រៅម៉ោងម្នាក់... បើអ្នកនាងចាប់អារម្មណ៍អាចទៅទីនេះបានហើយនេះជាលេខទូរស័ព្ទរបស់ពួកខ្ញុំបើអ្នកនាងសម្រេចចិត្តរួចអាចប្រាប់ខ្ញុំបាន" ជីមីន

"ចាស..  ខ្ញុំសុំគិតសិន"

"នេះអាហាររបស់លោក" ម្ចាស់ហាងក៏ដើរមកកាត់

"បាទនេះជាកាតរបស់ខ្ញុំ" ណាមជុន

"ចាសសូមលោកចាំបន្តិច... មូនទៅយកម៉ាសុីនឆូតកាតមក" ម្ចាស់ហាង

"នាងមើលទៅស្អាតណាស់... នាងជាអ្នក Seoul នេះមែនទេអ្នកស្រី?? មើលអៅនាងប្រហែលជានៅរៀនហើយ" ថេយ៉ុង

"អត់ទេនាងមិនមែនជាអ្នក Seoul ទេតែនាងជាក្មេងដែលត្រូវបានគេនាំមកលក់នៅ Seoul ហើយសំណាងនាងក៏រត់មកទីនេះខ្ញុំឃើញនាងគួរឲ្យអាណិតទើបជួលនាងឲ្យមកធ្វើការ" ម្ចាស់ហាង

"នេះអ្នកស្រី"

"ហុឹមឯងទៅធ្ចើការឯងវិញទៅ" ម្ចាស់ហាង

"ចាស"

"មើលទៅនាងគួរឲ្យអាណិតណាស់" ជីមីន

"រួចរាល់ហើយៗនេះជាកាតរបស់លោក..." ម្ចាស់ហាង

"បាទ..." ណាមជុននិយាយហើយក៏ដើរចេញទៅជាមួយប្អូនៗទាំង៣តែអ្នកកម្លោះទាំង៤មិនបានត្រលប់ទៅវិញទេផ្ទុយទៅវិញកំពុងសំងំក្នុងឡានដើម្បីចាំថានាងចេញពីទីនេះនឹងទៅណាបន្ត....

~~~~To be continued~~~~

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now