ក្នុងចំណោមអ្នកទាំង7 មនុស្សដែលស្និទនឹងស៊ីវ៉ាជាងគេគឺ leader របស់យើងព្រោះគាត់តែងតែចេញទៅក្រៅជាមួយស៊ីវ៉ា, នៅថ្ងៃមួយពួកគេទាំងពីរក៏ចេញទៅក្រៅដូចសព្វមួយដងតែថ្ងៃនេះមើលទៅអាកាសធាតុក៏ល្អមេឃក៏មានពន្លឺព្រះអាទិត្យសមល្មម, ពពកខៀវពាសពេញផ្ទៃមេឃខ្យល់អាកាសត្រជាក់ខុសពីថ្ងៃធម្មតា.....
"លោកមានការអីមែនទេ?ហេតុអីក៏បបួលខ្ញុំចេញមកក្រៅទាំងដែលមិនមានគម្រោងទុកមុនអញ្ចឹង???" សុីវ៉ា
"គឺខ្ញុំគិតថាអាកាសធាតុថ្ងៃនេះល្អទើបខ្ញុំចង់បបួលអ្នកនាងចេញមកដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធមួយនេះ" ណាមជុន
"ពិតមែន??? តែមុខរបស់លោកដូចជាមិនទាន់អស់រឿងដែលត្រូវនិយាយទេ!!! ប្រាប់តាមត្រង់បានណា" សុីវ៉ា
"ពួកខ្ញុំមកទីនេះជាងពីរខែហើយ... ខ្ញុំចង់អរគុណសម្រាប់ការមើលថែរបស់អ្នកនាងមកកាន់ពួកខ្ញុំ..." ណាមជុន
"តែប៉ុណ្ណឹងទេ???" សុីវ៉ា
"បាទមែនហើយ" ណាមជុន
"មុខរបស់លោកប្រាប់ទៀតហើយថាមិនទាន់អស់ទេ!!!! ប្រាប់មកកុំនិយាយប្រាប់តែពាក់កណ្ដាលៗបានទេ???" សុីវ៉ា
"គឺ... អឺ... ខ្ញុំ... ខ្ញុំ...." ណាមជុម
"ឆាប់និយាយមកខ្ញុំចាំស្ដាប់ណា" សុីវ៉ា
"បាន!!! ខ្ញុំសម្រេចថានិយាយប្រាប់អ្នកនាងតាមត្រង់ទៅចុះ!!!! ថ្ងៃស្អែកខ្ញុំចង់បបួលអ្នកនាងទៅកម្សាន្តនៅមាត់សមុទ្រ... ខ្ញុំលឺថាសមុទ្រនៅទីនេះស្រស់ស្អាតណាស់... ដូច្នេះពួកខ្ញុំទាំងប្រាំពីរនាក់សម្រេចថាចង់បបួលអ្នកនាងទៅកម្សាន្ត, អ្នកនាងព្រមទេសុីវ៉ា" ណាមជុន
"ដើរកម្សាន្ត??? មែនហើយខ្ញុំខានដើរកម្សាន្តយូរដែរហើយ... អូខេណាខ្ញុំព្រមព្រោះតាំងពីរមិត្តសម្លាញ់របស់ខ្ញុំមិននៅខ្ញុំខានដើរកម្សាន្តយូរហើយ, ចុះស្អែកទៅម៉ោងប៉ុន្មានដែរ???" សុីវ៉ា
"គឺមិនទាន់ទៀងទេព្រោះពួកយើងមិនស្គាល់ទីនេះច្បាស់ដូចអ្នកនាងទេ... ខ្ញុំបានឆែកមើលហើយថានៅសមុទ្រមានកោះជាច្រើនដូច្នេះខ្ញុំចង់ទៅលេងលើកោះហើយមានតែអ្នកនាងទេដែលជាអ្នកនាំពួកយើងនុះ" ណាមជុន
"អឺ... បានខ្ញុំនាំក៏បានអញ្ចឹងយើងទៅ apartment វិញល្អទេដើម្បីរៀបគម្រោងការកម្សាន្តស្អែកនេះ" សុីវ៉ា
"បាទបាន"
អ្នកទាំងនិយាយចប់ក៏ត្រលប់មក Apartment វិញ...
.....................
ក្រោយពីអ្នកទាំងប្រាំបីកំណត់បានទីកន្លែងដែលត្រូវទៅកម្សាន្តរួចពួកគេក៏បំបែកគ្នាដើម្បីរៀបចំសម្លៀកបំពាក់សម្រាប់ដំណើរកម្សាន្តមួយនេះ
----ថ្ងៃថ្មី-----
ព្រឹកព្រលឹមម៉ោងប្រមាណ ០៣:១៥នាទីព្រឹកក្រុមអ្នកកម្លោះទាំងប្រាំពីរនឹងនាងក្រមុំសុីវ៉ាកំពុងបរលើផ្លូវជាតិសម្ដៅទៅសមុទ្រ... មនុស្សម្នារដែលនៅខាងក្នុងឡានកំពុងតែគេងលក់យ៉ាងមានសេចក្ដីសុខជាទីបំផុតលើកលែងតែនាងក្រមុំម្នាក់គត់ដែលកំពុងតែសម្លឹងមើលទៅអ្នកកម្លោះទាំងប្រាំពីរ....
"ពួកគាត់សុទ្ធតែសង្ហារខ្លាំងណាស់" សុីវ៉ា
~~~~To be continued~~~~

YOU ARE READING
Leader កំពូលរវល់ [_ចប់_]
Romanceស្នេហារវាង Super star កំពូលរវល់ Kim NamJoon ជាមួយកញ្ញាវ័យក្មេងខុសជំនាន់ Min Shi Wa កូនកាត់ជប៉ុន ចាប់ផ្តើមពី Army រហូតក្លាយជាស្នេហា !!!! "Happy Aniversary 2year ago លោកពូ Leader ជាទីស្រលាញ់..." " Shi Wa ថ្ងៃនេះបងរវល់ណាស់បងមិនអាចកំដរអូនឆ្លងវាបាន...