Episode 32

272 12 7
                                    

ព្រឹកថ្ងៃថ្មីក៏បានមកដល់ជាមួយអាកាសធាតុត្រជាក់ខ្លាំងបន្ទាប់ពីព្រិលបានធ្លាក់... ទេសភាពដែលធ្លាប់តែស្រស់បំព្រងនៅពេលព្រឹកក៏បានប្រែរមកជាសក្បោះដោយសារតែព្រិលបានគ្របដណ្ដប់...

#១០:០៣នាទីព្រឹក, សម្លេងចុចកណ្ដឹងក៏បានបន្លឺឡើងមក... អ្នកកម្លោះរាងខ្ពស់ក៏ស្ទុះទៅបើកទ្វារ, បន្ទាប់ពីបើកទ្វាមកក៏លេចចេញរូបរាងនាងក្រមុំមូនកំពុងកាន់បង្វិចមួយយ៉ាងធំហើយឈរនៅខាងអ្នកកម្លោះទាំងសភាពដូចជារងារណាស់អញ្ចឹង ដោយឃើញបែបនេះអ្នកកម្លោះណាមជុនក៏បាននាំនាងចូលខាងក្នុងហើយក៏បានយួរកាបូបនោះដាក់ខាងក្នុងផងដែរ...

"ពួកលោកគឺ BTS???" នាងក្រមុំក៏បានបន្លឺឡើងមកជាមួយសម្លេងភ្ងាក់ផ្អើលជាខ្លាំង

"នាងតូច...." ជីន

"ដូចណាស់" យ៉ុងគី

"នាងគឺ..." ជេហូប

"អរ... រវល់តែភ្លឹកហើយសុំទោសផង... ខ្ញុំភ្លេចណែនាំខ្លួនហើយ... អឺសួស្ដីលោកខ្ញុំឈ្មោះមូន..."

"ហេតុអីបានមានកាបូបខោអាវធំម៉េស??? នាងរើរផ្ទះមែនទេ???" ណាមជុន

"គឺខ្ញុំត្រូវរើផ្ទះដោយសារមានបញ្ហាតិចតួច... តែមិនអីទេខ្ញុំនឹងធ្វើការធម្មតាហើយចប់ម៉ោងខ្ញុំនឹងទៅរកផ្ទះស្នាក់នៅ" មូន

"នាងជាស្រី, ហើយគិតថាផ្ទះស្រួលរកណាស់មែនទេ???" ណាមជុន

"ជុងគុកឯងជួយនាងជូនទៅផ្សាទិញរបស់ប្រើប្រាស់ខ្លះមក" ជីន

"បាទ... តោះអ្នកនាង" ជុងគុកនិយាយហើយក៏ដើរចេញទៅជាមួយនាងក្រមុំបាត់ទៅ... ចំណែកឯអ្នកកម្លោះទាំង៦ក៏ចាប់ផ្ដើមពិភាក្សាគ្នា

"បងដឹងថាឯងគិតអី" ជីន

"ឯងចង់ឲ្យនាងនៅទីនេះមែនទេ???" ជេហូប

"មិចក៏បងដឹង" ណាមជុន

"មកពីនាងដូចសុីវ៉ា, ហើយនាងកំពុងអត់កន្លែងស្នាក់នៅ" ជីមីន

"មែនហើយខ្ញុំគិតថាចង់ឲ្យនាងស្នាក់នៅទីនេះតែយើងគ្មានបន្ទប់សម្រាប់នាងស្នាក់នៅទេ" ណាមជុន

"មាន, គ្រាន់តែមិនដឹងថានាងនៅបានឬអត់" ថេយ៉ុង

"កន្លែងណា???" ណាមជុន

Leader កំពូលរវល់ [_ចប់_]Where stories live. Discover now